សកម្មជន​២នាក់​ត្រូវ​របួស​ក្រៅ​របង​ពេល​សភា​ប្រជុំ​អនុម័ត​សេចក្ដីព្រាង​ច្បាប់​សហជីព​ដ៏​ចម្រូង​ចម្រាស​

កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​សភា​កម្ពុជា​បាន​អនុម័ត​លើ​សេចក្ដី​ព្រាង​ច្បាប់​សហជីព​ចម្រូង​ចម្រាស​ ដោយ​ធ្វើ​ឲ្យ​សកម្មជន​ការងារ​ខក​ចិត្ដ និង​បារម្ភ​ថា​ច្បាប់​នេះ​នឹង​បង្ក្រាប​ដល់​ការងារ​របស់​ពួក​គេ​ក្នុង​ការ​​ការ​ពារ​ដល់​កម្មករ​រោង​ចក្រ​កាត់​ដេរ​ដែល​ជា​សសរ​ទ្រូង​សំខាន់​មួយ​របស់​​សេដ្ឋកិច្ច​ជាតិ​។