ចម្លែកៈ ជ្រូក​ជើង​៨!

​កូនជ្រូក​ចម្លែក​១​ក្បាល មាន​ជើង​រហូតដល់​ទៅ ៨ ទើបតែ​កើត​នៅ​កសិដ្ឋាន​មួយ El Galpon -​ខេត្ត​មួយ​ស្ថិត​ប៉ែក​ពាយព្យ​នៃ​ប្រទេស​អា​ហ្ស​ង់​ទីន ។​

​លោក Santiago Valdez ដែលជា​ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក ប្រាប់ថា ខ្លួន​ពិតជា​ភ្ញាក់ផ្អើល ពេល​ឃើញ​មានកូន​ជ្រូក​ចម្លែក ទើបនឹង​កើត​នៅក្នុង​ទ្រុង ហើយ​សង្កត់ធ្ងន់ថា ជ្រូក​មេ​ទាំងអស់​នៅក្នុង​ទ្រុង ពុំមាន​សញ្ញា​អ្វី​ចម្លែក​មុនពេល​កើតកូន​ទេ ។ ពុំយូរប៉ុន្មាន ក្រោយពេល​កើត ជ្រូក​ដែលមាន​ជើង​ច្រើន​ចម្លែក​នេះ បាន​ងាប់ ។ លោក Valdez បាន​ថត​វា​រួច​បង្ហោះ​លើ​បណ្តាញ​សង្គម ។​

​ថ្មីៗ​នេះ នៅ​តំបន់​ជនបទ​របស់​អា​ហ្ស​ង់​ទីន មានរឿង​ចម្លែកៗ ជាអាទិ៍ៈ ជ្រូក​ខ្លួន​២​ក្បាល​១, គោ​ក្បាល​២​ជើង​៦ និង​មាន់​ជើង ៤ … ។​ល​។​

ចម្លែកៈ ជ្រូក​ជើង​៨!

  • ចម្លែកៈ ជ្រូក​ជើង​៨!已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/04/05  Category:ប្លែកៗ
Tags: