Pique៖ ខ្ញុំចង់ប៉ះ Real នៅវគ្គផ្ដាច់ព្រ័ត្រ Champions League

Gerard Pique ខ្សែការពារក្រុម FC Barcelona បានលើកឡើងថា ខ្លួនចង់ឲ្យក្រុមអ្នកមានបុណ្យ ប៉ះ Real Madrid នៅវគ្គផ្ដាច់ព្រ័ត្រ UEFA Champions League និងបន្ថែមថា Atletico Madrid គឺជាក្រុមល្អជាង Real ដូច្នេះប៉ះក្រុមលោក Diego Simeone យប់នេះ អាចនឹងពិបាកជាង El Clasico ទៀត។

Pique៖ ខ្ញុំចង់ប៉ះ Real នៅវគ្គផ្ដាច់ព្រ័ត្រ Champions League

Pique បានតែតឲ្យ Barca នាំមុខ Real ១-០ មុន កាលយប់ថ្ងៃសៅរ៍ ប៉ុន្តែត្រូវក្រុមស្ដេចស វាយបក២គ្រាប់យកឈ្នះវិញ។ យ៉ាងណា កីឡាករវ័យ២៩ឆ្នាំរូបនេះ ចង់ប៉ះ Real នៅវគ្គផ្ដាច់ព្រ័ត្រ Champions League នាទីក្រុង Milan ទៀត ដើម្បីសងសឹក នូវភាពឈឺចាប់វិញ។

Pique៖ ខ្ញុំចង់ប៉ះ Real នៅវគ្គផ្ដាច់ព្រ័ត្រ Champions League

“ខ្ញុំចង់ប៉ះ Real Madrid នៅផ្ដាច់ព្រ័ត្រ Champions League។ គ្រប់គ្នា ប្រាកដជាចង់ប៉ះពួកគេ ហើយយើងមានទំនុកចិត្តជាង។ យើងនឹងប៉ះគូប្រកួតដ៏អស្ចារ្យមួយទៀតយប់នេះគឺ Atletico Madrid។ យើងត្រូវតែឈ្នះ ហើយយើងចង់ឈ្នះពានគ្រប់យ៉ាងម្ដងទៀត។ Atletico គឺជាក្រុមខ្លាំងបំផុតទី២ នៅអេស្ប៉ាញ ដូច្នេះវានឹងក្លាយជាការប្រកួតដ៏ពិបាកជាង El Clasico ទៀត”។ Pique និយាយក្នុងសន្និសីទកាសែត។

Barca នឹងស្វាគមន៍ Atletico Madrid វគ្គ៨ក្រុម UEFA Champions League ជើងទី១ នាកីឡដ្ឋាន Nou Camp វេលាម៉ោង០១:៤៥នាទីយប់នេះ៕

ប្រភព៖ សប្បាយ