ត្រឹម​ពីរ​ថ្ងៃ​សោះ​​​ មហាសេដ្ឋី​អាមេរិក​ទទួល​​បាន​១០​ប៊ីលាន​​ដុល្លារ​ ពី​រថយន្ត​ស៊េរី​ថ្មី​

ត្រឹម​រយៈ​ពេល​ពីរ​ថ្ងៃ​សោះ​ក្រុមហ៊ុន​ Tesla Motors ដែល​មាន​លោក​ Elon Musk ជា​ស្ថាបនិក ​និង​ជា​នាយក​ប្រតិបត្តិ អាច​ទទួល​​បាន​​​តម្លៃ​កុម្ម៉ង់​ទិញ​​រថយន្ត​ Tesla Model 3 ស៊េរី​ថ្មី​ ស្មើ​នឹង​១០ប៊ីលាន​ដុល្លារ។

 

ត្រឹម​ពីរ​ថ្ងៃ​សោះ​​​ មហាសេដ្ឋី​អាមេរិក​ទទួល​​បាន​១០​ប៊ីលាន​​ដុល្លារ​ ពី​រថយន្ត​ស៊េរី​ថ្មី​

 

នៅ​​ត្រឹម​ចុង​ថ្ងៃ​ទី​​២ ​ខែ​មេសា​ ​រថយន្ត​ Tesla Model 3 ទទួល​បាន​ការ​កុម្ម៉ង់​ទិញ​​ចំនួន​ ២៧៦ ០០០​គ្រឿង​នៅ​ពាស​ពេញ​ពិភពលោក ដោយ​រថយន្ត​មួយ​គ្រឿង​មាន​តម្លៃ​ចាប់​ពី​ ៣៥០០០​ដុល្លារ​ -៤២០០០​ដុល្លារ។ មក​ទល់​ពេល​នេះ​ចំនួន​កុម្ម៉ង់​ទិញ​បន្ត​កើន​ឡើង​ជា​លំដាប់។

 

ត្រឹម​ពីរ​ថ្ងៃ​សោះ​​​ មហាសេដ្ឋី​អាមេរិក​ទទួល​​បាន​១០​ប៊ីលាន​​ដុល្លារ​ ពី​រថយន្ត​ស៊េរី​ថ្មី​

 

គួរ​រំលឹក​ដែរ​ថា​រថយន្ត​ស៊េរី​ថ្មី​នេះ​​នឹង​ចាប់​ផ្ដើម​ដាក់​លក់​ពាក់​កណ្ដាល​ឆ្នាំ​២០១៧​ ហើយ​អតិថិជន​អាច​កុម្ម៉ង់​ទុក​មុន​បាន​ ដោយ​​ត្រូវ​កក់​ប្រាក់​១​ពាន់​ដុល្លារ​ទុក​ជា​មុន។ នេះ​មាន​ន័យ​ថា​ ត្បិត​ក្រុមហ៊ុន​ Tesla មិន​ទាន់​ទទួល​បាន​ប្រាក់​១០​ពាន់​លាន​ដុល្លារ​​នៅ​ឡើយ​ ប៉ុន្តែ​ភ្លាមៗ​នេះ​ក្រុមហ៊ុន​អាច​រក​​បាន​ប្រមាណ​ ២៧៦​លាន​ដុល្លារ​ ពី​ប្រាក់​កក់​រថយន្ត៕​

​​​​​​​​​​
​​​

​​​​​​​​​ចុច​អាន៖ បច្ចេកវិទ្យា​របស់​ ​Chevrolet Bolt​ ​ស៊ី​ដាច់​រថយន្ត​ ​Tesla Model 3​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ TheGuardian