ល្ហុងអាចយកមកធ្វើជា ថ្នាំសម្លាប់សត្វល្អិត

ភ្នំពេញ៖ ល្ហុងដែលជារុក្ខជាតិម្យ៉ាង មានអត្ថប្រយោជន៍បំផុត ក្នុងការបរិភោគ ដើម្បីថែរក្សាសុខភាព និងជួយទាំងផ្នែកសម្រស់ និង ធ្វើថ្នាំការពារសត្វល្អិត ថែមទៀងផង។
យោងតាមគេហទំព័ររបស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះផ្សាយនាថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៦ បានឲ្យដឹងថា ល្ហុងមានសមាសធាតុប្រឆាំង និងសត្វល្អិត ដោយស្លឹកនិង ផ្លែល្ហុងខ្ចី មានផ្ទុកសមាសភាព alkaloids, papain and cyanogenic glycosides ដែលអាចកម្ចាត់ និង បណ្ដេញសត្វល្អិត និង ពពួកមីក្រូសរីរាង្គ។

វិធីផ្សំ និង វិធីប្រើប្រាស់ថ្នាំ៖  ដំបូងហាន់ស្លឹកល្ហុង ១ គីឡូក្រាមឲ្យល្អិត ត្រាំជាមួយទឹក ១ លីត្រ ទុករយៈពេល ១យប់ រូចច្របាច់ និង ច្រោះដោយប្រើស្បៃ ហើយលាយជាមួយទឹក ឬ ទឹកសាប៊ូ (ម្សៅ) ៤ លីត្រ (ទឹកសាប៊ូ មានប្រសិទ្ធភាពជាង ទឹកធម្មតា) បន្ទាប់មកបាញ់ ឬ ស្រោចទៅលើសត្វល្អិត ជាការស្រេច ។

ប្រសិទ្ធភាពលើសត្វល្អិត៖ ដង្កូវ , ទ្រីប , ពពួកណេម៉ាតូត , ប៉ារ៉ាស៊ី , ពពួកផ្សិត និង មីក្រូសរីរាង្គ។ ក្រសួងបានបញ្ជាក់ថា « ប្រភពៈ រក្សាសិទ្ធគ្រប់យ៉ាងដោយ អភិវឌ្ឍន៍ វិស័យកសិកម្ម កម្ពុជា /សេវាកម្មប្រឹក្សា និងរៀបចំគម្រោង » ៕

ល្ហុងអាចយកមកធ្វើជា ថ្នាំសម្លាប់សត្វល្អិត