ឮ​ថា កូនស្រី​រត់​ចេញពីផ្ទះ ដឹង​នៅ​ទីណា​ហើយ

ខេត្តកំពង់ស្ពឺ ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា ​ពាក់ព័ន្ធ​ស្ត្រី ​​ឈ្មោះ​ កេ​ត រ៉ា​វី ត្រូវជា​ម្តាយកូន​ស្រី​​​​​ឈ្មោះ​នី​តា ដែល​បាន​​ចាក​ចេញពីផ្ទះ​ដោយ​​គ្មាន​ដំណឹង​ ​កាលពី​ថ្ងៃ​ទី​១០ មីនា កន្លង​មក ស្ថិត​នៅ​ភូមិ​ត្រពាំង​ក្អែក ឃុំ​វាល​ពង់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ពេលនេះ​ បាន​ទទួល​​ដំណឹង និង​​​ទូរស័ព្ទ​មក​ម្តាយ​​ហើយ ​ខណៈ​​ម្តាយ​​កំពុង​បារម្ភ ​រហូត​ដល់​ថ្នាក់​ធ្លាក់ខ្លួន​ឈឺ​​នោះ ។

តាម​ប្រភព​ពី​ម្តាយ​បានឱ្យ​កោះសន្តិភាព​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​០៥ មេ​សា នេះ​ថា កូនស្រី​គាត់​បាន​ទូរស័ព្ទ​មក​គាត់​​ហើយ បន្ទាប់​ពី​ចុះ​ផ្សាយ​​លើ​គេ​ហ​ទំព័រ​កាសែត​កោះសន្តិភាព​​មួយ​​ថ្ងៃ​​នោះ ។

ប្រភព​បន្ត​ថា កូនស្រី​​បានទូរស័ព្ទ​​និយាយ​​ប្រាប់​​ម្តាយ​​ថា «​ម៉ែ​ឯង​ចាំបាច់​ចុះ​កាសែតរ​កកូន​ធ្វើ​អី កូន​ពេល​នេះ​សុខ​សប្បាយ​ទេ និង​កំពុង​តែ​រស់នៅ និង​រកស៊ី​លក់​បង្អែម​ ជាមួយ​បងធម៌​ម្នាក់​នៅ​ឯ​ខេត្តសៀមរាប​» ។

បន្ទាប់​មក ​ម្តាយ​​ក៏​ឆ្លើយ​តប​ថា មក​ពី​គាត់​បារម្ភ​ពេក ទើប​​ចុះ​ផ្សាយ​​ទៅ ក្រែងលោមានដំណឹង ។

បច្ចុប្បន្ន ស្ត្រី​ជា​ម្តាយ​​ខាងលើ មានការ​ត្រេកអរ និង​មាន​សុខភាព​ល្អប្រសើរ​​ឡើង​វិញ​ហើយ បន្ទាប់​ពី​ទទួល​ដំណឹង​កូនស្រី​​បែប​នេះ​៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត