iPhone SE បរាជ័យខ្លាំងនៅអំឡុង សប្ដាហ៍ដំបូង ដែលចេញលក់

ទូរសព្ទ iPhone SE ទើបតែបានដាក់លក់ ជាផ្លូវការក្នុងប្រទេស មួយចំនួនបានរយៈប៉ុន្មានថ្ងៃប៉ុណ្ណោះ ហើយលទ្ធផលនៃការ ដាក់លក់ដំបូងនេះហាក់ដូច មិនល្អទាល់តែសោះ។

iPhone SE បរាជ័យខ្លាំងនៅអំឡុង សប្ដាហ៍ដំបូង ដែលចេញលក់
បើយោងតាមក្រុមហ៊ុនវិភាគវែកញែកមួយបានឲ្យដឹងថា រយៈពេលប៉ុន្មានថ្ងៃនេះ iPhone SE មានតែ ០,១% ប៉ុណ្ណោះ ក្នុងចំនួនទូរសព្ទ iPhone សរុបដែលមានប្រើប្រាស់បច្ចុប្បន្ន។ បើប្រៀបនឹង iPhone 6 វិញគឺក្ដោបក្ដាប់បាន ២% នៃចំនួន iPhone សុរបពេលដែលទូរសព្ទនេះចេញលក់ក្នុងសប្ដាហ៍ដំបូង។ ចំណែកឯ iPhone 6s ក្ដោបក្ដាប់ ១% និង iPhone 5s ក្ដោបក្ដាប់ ០,៩%។

 

iPhone SE បរាជ័យខ្លាំងនៅអំឡុង សប្ដាហ៍ដំបូង ដែលចេញលក់

បើក្រឡេកមើលចំនួនភាគរយនៃម៉ូដែល iPhone មួយៗដែលកំពុងប្រើប្រាស់បច្ចុប្បន្នឃើញថា iPhone 6 មានចំនួនភាគរយខ្ពស់ជាងគេ ដែលមានចំនួន៣៣% តាមពីក្រោយដោយ iPhone 5s មាន ១៨%។ បន្តមកទៀតគឺ iPhone 6s ដែលមានចំនួន១៥%, iPhone 6 Plus ១០%, iPhone 5 ៧%, iPhone 6s Plus ៦%, iPhone 5c ៥%, iPhone 4s ៤%, iPhone 4 ២% និង iPhone SE បច្ចុប្បន្នមាន ០,១%។

iPhone SE បរាជ័យខ្លាំងនៅអំឡុង សប្ដាហ៍ដំបូង ដែលចេញលក់

iPhone ជំនាន់ចុងក្រោយរបស់ Apple ឃើញថាជាទូរសព្ទអេក្រង់តូចដែលមានសមត្ថភាពខ្លាំងដូចជា iPhone 6s ប៉ុន្តែប្រហែលដោយសារតែវាមានរូបរាងដដែលដូចជា iPhone 5s ទើបធ្វើឲ្យចំនួនលក់ចេញគ្មានសន្ទុះខ្លាំង៕

ប្រភព៖ សប្បាយ