យុវ​ជន​ម្នាក់​​​ធ្វើ​​ឱ្យ​គ្រប់​​គ្នា​​​ភ័យ និងស្រៀវ​ពោះ​​​​​មិន​​​ស្ទើរ​

រាជធានី​ភ្នំពេញ ៖ មានការ​ភ្ញាក់ផ្អើល​ទាំង​ថ្ងៃ ខណៈ​យុវជន​ម្នាក់​ធ្វើ​ដំណើរ​មក​កណ្តាល​ស្ពាន​អាកាស​៧​មក​រា ដើម្បី​ប៉ុនប៉ង​លោត​សម្លាប់​​ខ្លួន តែ​មិន​បាន​សម្រេច​នោះ​ទេ ព្រោះ​ត្រូវ​ប្រជាពលរដ្ឋ រួម​ទាំង​សមត្ថកិច្ច​ព្យាយាម​លួងលោម លុះ​មួយសន្ទុះ​ទើប​សុខចិត្ត​ព្រម​ចុះ​មក​វិញ ។ ហេតុការណ៍​នេះ បង្ក​ឱ្យ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​០៥ មេ​សា ២០១៦ នេះ ស្ថិត​នៅ​ចំ​កណ្តាល​ស្ពាន​អាកាស​​៧​មក​រា ក្នុង​សង្កាត់​ទឹកល្អក់​១ ខណ្ឌទួលគោក ។

យុវជន​ដែល​ប៉ង​លោត​សម្លាប់​ខ្លួន​នេះ ឈ្មោះ​ឈឿ​ន ថាវរៈ អាយុ​២១​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​26A, ផ្លូវ​271 សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌ​មានជ័យ មាន​ម្តាយ​ជា​គ្រូពេទ្យ​ឆ្មប នៅ​មន្ទីរពេទ្យ​ជប៉ុន ។

បន្ទាប់​ពី​នាំ​គ្នា​ខំ​លួងលោម​ព្រម​ចុះ​ហើយ​នោះ ត្រូវ​កម្លាំង​សមត្ថកិច្ច​នាំ​យុវជន​នោះ​ទៅ​ប៉ុស្តិ៍ ដើម្បី​ធ្វើការ​ណែនាំ និង​សាកសួរ ។ ហើយ​ពេល​ទៅ​ដល់​ប៉ុស្តិ៍ ត្រូវ​យុវជន​រៀបរាប់​ប្រាប់​ថា មូលហេតុ​ដែល​គេ​ចង់​សម្លាប់​ខ្លួន​នេះ គឺ​ដោយសារ​គេ​តូចចិត្ត​ដោយ​ស្រឡាញ់​មនុស្ស​ម្នាក់​អាយុ​១៥​ឆ្នាំ​រយៈពេល​២​មក​ហើយ តែ​ត្រូវ​គ្រួសារ​តាម​បំបែក ទើប​ខ្លួន​សុខចិត្ត​ស្លាប់​បែប​នេះ ។ លុះ​មួយសន្ទុះ យុវជន​នោះ​ក៏​បែរ​ទៅ​ជា​និយាយ​ត្រឡប់ត្រឡិន​ផ្សេង​ទៅ​វិញ ។

ទោះ​បីជា​បែប​ណា ពេល​ក្រុម​គ្រួសារ​មក​ដល់ ក៏​បាន​អះអាង​ថា យុវជន​រូប​នេះ​កើត​ជំងឺសរសៃប្រសាទ​ទេ ។