វៀតណាម​​រក​​ឃើញ​ករណី​​​ឆ្លង​វីរុស​ Zika​ ដំបូង​ លើ​​មនុស្ស​​ពីរ​នាក់​

ប្រទេស​វៀតណាម​​ក្នុង​ថ្ងៃ​អង្គារ​នេះ​​​បាន​រាយការណ៍​ថា​​​មាន​ករណី​​​អ្នក​ឆ្លង​វីរុស​​ Zika ពីរ​​នាក់​លើក​ដំបូង​​​ក្នុង​ប្រទេស​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់ Channelnewsaisa។

 

វៀតណាម​​រក​​ឃើញ​ករណី​​​ឆ្លង​វីរុស​ Zika​ ដំបូង​ លើ​​មនុស្ស​​ពីរ​នាក់​
 

តាម​សេចក្ដី​ថ្លែង​ការណ៍​​​​របស់​ក្រសួង​​សុខាភិបាល​វៀតណាម ស្ត្រី​ជន​ជាតិ​វៀតណាម​ពីរ​នាក់ គឺ​​វ័យ​​​៦៤​ឆ្នាំ​​ម្នាក់​​មក​ពី​​ទី​ក្រុង ​Nha Trang និង​​​ស្ត្រី​ម្នាក់​ទៀត​​អាយុ​​​៣៣​ឆ្នាំ ​ក្នុង​ទី​ក្រុង​ហូជីមិញ​​​​​បាន​ធ្លាក់​ខ្លួន​ឈឺ​​កាល​ពី​​ចុង​ខែ​មីនា​​ថ្មី​ៗ​នេះ។ ឆ្លង​កាត់​ការ​​ធ្វើ​តេស្ត​ពិនិត្យ​​បី​ដង​​បាន​បញ្ជាក់​ថា​​ពួក​គេ​មាន​​ភាព​វិជ្ជមាន នៃ​ការ​ឆ្លង​​​​​​​​វីរុស​ Zika។

 

យ៉ាង​ណា​ក្ដី​​ មក​ទល់​ពេល​នេះ ​អ្នក​ជំងឺ​​ទាំង​ពីរ​នាក់​​​ស្ថិត​នៅ​ក្នុង​ស្ថាន​ភាព​ធម្មតា​​ ដោយ​ពុំ​មាន​​ការ​រក​ឃើញ​ឆ្លង​វីរុស​​នោះ​ទៅ​កាន់​​អ្នក​ជិត​ខាង​ និង​សាច់​ញាតិ​របស់​ពួក​គេ​ទេ។ នេះ​បើ​តាម​​សេចក្តី​ថ្លែង​ការណ៍​របស់​ក្រសួង​ដដែល។

 

គួរ​បញ្ជាក់​ថា វីរុស​ Zika ត្រូវ​បាន​​​រក​ឃើញ​លើក​ដំបូង​​លើ​សត្វ​ស្វា​​ក្នុង​ឆ្នាំ​ ១៩៤៧ នៅ​អាហ្វ្រិក​ ។ ដំបូង​ឡើង​វា​មាន​ទ្រង់​ទ្រាយ​តូច បន្ទាប់​​មក​​ក៏​កើត​ឡើង​លើ​មនុស្ស​​​ក្នុង​ទ្វីប​អាហ្វ្រិក បន្ត​ទៅ​ ប្រទេស​មួយ​ចំនួន​នៅ​អាស៊ី និង​​ទៅ​កាន់​ប្រជុំ​កោះ​​ប៉ាស៊ីហ្វិក។ តែ​​ក្រោយ​មក ការ​រាល​ដាល​ក្នុង​ទ្រង់​ទ្រាយ​​ធំ​បាន​​កើត​ឡើង​នៅ​​ទ្វីប​អាមេរិក​ ដែល​ការ​ចម្លង​វីរុស​នោះ​ត្រូវ​រក​ឃើញ​​នៅ​ ប្រេស៊ីល ក្នុង​ខែ​មីនា ឆ្នាំ​២០១៥ ៕

 

វៀតណាម​​រក​​ឃើញ​ករណី​​​ឆ្លង​វីរុស​ Zika​ ដំបូង​ លើ​​មនុស្ស​​ពីរ​នាក់​

ចុចអាន៖  WHO ប្រកាស​​​​​ ​​ វីរុស Zika ជា​​បញ្ហា​​អាសន្ន​​​​​សម្រាប់​ពិភពលោក

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ channelnewsasia​

​​​