ផ្លូវ​ថ្នល់​មួយ​ខ្សែ​​​ប្រេះ​​​​បែក​​​ប្រវែង​ជិត​១២០​ម៉ែត្រ​​​ បង្ក​ការ​ភ្ញាក់​ផ្អើល​នៅ​ថៃ

ហេតុ​ការណ៍​​​​​​​ផ្លូវ​ថ្នល់​​មួយ​ខ្សែ​​​​​​ប្រេះ​បែក​​​​​​​​នា​ភាគ​ខាង​ជើង​​ទី​ក្រុង​បាងកក​ប្រទេស​ថៃ​ថ្មី​ៗ​នេះ​បាន​បង្ក​​​ឲ្យ​មាន​​​មនុស្ស​ជា​​​​​​ច្រើន​​ភ្ញាក់​ផ្អើល​ខ្លាំង​។​

 

ផ្លូវ​ថ្នល់​មួយ​ខ្សែ​​​ប្រេះ​​​​បែក​​​ប្រវែង​ជិត​១២០​ម៉ែត្រ​​​ បង្ក​ការ​ភ្ញាក់​ផ្អើល​នៅ​ថៃ
 

តាម​​ប្រភព​ព័ត៌មាន ​Matichon ​​ផ្លូវ​​ថ្នល់​​ខាង​លើ​បាន​​ប្រេះ​​​របើក​ទាំង​ផ្ទាំង​ៗ​​ក្នុង​ចម្ងាយ​​​​​ប្រវែង​ជិត​​​១២០​ម៉ែត្រ​និង​ជម្រៅ​​​​​ប្រមាណ​៤​​​ម៉ែត្រ។ ​​​​​​​មក​ទល់​ពេល​នេះ​ ​អភិបាល​ក្រុង Sananlak ​​លោក​ស្រី ​Thitinan Charoen-ard បាន​ចាត់​​​ឲ្យ​មន្ត្រី​​​ជំនាញ​ចុះ​ត្រួត​ពិនិត្យ​នៅ​​​ទី​នោះ។

 

​មូល​ហេតុ​​ពាក់​ព័ន្ធ​នឹង​ការ​ប្រេះ​បែក​ផ្លូវ​ថ្នល់​នោះ​គឺ​​អាច​​មក​ពី​កម្រិត​ទឹក​​​នៃ​ព្រែក​ជីក​នា​​ក្បែរ​ផ្លូវ​​​ស្រក​ចុះ​​​​។ នេះ​បើ​តាម​ការ​សន្និដ្ឋាន​​​របស់ លោក​ស្រី ​Thitinan Charoen-ard៕

 

ផ្លូវ​ថ្នល់​មួយ​ខ្សែ​​​ប្រេះ​​​​បែក​​​ប្រវែង​ជិត​១២០​ម៉ែត្រ​​​ បង្ក​ការ​ភ្ញាក់​ផ្អើល​នៅ​ថៃ
ផ្លូវ​ថ្នល់​មួយ​ខ្សែ​​​ប្រេះ​​​​បែក​​​ប្រវែង​ជិត​១២០​ម៉ែត្រ​​​ បង្ក​ការ​ភ្ញាក់​ផ្អើល​នៅ​ថៃ
 

ចុចអាន៖  ផ្លូវ​​​​​​ថ្នល់​ធ្វើ​ពី​​ប្លាស្ទិក នឹង​មាន​នៅ​៣​ឆ្នាំ​ទៀត​?

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ matichon tv, mirror
​​​​