រឿងទាំង ៧ យ៉ាងដែលអ្នកគួរតែប្រាប់ កូនរបស់អ្នកជារៀងរាល់ថ្ងៃ

ចង់ចិញ្ចឹមកូនរបស់អ្នកអោយក្លាយជាមនុស្សដែលចេះទទួលខុសត្រូវ និង គួរអោយគោរពនោះ អ្នកគួរតែប្រាប់ពួកគេនូវរឿងទាំងនេះជារៀងរាល់ថ្ងៃ៖

១. ម៉ាក់ពិតជាមានមោទនភាពនឹងកូនខ្លាំងណាស់
ពេលដែលកូនរបស់អ្នកធ្វើរឿងអ្វីមួយត្រឹមត្រូវ អ្នកគួរតែនិយាយសរសើពួកគេ។ អ្នកពិតជាមានមោទនភាពនឹងកូនអ្នកខ្លាំងណាស់។

២. ប្រាប់ពួកគេថា «ម៉ាក់ស្រលាញ់កូនខ្លាំងណាស់»
ធ្វើអោយក្លាយទៅជាទំលាប់ដោយការប្រាប់កូនរបស់អ្នកថា អ្នកស្រលាញ់កូនរបស់អ្នកខ្លាំងណាស់។ អ្នកអោបពួកគេ ហើយថើបពួកគេអោយណែន ហើយកុំភ្លេចប្រាប់ពួកគេថា «ម៉ាក់ស្រលាញ់កូនខ្លាំងណាស់»។ វិធីនេះនឹងធ្វើអោយកូនរបស់អ្នកមានអារម្មណ៍កក់ក្តៅ ហើយពួកគេក៏ស្រលាញ់អ្នកវិញដែរ។

៣. ម៉ាក់ជឿជាក់លើកូន
មានកូនក្មេងជាច្រើន ដែលមានអារម្មណ៍ខ្មាស់អៀន ហើយខ្លាចក្នុងការធ្វើការងារសង្គម ជាពិសេសពេលដែលពួកគេនៅសាលារៀន។ ដូច្នេះក្នុងនាមអ្នកជាម្តាយ ក៏ដូចជាឪពុកអ្នកត្រូវតែលើកទឹកចិត្តកូន ហើយប្រាប់កូនរបស់អ្នកថាអ្នកជឿជាក់ថាពួកគេពិតជាអាចធ្វើបាន។ អ្នកនឹងនៅក្បែរចាំផ្តល់កំលាំងចិត្តអោយពួកគេជានិច្ច។

៤. ស្តាប់ពួកគេនិយាយ
ពេលខ្លះអ្នកក៏ត្រូវស្តាប់ការបកស្រាយរបស់កូនៗរបស់អ្នកផងដែរ។ មិនថាពួកគេធ្វើខុសយ៉ាងណានោះទេ អ្នកត្រូវតែអោយពួកគេនិយាយបកស្រាយប្រាប់ពីមូលហេតុ ហើយអ្នកត្រូវពន្យល់ពួកគេតាមហេតុផល។ ការដែលបង្រៀនពួកគេអោយចេះនិយាយតាមហេតុផលនឹងធ្វើអោយពួកគេធំឡើងក្លាយជាមនុស្សដែលចេះគិត និង ជាមនុស្សដែលគួរអោយគោរព។

៥. ប្រាប់ពួកគេថាអោយចេះទទួលស្គាល់ការពិត
ធ្វើអោយកូនរបស់អ្នកយល់ថាអ្វីដែលហៅថាជោគជ័យ និង អ្វីដែលហៅថាបរាជ័យ។ ប្រាប់ពួកគេថាអោយរៀនទទួលយកការបរាជ័យ ហើយប្រាប់ពួកគេយកការបរាជ័យមកធ្វើជាមេរៀន។

៦. ម៉ាក់ទុកចិត្តកូន
អ្នកត្រូវតែរៀនចេះទុកចិត្តកូនរបស់អ្នក។ ហើយធ្វើយ៉ាងណាអោយពួកគេក៏ទុកចិត្តអ្នកវិញដូចគ្នា។ ពេលខ្លះកូនៗរបស់អ្នកមិនហ៊ានប្រាប់រឿងសំងាត់ពួកគេ មកអ្នកទេ ព្រោះខ្លាចអ្នកសើចចំអក។ ដូច្នេះពេលខ្លះអ្នកត្រូវដើរតួជាមិត្តភក្តិរបស់ពួកគេ ហើយរឿងសំងាត់របស់ពួកគេអ្នកមិនត្រូវយកទៅធ្វើជារឿងកំប្លែងទេ ព្រោះកាលណាអ្នកធ្វើបែបនេះ ថ្ងៃក្រោយកូនរបស់អ្នកច្បាស់ជាមិននិយាយរឿងសំងាត់ប្រាប់អ្នកទៀតទេ។

៧.​ កូនម៉ាក់ពូកែ ហើយឆ្លាតខ្លាំងណាស់
ពេលដែលកូនរបស់អ្នករៀនបានពិន្ទុល្អ អ្នកត្រូវតែចេះសរសើរពួកគេថា «កូនម៉ាក់ពូកែខ្លាំងណាស់»។ ប៉ុន្តែទោះពួកគេធ្វើមិនបានពិន្ទុល្អដែលអ្នករំពឹងទុកក៏ដោយ ក៏អ្នកត្រូវតែចេះលើកទឹកចិត្តពួកគេដែរ។ ធ្វើអោយពួកគេមានអារម្មណ៍ធូរស្រាល និងគ្មានសំពាធ៕

ប្រភព៖​bektleay

  • រឿងទាំង ៧ យ៉ាងដែលអ្នកគួរតែប្រាប់ កូនរបស់អ្នកជារៀងរាល់ថ្ងៃ已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/04/05  Category:ចំនេះដឹង
Tags: