សម្ដេច ហ៊ុន សែន​៖ មន្ត្រី​ទសវត្សរ៍​៨០ធ្វើការ​មាន​ប្រសិទ្ធភាព តែ​មន្ត្រី​បច្ចុប្បន្ន ផ្លូវ​១០​ម៉ែត្រ​ក៏​ប្រចាំ​គ្នា​ដែរ​

ពី​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​អគារ​រដ្ឋបាល​ថ្មី របស់​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​សម្ដេច ហ៊ុន សែន ទទួលស្គាល់ថា នៅតាម​បណ្ដា​ក្រសួង ស្ថាប័ន​ទាំង​នៅ​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ សុទ្ធ​តែមាន​អាគារ​ថ្មី​ខ្ពស់ៗ​ច្រើនជាង​មុន តែ​ប្រសិទ្ធភាព​ការងារ​មិនទាន់​ល្អ​នៅឡើយ​ទេ​។​ភ្លាមៗ​នោះ​ប្រមុខ​រដ្ឋាភិបាល ក៏បាន​រំ​ឮ​កថា មន្ត្រីរាជការ​កាលពី​ទស្សវត្ស​រ៍១៩៨០ ធ្វើការ​ងារ​តែ​ក្នុង​អាគារ​បាក់បែក​ចាស់ៗ​ទេ ប៉ុន្ដែ​ប្រសិទ្ធភាព​ការងារ​ខ្ពស់ជាង​មន្ត្រី​នាពេល​បច្ចុប្បន្ននេះ ដោយ​សម្ដេច អះអាងថា មន្ត្រី​ចាស់​ពីមុន​ធ្វើ​ការងារ​មិនដែល​សុំ​យោបល់​ពី​នាយករដ្ឋមន្ត្រី ដូច​មន្ត្រី​សព្វថ្ងៃ​នេះឡើយ​។​

​សូម​ស្ដាប់​សំឡេង​