មហោស្រព​សៀ​ក​អន្តរជាតិ « ទី​នេះ​ទីនោះ » ឆ្នាំ 2016 នៅ​រាជធានី​ភ្នំពេញ បាត់ដំបង និង​សៀមរាប

រាជធានី​ភ្នំពេញ ៖ ល្ខោន​សៀ​ក​កម្ពុជា​ហ្វារ និង​សមាគម​ហ្វារ​ពន្លឺ​សិល្បៈ ត្រៀម​នឹង​រៀបចំ​មហោស្រព​ល្ខោន​សៀ​ក​អន្តរជាតិ «​ទី​នេះ​ទីនោះ​» ។ ខួប​លើក​ទី​១០ នៃ​សៀ​ក​សហ​សម័យ​នៅ​ឆ្នាំ​នេះ មានការ​ចូលរួម​ពី​បណ្ដា​ប្រទេស​អន្តរជាតិ​ជុំវិញ​ពិភពលោក​ដោយ​មាន​៥​ក្រុម​ពី ប្រទេស​អូស្ត្រាលី កា​ណា​ដា ឥណ្ឌូ​ណេ​ស៊ី នេ​ប៉ា​ល់ និង​ប្រទេស​បារាំង រួម​ជាមួយ​សិល្បៈករ​កម្ពុជា​ពី​ល្ខោន​សៀ​ក​កម្ពុជា ហ្វារ ។ មហោស្រព​ល្ខោន​សៀ​ក​អន្តរជាតិ​នេះ​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២៨ ខែមេសា ដល់ ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ​២០១៦ នៅ​រាជធានី​ភ្នំពេញ​បាត់ដំបង និង​ខេត្ត សៀមរាប ។ មាន​រួម​បញ្ចូល​ទាំង​ការ​សម្ដែង​នា​ពេល​រាត្រី ការ​សម្ដែង​តាម​ដង​វិ​ថី ការ​ឆ្លុះ​បញ្ចាំង​នៃ​ទស្សនីយភាព​អំពី​ល្ខោន​សៀ​ក និង​កិច្ច​ពិភាក្សា​ជា​សាធារណៈ​អំពី​អាជីវកម្ម​នៃ​ការ​សម្ដែង​សិល្បៈ ។

មហោស្រព​សៀ​ក​អន្តរជាតិ « ទី​នេះ​ទីនោះ » ឆ្នាំ 2016 នៅ​រាជធានី​ភ្នំពេញ បាត់ដំបង និង​សៀមរាប

មាន​មនុស្ស​ជាង​៤.៥០០​នាក់ ដែល​បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​មហោស្រព «​ទី​នេះ ទីនោះ​» នា​ឆ្នាំ​មុន ដែល​បាន​ចំណាយពេល​ប្រាំបី​យប់​នៅ​ក្នុង​បី​ខេត្ត​ក្រុង​នោះ ។ លោក​ហួត ដា​រា នាយក​ប្រតិបត្តិ​នៃ​ល្ខោន​សៀ​ក​កម្ពុជា​ហ្វារ ថ្លែង​ថា «​ប្រទេស​កម្ពុជា​កំពុង​ឈានមុខ​ក្នុង​តំបន់​នៃ​ការ​សម្តែង​សៀ​ក​សហ​សម័យ​រួម​ជាមួយ ការ​សម្ដែង​នា​ពេល​រាត្រី​រយៈពេល​បី​ឆ្នាំ ដោយ​ល្ខោន​សៀ​ក​កម្ពុជា​ហ្វារ នៅ​ខេត្តសៀមរាប និង​រយៈពេល​ម្ភៃ​ឆ្នាំ​នៃ​ការ​សម្ដែង​យ៉ាង​ទៀងទាត់​ដោយ​សមាគម​ហ្វារ​ពន្លឺ​សិល្បៈ  «​ទី​នេះ​ទីនោះ» គឺជា​ព្រឹត្តិការណ៍​ដែល​បង្ហាញ​អំពី​សិល្បៈ ហើយ​យើង​កំពុង​តែ​នាំ​យក​ការ​សម្ដែង​សៀ​ក​សហ​សម័យ ពី​ទូ​ទាំង​ពិភពលោក​មក​ដើម្បី​បាន​ទស្សនា និង​ចូលរួម​ក្នុង​ឆាក​សិល្បៈ​ដ៏​រស់​រវើក​មួយ​នេះ​» ។

មហោស្រព​សៀ​ក​អន្តរជាតិ « ទី​នេះ​ទីនោះ » ឆ្នាំ 2016 នៅ​រាជធានី​ភ្នំពេញ បាត់ដំបង និង​សៀមរាប

