សៀវភៅ ៩ ក្បាល​ ​អាច​ជួយ​​ផ្លាស់ប្ដូរ​ការ​គិត​ស្តី​ពី​លុយ​ ដែល​អ្នក​គួរ​តែ​អាន

១) សៀវភៅ Think and Grow Rich ៖ និពន្ធ​ដោយ​លោក Napoleon Hill លោក​បាន​ស្រាវជ្រាវ​ទៅ​លើ​មហាសេដ្ឋី​ច្រើន​ជាង ៥០០ ដោយ​ប្រើ​ពេល​អស់​ជិត ២០ ឆ្នាំ​ទើប​បោះពុម្ព​សៀវភៅ​នេះ​ឡើង។ ក្នុង​សៀវភៅ​នេះ​បង្ហាញ​ពី​ទ្រឹស្តី​ចំនួន ១៣ ក្នុង​ការ​បង្កើត​ទ្រព្យ ហើយ​ក៏​បាន​បង្ហាញ​ផង​ដែរ​ពី​មូលហេតុ​សំខាន់​ដែល​ធ្វើ​ឲ្យ​មនុស្ស​បរាជ័យ​មិន​អាច​ក្លាយ​ជា​អ្នក​មាន​បាន។ សៀវភៅ​នេះ​ក៏​បាន​ជួយ​ដល់​អ្នក​អាន​ឲ្យ​យល់​ដឹង​ថា ការ​ក្លាយ​ជា​អ្នក​មាន​ គឺ​ផ្តោត​សំខាន់​លើ​ចិត្ត​របស់​មនុស្ស​ច្រើន​ជាង​អ្វីៗ​ផ្សេង​ទៀត។

 

សៀវភៅ ៩ ក្បាល​ ​អាច​ជួយ​​ផ្លាស់ប្ដូរ​ការ​គិត​ស្តី​ពី​លុយ​ ដែល​អ្នក​គួរ​តែ​អាន

 

២) សៀវភៅ How Rich People Think ៖ និពន្ធ​ដោយ​លោក Steve Siebold លោក​ក៏​បាន​ចំណាយ​ពេល​ដើម្បី​សម្ភាសន៍​នូវ​ពួក​មហាសេដ្ឋី​ អស់​រយៈ​ពេល ៣០ ឆ្នាំ​ហើយ​ដែរ។ នៅ​ក្នុង​សៀវភៅ How Rich People Think លោក​បាន​បង្ហាញ​ថា មនុស្ស​គ្រប់​រូប​គឺ​មាន​ឱកាស​ដូច​គ្នា ដើម្បី​ក្លាយ​ខ្លួន​ជា​អ្នក​មាន និង ពន្យល់​ពី​របៀប​គិត និង ការ​អនុវត្តន៍​ តាម​បែប​បុគ្គល​ជោគជ័យ។

 

សៀវភៅ ៩ ក្បាល​ ​អាច​ជួយ​​ផ្លាស់ប្ដូរ​ការ​គិត​ស្តី​ពី​លុយ​ ដែល​អ្នក​គួរ​តែ​អាន

 

៣) សៀវភៅ The Richest Man in Babylon ៖ និពន្ធ​ដោយ​លោក George S. Clason ដោយ​នៅ​ក្នុង​សៀវភៅ​នេះ​លោក​បាន​បង្ហាញ​ពី​អាថ៌កំបាំង​ដើម្បី​ក្លាយ​ជា​អ្នក​មាន​ គឺ​គ្មាន​អាថ៌កំបាំង​អ្វី​ទាំង​អស់ ក្រៅ​ពី​ការ​ចំណាយ​លើ​ខ្លួន​ឯង​ជាមុន ហើយ​ត្រូវ​រស់​នៅ​ក្រោម​អ្វី​ដែល​អ្នក​កំពុង​មាន និង ធ្វើ​ការ​វិនិយោគ​លើ​ខ្លួន​ឯង។

 

សៀវភៅ ៩ ក្បាល​ ​អាច​ជួយ​​ផ្លាស់ប្ដូរ​ការ​គិត​ស្តី​ពី​លុយ​ ដែល​អ្នក​គួរ​តែ​អាន

 

៤) សៀវភៅ The Little Book of Common Sense Investing: The Only Way to Guarantee Your Fair Share of Stock Market Returns ៖ និពន្ធ​ដោយ John C. Bogle គឺ​រៀបរាប់​ពី​របៀប​ធ្វើ​ការ​វិនិយោគ​ប្រកប​ដោយ​ភាព​ត្រឹមត្រូវ ដើម្បី​ក្លាយ​ខ្លួន​ជា​អ្នក​មាន​ជា​ពិសេស​គឺ​ការ​បរិយាយ​ពី​បទពិសោធន៍​របស់​លោក​មហាសេដ្ឋី Warren Buffett។

 

