ឆាសាច់គោ នឹងអង្រងចងកញ្ឆែត

ឆ្ងាញ់​ទៀត​ហើយ ​សម្រាប់​បងៗ​ជា​ស្ត្រី​មេផ្ទះ​ទាំងឡាយ ថ្ងៃ​នេះ​យើងខ្ញុំ​សូម​បង្ហាញ​នូវ​មុខម្ហូប​មួយមុខ​ទៀត ក៏​ជឿជាក់​ថាមាន​ប្រិយមិត្ត​មិនតិច​ទេ​ដែល​ចង់​ញុំា​។ អញ្ចឹង​សាកល្បង អនុវត្តន៍​ធ្វើ​ទាំងអស់គ្នា​តិច​មើល៍​។​

​គ្រឿងផ្សំ​៖

​សាច់គោ​,- ពង​អង្រង​,- កញ្ឆែត​,- ម្ទេស​,- ស្ករស​,- អំបិល​,- ប្រេង​ខ្យង​,- ម្សៅ​ស៊ុប​,- ខ្ទឹម​ស​,- ប្រេង​ឆា​

​វិធី​ធ្វើ​៖

​ដំបូង​ត្រូវ​ជ្រើសរើស​យក​សាច់គោ​ដែល​ផុយ​យកមក​ហាន់​ជា ចំណិត​ស្ដើងៗ បន្ទាប់មក​យក​ខ្ទឹម​ចិញ្ច្រាំ​ឲ្យ​ម៉ដ្ឋ​ល្មម រួច​ដាក់​ខ្ទះ ឆា​ខ្ទឹមស​នោះ​ឲ្យ​ឡើង​ឈ្ងុយ​ទើប​ចាក់​សាច់គោ​ឆា​មួយ​ត្រឡប់ ឲ្យ​ឆ្អិន​ល្មម​។​ពេល​ដែល​សាច់គោ​ឆ្អិន ទើប​ចាក់​ពង​អង្រង​ចូល រួច​ចាប់ផ្ដើម​ដាក់​គ្រឿងអំបិល ម្សៅ​ស៊ុប ប្រេង​ខ្យង ស្ករស រួចឆា​ចូល​គ្នា​ឲ្យ​សព្វ​សាច់ ទើប​ចាក់​បន្លែ​កញ្ឆែត​ចូល ចុងក្រោយត្រូវ​ដួស​ដាក់​ចាន​រួច​រោយ​ម្ទេស​ហាន់​ចូល​នោះ​ជា​ការ​ស្រេច​៕

ប្រភព៖ kamsanfm

  • ឆាសាច់គោ នឹងអង្រងចងកញ្ឆែត已关闭评论
  • 14 views
  • Hide Sidebar
    A+
Publish on:2016/04/05  Category:ចំនេះដឹង
Tags: