បន្តិចទៀត​នេះ លោក ជា សុ​ផា​រ៉ា នឹង​ចូល​កាន់​តំណែង​រដ្ឋមន្ត្រីក្រសួង​ដែនដី

រាជធានី​ភ្នំពេញ ៖ បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​ថា នៅ​ទីស្តីការក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់ វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​០៥ មេ​សា ២០១៦ សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ តំណាង​ដ៍​ខ្ពង់ខ្ពស់​សម្តេច​តេ​ជោ​សែន នឹង​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ផ្ទេរ​និង​ចូល​កាន់​តំណែង​រដ្ឋមន្ត្រី​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់ ដោយ​លោក ជា សុ​ផា​រ៉ា រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ ផ្ទេរ​ទៅ​កាន់​តំណែង​រដ្ឋមន្ត្រី​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់ ជំនួស​លោក​ទេស​រដ្ឋមន្ត្រី អ៊ឹម ឈុ​ន​លឹ​ម ដែល​សុំ​លាលែង និង បើ​តាម​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី លោក អ៊ឹម ឈុ​ន​លឹ​ម នឹង​ត្រូវ​ជ្រើសតាំង​ជា​សមាជិក​ក្រុមប្រឹក្សាធម្មនុញ្ញ ៕