សម្ដី​ប៉ុន្មាន​នេះ ​របស់​ កែវ​ សុផេង​ អាន​ហើយ​ស្ទើរ​ស្រក់​ទឹក​ភ្នែក​

នៅ​ថ្ងៃ​ទី​៤​ខែ​មេសា​នេះ​ រូប​ភាព​មួយ​សន្លឹក​របស់​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​កម្ពុជា​ កែវ​ សុផេង​ដែល​បាន​បង្ហោះ​រូប​ភាព​ទៅ​ សែន​ដូនតា​(ឆេងម៉េង)​កាល​ពី​ព្រឹក​មិញ​ បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​បាល់​ទាត់​កម្ពុជា​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​។
សម្ដី​ប៉ុន្មាន​នេះ ​របស់​ កែវ​ សុផេង​ អាន​ហើយ​ស្ទើរ​ស្រក់​ទឹក​ភ្នែក​
ការ​បង្ហោះ​រូប​ភាព​នេះ​បាន​ធ្វើ​ឲ្យ​ ​បាន​ធ្វើ​ឱ្យ Page Troll ​មួយ​ចំនួន​យក​ទៅ​បង្ហោះ បណ្ដាល​ឱ្យ​មាន​អ្នក​គាំទ្រ​ខ្លះ​មាន​ការ​ខឹង​សម្បា​យ៉ាង​ខ្លាំង​។ ប៉ុន្តែ​កីឡាករ​ភ្នំពេញ​ក្រោន​រូប​នេះ ​បាន​សរសេរ​សា​ដ៏​ក្ដុកក្ដួល​​មួយ​ពេល​អាន​ហើយ​ស្ទើរ​តែ​ស្រក​ទឹក​ភ្នែក។​
នេះ​ជា​សម្ដី​របស់​ សុផេង៖ ខ្ញុំបាទ កែវ សុខផេង, កើត​នៅ​ប្រទេស​កម្ពុជា​ ខេត្ត​ក្រចេះ​ ឆ្នាំ​1993​ សញ្ជាតិ​ខ្មែរ​, គ្មាន​សញ្ជាតិ​ពីរ​បី​អី​នោះ​ទេ​, ​គ្រាន់​តែ​ដូន​តា​ពី​មុន​ជាប់​ខ្សែ​ស្រឡាយ​ខ្មែរ​កាត់​ចិន-​វៀតណាម​, តើ​មាន​ខ្មែរ​ណា​ដែល​ឆេង​ម៉េង​តែ​ខ្លួន​មិនមែន​កាត់​ចិន-វៀតណាម​នោះ?​ 
 
ខ្ញុំ​បាន​ចូលរួម​ជួយ​វិស័យ​បាល់​ទាត់​ខ្មែរ​ព្រោះ​ខ្ញុំ​ជា​ខ្មែរ​ខ្ញុំ​ត្រូវ​ជួយ​ជាតិ​ខ្ញុំ​ ខ្ញុំ​គ្មាន​អ្វី​អាច​បញ្ជាក់​ថា​ខ្ញុំ​ស្រលាញ់​និង​ស្នេហា​ជាតិ​ខ្មែរ​ដូច​បង​ប្អូន​មួយ​ចំនួន​និយាយ​តាម​ សង្គម​facebook​ នោះ​ទេ! គឺ​មាន​តែ​ប្រឹងប្រែង​ជួយ​ជាតិ​ខ្ញុំ​(ខ្មែរ)​ ដោយ​ការ​លេង​បាល់ទាត់​នេះ​តែ​ប៉ុន្នោះ! ខ្ញុំ​ក៏​មិន​ចូល​ចិត្ត….ប៉ុន្តែ…
សម្ដី​ប៉ុន្មាន​នេះ ​របស់​ កែវ​ សុផេង​ អាន​ហើយ​ស្ទើរ​ស្រក់​ទឹក​ភ្នែក​
សូម​បញ្ជាក់​ថា​ កែវ ​សុខផេង​មក​ដល់​ពេល​នេះ​មាន​វ័យ​២៤​ឆ្នាំ​ហើយ ​មាន​បង​ប្អូន​៥​នាក់​មាន​ស្រុក​កំណើត​នៅ​ ស្រុក​កំណើត​នៅ​ភូមិ​រការ​កណ្ដាល​ ក្នុង ខេត្ត​ក្រចេះ។​ រូប​គេ​ចូល​លេង​បាល់​ទាត់​ឲ្យ​ជម្រើស​ជាតិ​កម្ពុជា​កាល​ពី​ឆ្នាំ​២០១៥ ​ដោយ​លេង​បាន​៩​ប្រកួត​រក​បាន​៣​គ្រាប់(ឈុត​ធំ​)​និង ​U23 ៦​ប្រកួត​រក​បាន​៣​គ្រាប់​។​ ពេលនេះ​រូប​គេ​កំពុង​លេង​ឲ្យ​ក្លឹប​ភ្នំពេញ​ក្រោន​។ ​កាល​ពី​រដូវ​កាល​មុន​ជួយ​ក្លឹប​ឈ្នះ​ជើង​ឯក​ Cambodian League 2015 លេង​បាន​២១​ប្រកួត​រក​គ្រាប់​បាល់​បាន​១២​គ្រាប់​។​
ផ្តល់សិទ្ធិដោយ៖ Kqube

មតិយោបល់របស់ប្រិយមិត្ត

  • សម្ដី​ប៉ុន្មាន​នេះ ​របស់​ កែវ​ សុផេង​ អាន​ហើយ​ស្ទើរ​ស្រក់​ទឹក​ភ្នែក​已关闭评论
  • 13 views
  • Hide Sidebar
    A+
Publish on:2016/04/05  Category:កីឡា  ព័ត៌មាន
Tags: