កូរ៉េ​ខាង​ជើង​គំរាម​​​សម្លាប់​ពលរដ្ឋ​អាមេរិក​​​ឲ្យ​ច្រើន​ជាង​​ថ្ងៃ​សោកនាដកម្ម​ ១១​កញ្ញា

ប្រទេស​កូរ៉េខាងជើង​​​បាន​បញ្ចេញ​​យុទ្ធនាការ​​ថ្មី​ចុង​ក្រោយ​​​មួយ​ទៀត​ ប្រឆាំង​​នឹង​សហរដ្ឋអាមេរិក ​ដោយ​​អះអាង​ថា​​​ ខ្លួន​​នឹង​​សម្លាប់​ពលរដ្ឋ​អាមេរិក​​​​​ឲ្យ​​ច្រើន​​ជាង​​​ថ្ងៃ​​​​​ភេរវកម្ម​​យន្តហោះ​​បុក​អគារ​ពាណិជ្ជកម្ម​​​ ១១កញ្ញា ​​ឆ្នាំ​ ២០០១​​ទៅ​ទៀត។ ​នេះ​​បើ​តាម​​​​​កាសែត​រដ្ឋ​កូរ៉េខាងជើង​​ DPRK Today ​ចុះ​ផ្សាយ។

 

កូរ៉េ​ខាង​ជើង​គំរាម​​​សម្លាប់​ពលរដ្ឋ​អាមេរិក​​​ឲ្យ​ច្រើន​ជាង​​ថ្ងៃ​សោកនាដកម្ម​ ១១​កញ្ញា

​​​​​​​​

 

អត្ថបទ​​​​កាសែត​រាយការណ៍​ថា “​​​​បើ​យន្តហោះ​​បុក​​​​​អគារ​​ពាណិជ្ជកម្ម​​កាល​​ឆ្នាំ ២០០១ ​​សម្លាប់​មនុស្ស​ ៣០០០​នាក់​​ និង​ធ្វើ​​ឲ្យ​​​ពួកគេ​​​​​មាន​សុបិន​អាក្រក់​​ក្នុង​ជីវិត ​​សង្គ្រាម​​របស់​ពួក​យើង​​ផ្ទុះ​ឡើង​​ពេល​នេះ​​នឹង​​​បោស​​​សម្អាត​​ប្រទេស​អាមេរិក​​​ឲ្យ​ចេញ​​ពី​ប្រវត្តិសាស្ត្រ ​​មិន​ទុក​​ឲ្យ​ពួកគេ​​​សោក​ស្ដាយ​ ​ឬ​​សុបិន​​អាក្រក់​​ទៀត​ឡើយ”។

 

​ប្រភព​ដដែល​​​ថា “​​គ្រាន់​​តែ​​​​រង​ការ​វាយ​ប្រហារ​​ពី​យន្ត​ហោះ​ស៊ីវិល​​ត្រឹម​តែ ៣គ្រឿង​ ​សហរដ្ឋអាមេរិក​​​​មាន​​​​​​ភាព​អាម៉ាស់​​​មិន​តិច​ទេ​​នៅ​ពី​មុខ​​​​​ពិភព​លោក​ ​ថែម​​ទាំង​​រង​គ្រោះ​​​​ផ្លូវ​ចិត្ត​ និង​សេដ្ឋកិច្ច​ឥត​គណនា​ផងដែរ”។​​​

 

សារ​គំរាម​​របស់​​​​មេដឹកនាំ​​​​កូរ៉េខាង​ជើង​​លោក​គីម​ ជុង​អ៊ុន​ ​​ថ្មីៗ​​នេះ​​​បាន​បញ្ចេញ​​​​ជា​ហូរហែ ​​​​សូម្បី​​តែ​​​​​​ខ្នង​​បង្អែក​​​​ដ៏​ធំ​​​របស់​ខ្លួន​គឺ​ប្រទេស​ចិន​ ​ក៏​គំរាម​​ប្រើ​​​​​​អាវុធ​​ចម្ងាយ​​ឆ្ងាយ​​បាញ់​ដែរ។

 

សារ​​​​​ទាំង​​នេះ​​ធ្វើ​ឡើង​ភ្លាម​ៗ​​ ​​​បន្ទាប់​ពី​​​មេដឹកនាំ​វ័យ​៣៣​ឆ្នាំ​រូប​នេះ​​​ ​​ប្រឆាំង​​ជំទាស់​​នឹង​​​បម្រាម​​​​​អង្គការ​សហ​ប្រជាជាតិ​​ពី​​ការ​តេស្ត​​សព្វាវុធ​​​​​ទៅ​ក្រៅ​ប្រទេស។ ​ឯ​ប្រទេស​កូរ៉េ​ខាង​ជើង​​​​​​​បាន​សាក​​ល្បង​​​អាវុធ​ទាំង​នេះ ក្រោយ​​កើន​ឡើង​ភាព​តាន​តឹង​​​​​រវាង​​ប្រទេស​បងប្អូន​ទាំង​ពីរ៕

 

កូរ៉េ​ខាង​ជើង​គំរាម​​​សម្លាប់​ពលរដ្ឋ​អាមេរិក​​​ឲ្យ​ច្រើន​ជាង​​ថ្ងៃ​សោកនាដកម្ម​ ១១​កញ្ញា

 

កូរ៉េ​ខាង​ជើង​គំរាម​​​សម្លាប់​ពលរដ្ឋ​អាមេរិក​​​ឲ្យ​ច្រើន​ជាង​​ថ្ងៃ​សោកនាដកម្ម​ ១១​កញ្ញា

 

 

ចុចអាន៖ កូរ៉េ​ខាង​ជើង​​ព្រម​ទទួល​ជំនួយ​​​អាមេរិក​ ​ទោះ​​​​​ខ្លួន​ទើប​​គំរាម​​កម្ទេច​​វ៉ាស៊ីនតោន​​

ចុចអាន៖ កូរ៉េ​ខាង​ជើង​បាត់​នាវា​មុជ​ទឹក​​​ ខណៈ​អាមេរិក​និង​កូរ៉េខាងត្បូង​កំពុង​ធ្វើ​សម​យុទ្ធ​​ធំ​រួម​គ្នា

 

ប្រែ​សម្រួល៖ ឡេង ភារុណ
​ប្រភព៖ News.com.au