សណ្ដែក​បារាំង​បាន​ផ្ដល់​លក្ខណៈ​សម្បត្តិ​ជា​ពិសេស​ចំពោះ​សុខភាព​ដែល​អ្នក​គួរ​តែ​ស្វែង​យល់!!!

សណ្ដែក​បារាំង​ ជា​រុក្ខជាតិ​មួយ​ប្រភេទ​ដែល​មាន​ដើម​ជា​ប្រភេទ​វល្លិ មាន​ផ្កា​ពណ៌​ស្វាយឬស​និង​មាន​ផ្លែ​រាង​សំប៉ែត​ទ្រវែង។ដែល​មាន​ការ​និយម​ក្នុង​ការ​យក​មក​ធ្វើ​ជា​បន្លែ​សម្រាប់​ផ្សំ​ចម្អិន​ជា​មុខ​ម្ហូប​ជា​ច្រើន​ប្រភេទ​តាម​តម្រូវ​ការ។ហើយ​ក្នុង​ការ​យក​សណ្ដែក​បារាំង​មក​ចម្អិន​បរិភោគ​នេះ​ក៏​បាន​ផ្ដល់​ផល​ប្រយោជន៍​ដូច​ជា​បាន​ទទួល​ទាន​នូវ​ឱសថ​បែប​ធម្មជាតិ​ដែល​ជួយ​ឲ្យ​មាន​សុខភាព​ល្អ​ផង​ដែរ។ដូច្នេះ​សណ្ដែក​បារាំង​បាន​ផ្ដល់​នូវ​អត្ថប្រយោជន៍​ជា​ច្រើន​ចំពោះ​សុខភាព​ដូច​ខាង​ក្រោម៖

-សណ្ដែក​បារាំង​បាន​ជួយ​ការពារ​និង​ព្យាបាល​ចំពោះ​អាការៈ​ឈឺ​សន្លាក់
-សម្បូរ​ដោយ​ជាតិ​សរសៃ​ដែល​ជួយ​សម្អាត​និង​ពង្រឹង​ប្រព័ន្ធ​រំលាយ​អាហារ​ឲ្យ​មាន​ដំណើរ​ការ​ល្អ
-ជួយ​កម្ចាត់​ជាតិ​ស្ករ​ដែល​លើស​នៅ​ក្នុង​រាងកាយ​ជៀសវាង​កើត​ជំងឺ​ទឹកនោម​ផ្អែម
-សម្បូរ​វីតាមីន​A​ដែល​ជួយ​ឲ្យ​ភ្នែក​ភ្លឺ​ច្បាស់​និង​ជួយ​ការពារ​ស្បែក​ពី​កាំ​រស្មី​UV
-មាន​ផ្ទុក​វីតាមីន​C​ដែល​ជួយ​ឲ្យ​ធ្មេញ​និង​ឆ្អឹង​រឹងមាំ​ ហើយ​ផ្ដល់​ថាមពល​ដល់​រាងកាយ
-ប្រូតេអ៊ីន​បាន​ជួយ​ដល់​ការ​លូតលាស់​នៃ​រាងកាយ​និង​ធ្វើ​ឲ្យ​ស្បែក​មាន​សំណើម
-ប៉ូតាស្យូម​ជួយ​សម្រួល​ដល់​សម្ពាធ​ឈាម​និង​ជួយ​ពង្រឹង​សមត្ថភាព​ខួរក្បាល
-ជួយ​កម្ចាត់​នូវ​ជាតិ​ខ្លាញ់​ក្នុង​រាងកាយ​និង​ជួយ​ក្នុង​ការ​សម្រក​ទម្ងន់
-ជួយ​បំបាត់​ស្នាម​ជ្រៀវ​ជ្រួញ​ដែល​ធ្វើ​ឲ្យ​ក្មេង​ជាង​វ័យ
-ជួយ​ប្រឆាំង​និង​ទប់​ទល់​ពី​ការ​កើត​កោសិកា​មហារីក
-ជួយ​ពង្រឹង​ប្រព័ន្ធ​ភាព​សុំា​នៃ​រាង​កាយ​ប្រឆាំង​មេរោគ​ដែល​បង្ក​ជំងឺ​ផ្សេងៗ
-ជួយ​កាត់​បន្ថយ​ការ​លើស​ជាតិ​អាស៊ីដ​ក្នុង​ក្រពះ
-ជួយ​ការពារ​និង​ព្យាបាល​ចំពោះ​ជំងឺ​របេង​និង​កាត់​បន្ថយ​អាការៈ​គ្រុន​ក្ដៅ
-បាន​ជួយ​បំប៉ន​ដល់​ស្បែក​ដែល​ខូច​ជាំ​ខ្មៅ​និង​ជួយ​កម្ចាត់​មុន៕

ប្រភព៖ cambomag

  • សណ្ដែក​បារាំង​បាន​ផ្ដល់​លក្ខណៈ​សម្បត្តិ​ជា​ពិសេស​ចំពោះ​សុខភាព​ដែល​អ្នក​គួរ​តែ​ស្វែង​យល់!!!已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/04/05  Category:សុខភាព
Tags: