ក្លាយ​ជា​ចុងភៅ​អ៊ីតាលី​ភ្លាម​ៗ​ ជា​មួយ​កម្មវិធី​ទូរសព្ទ​នេះ

ថ្មីៗ​នេះ​វិបសាយ​​ម្ហូប​អ៊ីតាលី​បាន​បញ្ចេញ​កម្មវិធី​ទូរសព្ទ​ដំបូង​របស់​ខ្លួន​មាន​ឈ្មោះ​ថា​ Great Italian Chefs – Recipes ដែល​វា​ជា​កម្មវិធី​ពិសេស​មួយ​មាន​បង្ហាញ​ពី​មុខ​ម្ហូប​ល្បីៗ​របស់​ប្រទេស​អ៊ីតាលី​ រួម​ទាំង​ណែនាំ​ពី​វិធី​ធ្វើ​ថែម​ទៀត​ផង។

 

ក្លាយ​ជា​ចុងភៅ​អ៊ីតាលី​ភ្លាម​ៗ​ ជា​មួយ​កម្មវិធី​ទូរសព្ទ​នេះ

 

កម្មវិធី​នេះ​មាន​បញ្ចូល​នូវ​រូបមន្ត​ធ្វើ​ម្ហូប​ចំនួន​ ១១៨​មុខ​ផ្សេងៗ​គ្នា​ ដែល​មាន​ទាំង​​បង្អែម​ និង​អាហារ។ ​វិធី​ធ្វើ​​មាន​បង្ហាញ​យ៉ាង​ច្បាស់​លាស់​និង​ត្រឹម​ត្រូវ​ ព្រម​ទាំង​មាន​បង្ហាញ​​បញ្ជី​គ្រឿង​ផ្សំ,​ រយៈ​ពេល​ចម្អិន​ រួម​ទាំង​វត្ថុ​ប្រើ​ប្រាស់​ដែល​ត្រូវ​ការ​ថែម​ទៀត​ផង។

 

ក្លាយ​ជា​ចុងភៅ​អ៊ីតាលី​ភ្លាម​ៗ​ ជា​មួយ​កម្មវិធី​ទូរសព្ទ​នេះ

 

​​​​​​​​​​​​​កម្មវិធី​នេះ​មាន​ដាក់​ឲ្យ​ទាញ​យក​ហើយ​សម្រាប់​ឧបករណ៍​ iOS តែ​ចំពោះ​ប្រព័ន្ធ​ Android គឺ​នៅ​មិន​ទាន់​មាន​នៅ​ឡើយ៕

 

ចុច​រូប​ខាង​ក្រោម​ដើម្បី​ទាញ​យក​កម្មវិធី​

ក្លាយ​ជា​ចុងភៅ​អ៊ីតាលី​ភ្លាម​ៗ​ ជា​មួយ​កម្មវិធី​ទូរសព្ទ​នេះ

​​​​​​​​​​

 

ចុច​អាន៖ កម្មវិធី​បក​ប្រែ​ពិសេស​របស់​ Microsoft ទោះ​គ្មាន​អ៊ីនធឺណិត​ក៏​ប្រើ​បាន​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ App Store