នារីអាកាសចរ ដ៏សិចស៊ី ទម្លាយរឿង ស្នេហាដែល Harry Styles ធ្លាប់ធ្វើបាប

នារីអាកាសចរស្រស់ សោភាម្នាក់ដែលធ្លាប់ មានទំនាក់ទំនង ស្នេហាស្ងាត់ៗជាមួយ Harry Styles សមាជិកក្រុម One Direction បានចេញមកនិយាយរៀបរាប់ ពីការបែកបាក់ ដោយនាងធ្លាប់ប្រាប់មិត្តភ័ក្ដិ ថាស្នេហារបស់នាងត្រូវ បានបញ្ចប់ដោយសារ Harry បានលួចទាក់ទង ជាមួយតារាម៉ូដេល Kendall Jenner។

នារីអាកាសចរ ដ៏សិចស៊ី ទម្លាយរឿង ស្នេហាដែល Harry Styles ធ្លាប់ធ្វើបាប

នារីអាកាសចរ ដ៏សិចស៊ី ទម្លាយរឿង ស្នេហាដែល Harry Styles ធ្លាប់ធ្វើបាប

Megan Smith ដែលជានារីអាកាសចរវ័យ២៤ឆ្នាំនិងHarry ត្រូវគេជឿជាក់ថាបានជួបគ្នាពេលដែល តារាចម្រៀងនិងក្រុម 1D ជិះយន្តហោះទៅប្រគំតន្ត្រីទេសចរណ៍ “On The Road Again” កាលពីឆ្នាំមុនចន្លោះខែមិថុនានិងតុលា។

យ៉ាងណាក្ដី ភ្លើងស្នេហ៍នេះក៏បានរលត់ទៅវិញ នៅពេលដែលMegan បានដឹងថា Harry បានចំណាយពេលចូលឆ្នាំទៅកម្សាន្តនៅសមុទ្រជាមួយតារា Kendall Jenner។ បើតាម The Sun ឲ្យដឹងថា Harry ដែលជាអ្នកបំផ្លាញស្នេហានេះ បាននៅជាមួយKendall ជាច្រើនសប្ដាហ៍មុនពេល Megan មកដល់ទីក្រុងឡុងដុងដើម្បីជួបគេ។

នារីអាកាសចរ ដ៏សិចស៊ី ទម្លាយរឿង ស្នេហាដែល Harry Styles ធ្លាប់ធ្វើបាប

នារីអាកាសចរបាននិយាយទាំងកម្សត់ថា៖”ពេលខ្ញុំទៅដល់ឡុងដុងខ្ញុំបានរីករាយជាមួយ Harry ២ថ្ងៃ ប៉ុន្តែក្រោយមកខ្ញុំក៏បានឡើងយន្តហោះមកវិញពេលឃើញឃើញសារព័ត៌មានបង្ហាញរូប HarryនិងKendall ទៅលេងសមុទ្រជាមួយគ្នា។ ខ្ញុំខកចិត្តខ្លាំងណាស់ ក្រោយមកពីលេងសមុទ្រគេបាននាំ Kendall មកជួបខ្ញុំទៀត ហើយថែមទាំងសួរឌឺដងដាក់ខ្ញុំទៀត”។ HarryនិងMegan មានទំនាក់ទំនងជាមួយគ្នារយៈពេល៩ខែ មុនពេលចែកផ្លូវគ្នាដើរ៕

នារីអាកាសចរ ដ៏សិចស៊ី ទម្លាយរឿង ស្នេហាដែល Harry Styles ធ្លាប់ធ្វើបាប

 Kendall

ប្រភព៖ សប្បាយ