សៀវភៅ ៩ ក្បាល​ ​អាច​ជួយ​​ផ្លាស់ប្ដូរ​ការ​គិត​ស្តី​ពី​លុយ​ ដែល​អ្នក​គួរ​តែ​អាន

 

៥) សៀវភៅ The Index Card: Why Personal Finance Doesn't Have to Be Complicated ៖ និពន្ធ​ដោយ Helaine Olen និង Harold Pollack អ្នក​ទាំង​ពីរ បាន​លើក​យក​នូវ​គោលការណ៍​សាមញ្ញ​ចំនួន ១០ នៃ​យុទ្ធសាស្ត្រ​ក្នុង​ការ​ប្រើប្រាស់​ហិរញ្ញវត្ថុ​ លើ​អាជីវកម្ម​ឲ្យ​បាន​ត្រឹមត្រូវ។

 

សៀវភៅ ៩ ក្បាល​ ​អាច​ជួយ​​ផ្លាស់ប្ដូរ​ការ​គិត​ស្តី​ពី​លុយ​ ដែល​អ្នក​គួរ​តែ​អាន

 

៦) សៀវភៅ You're So Money: Live Rich, Even When You're Not, ៖ និពន្ធ​លោក​ស្រី Farnoosh Torabi បង្រៀន​អ្នក​អាន​ពី​របៀប​នៃ​ការ​កាត់​បន្ថយ​ចំណាយ​លើ​ទំនិញ​ដែល​ឥត​ប្រយោជន៍ និង ពន្យល់​ពី​ទី​កន្លែង​ដែល​អ្នក​គួរ​ធ្វើ​ការ​សន្សំ​ប្រាក់។

 

សៀវភៅ ៩ ក្បាល​ ​អាច​ជួយ​​ផ្លាស់ប្ដូរ​ការ​គិត​ស្តី​ពី​លុយ​ ដែល​អ្នក​គួរ​តែ​អាន

 

៧) សៀវភៅ Rich Habits: The Daily Success Habits of Wealthy Individuals ៖ និពន្ធ​ដោយ Thomas Corley លោក​បាន​រៀបរាប់​ពី​សកម្មភាព​ប្រចាំ​ថ្ងៃ គឺ​ជា​ការ​កំណត់​ដ៏​ធំ​នៃ​ទ្រព្យសម្បត្តិ​របស់​ខ្លួន​ ដោយ​លោក​បាន​ចំណាយ​ពេល ៥ ឆ្នាំ​សិក្សា​ទៅ​លើ​ទម្លាប់​រស់​នៅ​របស់​អ្នក​មាន និង ទម្លាប់​រស់​នៅ​របស់​អ្នក​ ក្រ។

 

សៀវភៅ ៩ ក្បាល​ ​អាច​ជួយ​​ផ្លាស់ប្ដូរ​ការ​គិត​ស្តី​ពី​លុយ​ ដែល​អ្នក​គួរ​តែ​អាន

 

៨) សៀវភៅ Rich Dad Poor Dad: What The Rich Teach Their Kids About Money That The Poor and Middle Class Do Not ៖ និពន្ធ​ដោយ​លោក Robert Kiyosaki នៅ​ក្នុង​សៀវភៅ​នេះ​បាន​រៀបរាប់​នូវ​ផ្នត់​គំនិត​របស់​គ្រួសារ​អ្នក​មាន​ពី​របៀប​ដែល​ពួក​គេ​បង្រៀន​កូន ហើយ​ក៏​រៀបរាប់​ពី​ផ្នត់​គំនិត​របស់​គ្រួសារ​អ្នក​ក្រ​នូវ​របៀប​ដែល​ពួក​គេ​បង្រៀន​កូន​ដូច​គ្នា។

 

សៀវភៅ ៩ ក្បាល​ ​អាច​ជួយ​​ផ្លាស់ប្ដូរ​ការ​គិត​ស្តី​ពី​លុយ​ ដែល​អ្នក​គួរ​តែ​អាន

 

៩) សៀវភៅ Crush It: Why NOW Is the Time to Cash In on Your Passion ៖ និពន្ធ​ដោយ​លោក​ Gary Vaynerchuk លោក​បាន​រៀបរាប់​ពី​របៀប​នៃ​ការ​អនុវត្តន៍​តាម​នូវ​ចំណូល​ចិត្ត​ខ្លួន និង ពី​វិធី​រក​លុយ​ស្រប​ពេល​ដែល​អ្នក​កំពុង​ធ្វើ​អ្វី​ដែល​ជា​ចំណូល​ចិត្ត​របស់​ខ្លួន។

 

សៀវភៅ ៩ ក្បាល​ ​អាច​ជួយ​​ផ្លាស់ប្ដូរ​ការ​គិត​ស្តី​ពី​លុយ​ ដែល​អ្នក​គួរ​តែ​អាន

 

Author: ​ប្រែ​សម្រួល​៖ ជី លី​ស៊ុន Source: businessinsider.com