ក្រុម​សៀ​ក​អន្តរជាតិ​នៅ​ក្នុងឆ្នាំនេះ​មាន ក្រុម Flying Fruit Fly Circus ដែល​ជា​សៀ​ក​យុវជន​ជាតិ មក​ពី​ប្រទេស​អូស្ត្រាលី នឹង​ត្រៀម​បង្ហាញ​ការ​សម្ដែង​ថ្មី​ឈ្មោះ Stunt Lounge, ក្រុម Collectif Open Ticket មក​ពី​ប្រទេស​បារាំង​ដែល​នឹង​សម្តែង​រឿង Sans queus ni tete (Nonsense), ក្រុម​សៀ​ក Inner Ring មក​ពី​ប្រទេស​កា​ណា​ដា​ដែល​នឹង​សម្តែង​រឿង duo juggling duo act. ក្រុម​សៀ​ក​ហ្វារ​ពន្លឺ​សិល្បៈ​យើង​នឹង​សម្តែង​រឿង​ថ្មី​បំផុត គឺ​«​ឥទ្ធិពល​» ។ ក្នុង​រាត្រី នីមួយ​ៗ​នៃ​មហោស្រព​សៀ​ក​អន្តរជាតិ​នេះ​នឹង​សម្តែង​ក្នុង​រយៈពេល ខុស​ៗ​គ្នា ។

មហោស្រព​សៀ​ក​អន្តរជាតិ « ទី​នេះ​ទីនោះ » ឆ្នាំ 2016 នៅ​រាជធានី​ភ្នំពេញ បាត់ដំបង និង​សៀមរាប

គោលបំណង​តែ​មួយ​គត់​របស់​មហោស្រព​សៀ​ក «​ទី​នេះ​ទីនោះ​» ត្រូវ​បាន​លើកទឹកចិត្ត​ឱ្យ​មាន​កិច្ចសហការ​ជា​អន្តរជាតិ​តាម​រយៈ​ការ​បង្ហាត់បង្ហាញ វេទិកា​សៀ​ក និង​ការ​សម្ដែង​តាម​ដងផ្លូវ ។ សិល្បករ​ត្រូវ​បាន​បំបែក​ជា​ក្រុម​ដើម្បី​ចែករំលែក​ជំនាញ និង​ធ្វើការ​រួម​គ្នា​ដើម្បី​បង្កើត​អ្វី ថ្មី​ៗ ។ ទាំងនេះ​នឹង​ត្រូវ​បាន​បង្ហាញ​ឡើង​នៅ​ទី​សាធារណៈ​ក្នុង​ខេត្តបាត់ដំបង និង​ខេត្តសៀមរាប ក្នុងអំឡុងពេល​ប្រារព្ធ​ពិធី ។

លោក​ហួត ដា​រា និយាយ​ថា សិល្បករ​ភាគច្រើន​និយាយ​ភាសា​មិន​ដូច​គ្នា និង​មក​ពី​មជ្ឈដ្ឋាន​ខុស​គ្នា ។ សិក្ខាសាលា​ទាំងនេះ​គឺជា​វិធីសាស្ត្រ​ដ៏​អស្ចារ្យ​សម្រាប់​របាំង​នៃ​វប្បធម៌​រៀន​ជំនាញ ថ្មី​ៗ និង​កិច្ចសហការ​យ៉ាង​ផុសផុល​។ ទាំងនេះ​បាន​ផ្តល់​ឱកាស​ឲ្យ​សិល្បករ​កម្ពុជា និង​សិល្បករ​អន្តរជាតិ​ដែល​ធ្វើ​ដំណើរ​យ៉ាង​វែង​ឆ្ងាយ​ដើម្បី​ចូលរួម​ក្នុង​កម្មវិធី​មហោស្រព​នេះ ដោយ​បាន​បើកទ្វារ​ដើម្បី​ទាក់ទង​ការងារ​បន្ថែម​ទៀត​នា​ពេល​អនាគត និង​បាន​ពង្រឹង​កេរ្តិ៍ឈ្មោះ​របស់​ប្រទេស​កម្ពុជា ក្នុង​នាម​ជា មេដឹកនាំ​មួយ​នៅ​ក្នុង​វិស័យ​សិល្បៈ​ច្នៃប្រឌិត និង​ការ​សម្តែង​នៅ​ក្នុង​តំបន់​» ។

ការ​សម្ដែង​តាម​ដង​វិ​ថី ក្បួន​ដង្ហែ និង​កិច្ច​ពិភាក្សា​គឺ​មិន​ត្រូវ​បាន​គិតថ្លៃ និង​បើកចំហ​ជា​សាធារណៈ ។ សម្រាប់​សំបុត្រ​ចូល​ទស្សនាការ​សម្ដែង​អាច​រក​ទិញ​បាន​ចាប់ពី​ថ្ងៃ​ទី​១៤ ខែមីនា ឆ្នាំ​២០១៦ នៅ tini tinou.com ឬ​នៅ​តាម​កន្លែង​លក់​សំបុត្រ​ជា​ច្រើន​ទៀត ក្នុង​បី​ខេត្ត​ក្រុង​នោះ ចាប់ពី​ថ្ងៃ​ទី​៦ ខែមេសា ឆ្នាំ​២០១៦ ។

មហោស្រព​សៀ​ក​អន្តរជាតិ « ទី​នេះ​ទីនោះ » ឆ្នាំ 2016 នៅ​រាជធានី​ភ្នំពេញ បាត់ដំបង និង​សៀមរាប

ល្ខោន​សៀ​ក​កម្ពុជា​ហ្វារ នឹង​សមាគម​ហ្វារ​ពន្លឺ​សិល្បៈ​មាន​តែ​មួយ​នៅ​ប្រទេស​កម្ពុជា ស្វាហាប់ និង​អស្ចារ្យ​ដែល​ស្រប​តាម​សម័យ​បច្ចុប្បន្ន លើស​ពី​អ្វី​ដែល​អ្នក​នឹក​ស្មាន​ដល់​។ហ្វា​ពន្លឺ​សិល្បៈ​កម្ពុជា​សម្តែង​ដោយ​ប្រើ​សាច់​រឿងល្ខោន ភ្លេង ក្បាច់​រាំ​រួម​ជាមួយ​ទេព​កោសល្យ​សិល្បៈ​សៀ​ក​ដែល​ទាន់សម័យ ហើយ​បង្ហាញ​សាច់​រឿង​របស់​ប្រជាជន​កម្ពុជា ប្រវត្តិសាស្ត្រ និង​ប្រជាជន​តាម​សម​យ័​កាល​។ សិល្បៈករ ក្មេង​ៗ នឹង​ធ្វើ​ឲ្យ​អ្នក​មានការ​ភ្ញាក់ផ្អើល​ដោយ​បង្ហាញ​អ្នក​នូវ​ថាមពល អារម្មណ៍ ភាព​រីករាយ និង​ទេព​កោសល្យ​របស់​ពួក​គាត់ ។

សិល្បករ​របស់​ហ្វារ ត្រូវ​បាន​បញ្ចប់​ការសិក្សា​នៅ​សាលា​ហ្វារ​ពន្លឺ​សិល្បៈ​ខេត្ត​បាត់ដំបង ប្រទេស​កម្ពុជា​។ សាលា​នេះ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​១៩៩៤ ដោយ​បុរស​វ័យក្មេង ៩​នាក់​បន្ទាប់​ពី​ពួក​គេ​បាន​វិល​ត្រលប់​មក​ស្រុក​កំណើត​វិញ​ពី​ជំរំ​ភៀសខ្លួន ។ ពួក​គេ​បាន​រៀន​សិល្បៈ​បណ្តុះបណ្តាល​ដោយ​សិក្សា​ផ្នែក​ព្យាបាល​របួស ហើយ​មាន​បំណង​ចែក​រំលែក​ចំណេះដឹង​ទាំង​អស់នោះ​ដល់​ប្រជាជន​ក្រីក្រ​ដើម្បី​ប្រើប្រាស់​ក្នុង​ភាព​ចាំបាច់ ផ្សេង​ៗ​ក្នុង​សង្គម និង​បញ្ហា​ដែល​គាត់​ជួប​ប្រទះ​នៅ​ពេល​ស្ថិត​ក្រោម​ការ​បំផ្លិចបំផ្លាញ​ក្នុង​របប​ប៉ុ​ល​ពត ។ បន្ទាប់​ពី​នោះ​មក​ពួក​គេ​បាន​ចាប់ផ្តើម​បង្រៀន​ថ្នាក់​គូរគំនូរ​ដល់​សិស្ស​មួយ​ចំនួន​តូច​នៅ​ស្រុក​កំណើត​ខ្លួន ក្រោយមក​ទៀត​បាន​បើក​សាលា​រដ្ឋ​មួយ សាលា​តន្ត្រី សាលា​ល្ខោន និង​សាលា​សៀ​ក ។ សព្វ​ថ្ងៃនេះ សិស្ស​-​និស្សិត​ជាង ១២០០​នាក់​កំពុង​សិក្សា​នៅ​សាលា​រដ្ឋ និង​៥០០ នាក់​ទៀត​សិក្សា​ខាង​ជំនាញ​សិល្បៈ ។

នៅ​ឆ្នាំ​២០១៣ សាលា​បាន​បង្កើត​ល្ខោន​សៀ​ក​កម្ពុជា​ហ្វារ ដែល​ជា​សហ​គ្រាហ​សង្គម ហ្វារ ស្ថិត​ក្នុង​ក្រុង​សៀមរាប ប្រទេស​កម្ពុជា ជា​ទឹកដី​អង្គរ​ដែល​រីក​ចម្រើន​យ៉ាង​ឆាប់​រហ័ស​ក្នុង​ទិស​ដៅ​ទេសចរណ៍​ក្នុង​ពិភពលោក ៕