អាការៈជំងឺមហារីក មាត់ស្បូន ដែលស្ត្រីគ្រប់រូប ត្រូវសង្កេតមើល

អាការៈជំងឺមហារីក មាត់ស្បូន ដែលស្ត្រីគ្រប់រូប ត្រូវសង្កេតមើល

ទោះបីជាជំងឺមហារីកមាត់ស្បូន ជាជំងឺដែលសម្លាប់ស្ត្រីច្រើននាក់ នៅពេលរកឃើញ យឺតពេលក៏ដោយ តែវាជាជំងឺដែលអាចបង្ការបាន។ ជំងឺនេះ ភាគច្រើន បង្កឡើង ដោយវីរុស HPV ដែលជាវីរុសឆ្លងខ្លាំងមួយ ក្នុងពេលរួមភេទ។ ការបង្ករោគ ដោយសារវីរុសមួយនេះ ប្រហែលជាបាត់ទៅវិញដោយខ្លួនឯង ប៉ុន្តែ វាក៏ប្រហែលបង្កជា ការលូតលាស់កោសិកាខុសធម្មតា ដែលនាំឲ្យកើតមហារីកមាត់ស្បូនដែរ។ ដូច្នេះ ស្ត្រីទាំងអស់ ត្រូវតែយល់ដឹង អំពីរោគសញ្ញារបស់វា នៅពេលវាមិនទាន់កើតឡើង ជាក់ស្តែងក្នុងរាងកាយ។

ឈឺចាប់ ឬហូរឈាម
កោសិកាមហារីកមាត់ស្បូន អាចនឹងលូតលាស់ នៅជញ្ជាំងមាត់ស្បូន ហើយវាអាចនឹងស្ងួត និងប្រេះដែល បង្កជាការហូរឈាម និងឈឺចាប់បាន។ អ្នកប្រហែលជាធ្លាប់មាន បញ្ហាហូរឈាមតាមរន្ធគូថ ឬក្នុងប្លោកនោមផង។ ដូច្នេះ បើសិនជា មានការហូរឈាមគ្រប់ប្រភេទ ក្រៅពីឈាមរដូវ យកល្អ គួរតែធ្វើការតាមដានបន្ថែមផង។

ហូរទឹករំអិលខុសធម្មតា
វាអាចនឹងមាន ការហូរទឹករំអិលមួយប្រភេទដែរ នៅពេលកោសិកាមហារីក ចាប់ផ្តើមលូតលាស់ក្នុងមាត់ស្បូន។ នេះដោយសារតែវា នឹងរុញកោសិកាជាច្រើន របស់ជញ្ជាំង ស្បូនចេញមកក្រៅ។

ជំងឺកង្វះគ្រាប់ឈាម
បើសិនជាអ្នក មានអារម្មណ៍អស់កម្លាំង តែទម្លាប់នៃការញ៉ាំអាហារមិនបានផ្លាស់ប្តូរ ឬបេះដូងដើរញាប់ក្រោយពីធ្វើការងារធម្មតា នោះមានន័យថា អ្នកអាចនឹងមានអាការៈ ខ្វះគ្រាប់ឈាមហើយ។ វាអាចបណ្តាលមកពី ការហូរឈាមខុសធម្មតា ដែលទាក់ទងនឹងមហារីកមាត់ស្បូនតែម្តង។

ស្រកទម្ងន់
ជំងឺមហារីកភាគច្រើន គឺបន្ថយចំណង់អាហារ ព្រោះការហើមរបស់មាត់ស្បូន នឹងទប់ស្កាត់សម្ពាធរបស់ក្រពះ ដូច្នេះ អ្នកនឹងមានអារម្មណ៍ គ្មានចំណង់អាហារ និងស្រកទម្ងន់។

បញ្ហាផ្លូវទឹកមូត្
តម្រងនោម និងប្លោកនោម ប្រហែលជាត្រូវបានមាត់ស្បូន ដែលហើមសង្កត់ពីលើ ដូច្នេះ វានឹងស្ទះដល់ការនោមបាន។ មានអ្នកជំងឺច្រើនណាស់ ដែលមិនអាចនោមឲ្យអស់ ដែលបង្កការឈឺចាប់ ឬបង្ករោគនៅផ្លូវទឹកមូត្រទៀត។

ឈឺងំនៅខ្នង សន្លាក់ត្រគាក និងជើង
ករណីនេះ សរសៃឈាមជាច្រើន អាចនឹងត្រូវបានសង្កត់ ហើយវានឹងពិបាក ធ្វើឲ្យវាបញ្ជូនឈាម បានគ្រប់គ្រាន់ទៅអាងត្រគាក និងជើងណាស់។ ហេតុដូច្នេះហើយ ទើបបណ្តាលឲ្យឈឺចាប់ និងហើមនៅកែងជើង និងជើងបាន។

អាការៈទាំងនេះ មិនមែនជារោគសញ្ញាពិសេស របស់ជំងឺមហារីកឡើយ។ ដូច្នេះ គ្រូពេទ្យនឹងត្រូវការ កំណត់រោគវិនិច្ឆ័យបន្ថែមទៀត។ ការប្រឈមនឹងជំងឺ បង្កឡើងដោយវីរុស HPV អាចកើតឡើង ទាំងបុរស និងស្ត្រីដូចគ្នា។ ខាងក្រោមនេះ គឺជាកត្តាដែលអ្នក អាចប្រឈាមនឹងជំងឺនេះបាន ៖

    ប្រព័ន្ធភាពស៊ាំចុះខ្សោយ
    រួមភេទមិនបានការពារ
    មានដៃគូរួមភេទច្រើន
    ជក់បារី ឬស្រូបផ្សែងបារីពីគេ។

ជំងឺកាមរោគ គឺជាមូលហេតុដ៏ចំបងបំផុត នៃជំងឺមហារីកមាត់ស្បូន ដូច្នេះ យកល្អ គួរតែយល់ដឹងអំពី រោគសញ្ញារបស់ជំងឺនេះ ឬធ្វើតេស្តបង្កាដូចជា Pap Smear ជារៀងរាល់ឆ្នាំ៕

ប្រភព៖ www.health.com.kh