Huawei P9​ ​បំពាក់​កាមេរ៉ា​ភ្លោះ​របស់​ ​Leica​

ពាក្យ​ចចាមអារ៉ាមបានក្លាយជាការពិតហើយ ដោយ​ ​Leica​ សហការ​ជាមួយ​ ​Huawei​ បង្កើត​ស្មាតហ្វូន​ដែល​មាន​កាមេរ៉ា​ភ្លោះ លើស​ស្មាតហ្វូន​ដទៃ គឺ Huawei P9​ ​។​
 
Huawei P9​ ​បំពាក់​កាមេរ៉ា​ភ្លោះ​របស់​ ​Leica​
 
ដោយ​យោង​តាម​ ​GSM Arena​ ​បាន​បង្ហាញ​នូវ​រូប​រាង​នៃ​ស្មាត​ហ្មូន​ម៉ូដែល​ចុង​ក្រោយ​របស់​ Huawei ម៉ូដែល​ P9 ដែល​មាន​បំពាក់​នូវ​ប្រភេទ​កាមេរ៉ា​ភ្លោះ​ ​ដែល​នៅ​ជិត​កាមេរ៉ា​នោះ​​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​មាន​ភ្ជាប់​មក​ជា​មួយ​ម៉ាកLeica ។ ដែល​ការ​ឲ្យ​ឃើញ​ដូច​នេះ​បាន​ធ្វើ​ឲ្យ​គេ​ហ៊ាន​កំណត់​ថា​កាមេរ៉ា​ភ្លោះ​របស់​ ​P9​ ​គឺ​ជា​ផលិត​ផល​របស់​ Leica ។
 
Huawei P9​ ​បំពាក់​កាមេរ៉ា​ភ្លោះ​របស់​ ​Leica​
 
ចំពោះ​លក្ខណៈ​លម្អិត​នៃ​កាមេរ៉ា​នោះ​មិន​ទាន់​មាន​ប្រភព​ណា​ទទួល​បាន​នោះ​ទេ​ តែ​គេ​អាច​ដឹង​ថា​កាមេរ៉ា​របស់​ P9 គឺ​មាន​ aperture f2.2 និង focal length ប្រវែង 27mm។ ចំណែក​លក្ខណៈ​សម្បត្តិ​នានា​របស់វា គឺ​ដំណើរ​ការ​ដោយ​ឈីប​ប្រភេទ​ Kirin 950 SoC, អេក្រង់​កម្រិត​ 1080Pទំហំ 5,2 អ៊ីញ​, កាមេរ៉ា​មុខ​ទំហំ​ ៥មេហ្គាភិចសែល​ និង​កាមេរ៉ា​ក្រោយ ​(ភ្លោះ) ​ទំហំ​ ​១២មេហ្គាភិចសែល​៕
 
អាន​បន្ត​ ៖  Huawei និង Leica សហការ​គ្នា​បង្កើត​ស្មាតហ្វូន​ដែល​ថត​រូប​បាន​ស្អាត​បំផុត​ក្នុង​លោក​
 
ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​
​ប្រភព​ ​៖​ gsmarena