សុគន្ធ នីសា សិល្បការិនី​គំរូ ចេញមុខ​អំពាវនាវ សូមឱ្យ​…

6 Videos


​តារាចម្រៀង​សំនៀង​ផ្អែម​លួងលោម សុគន្ធ នីសា ទោះបីថា​មានការ​ងារ​សិល្បៈ​រវល់​ច្រើន សឹងតែ​រក​ពេល​សម្រាក​គ្មាន​ក៏ពិតមែន ប៉ុន្តែ​នាង​នៅតែ​ឆ្លៀត​ពេលខ្លះៗ​សម្រាប់​សកម្មភាព​សង្គម​ផងដែរ ដោយ​ការ​បង្ហោះ​សារ​មាន​អត្ថន័យ​មួយចំនួន​និយាយ​ពី​បរិស្ថាន ។​

​ថ្មីៗ​នេះ​នៅលើ​ទំព័រ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ករ​បស់​តារាចម្រៀង សុគន្ធ នីសា គេ​ឃើញ​មានការ​បង្ហោះ​សារ​ដែល​មានន័យ​សេចក្តី​ដល់​ការអំពាវនាវ​សូមឱ្យ​ប្រជាពលរដ្ឋ​ងាក​មក​ចូលរួម​ប្រើប្រាស់​ថង់​បរិស្ថាន​ទាំងអស់គ្នា បំណង​កាត់បន្ថយ​សំរាម​ពី​ការប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក ដែលជា​បញ្ហា​មួយ​នាំឱ្យ​ខូច​បរិស្ថាន និង សោភណភាព​ទីក្រុង ។​

សុគន្ធ នីសា សិល្បការិនី​គំរូ ចេញមុខ​អំពាវនាវ សូមឱ្យ​…

សុគន្ធ នីសា សិល្បការិនី​គំរូ ចេញមុខ​អំពាវនាវ សូមឱ្យ​…

​តារាចម្រៀង​ដែល​ទើបនឹង​ផ្លាស់ប្តូរ​ទ្រនំ​ពី​ថោ​ន មករ​ស្មី​ហង្ស​មាស សុគន្ធ នីសា បាន​អំពាវនាវ​ដូច្នេះ​ថា «​សូម​បងប្អូន​ចូលរួម​ប្រើ​ថង់​បរិស្ថាន​ទាំងអស់គ្នា ដើម្បី​កាត់បន្ថយ​ប្រើ​ថង់​ប្លា​ស្ទិ​ក នេះ​គឺជា​កា​ចូលរួមចំណែក​ធ្វើឱ្យ​ទីក្រុង និង គ្រប់​ខេត្ត​ក្រុង​យើង​មិនមាន​សំរាម​ដោយសារ​ថង់​ប្លា​ស្ទិ​ក ហើយនឹង​ជួយ​ដល់​បរិស្ថាន​យើង​ឱ្យ​ស្អាត និង មាន​អនាម័យ​ល្អ​» ។​

សុគន្ធ នីសា សិល្បការិនី​គំរូ ចេញមុខ​អំពាវនាវ សូមឱ្យ​…

​ទង្វើ​នេះ បាន​ស្តែង​ឱ្យឃើញ​ពី​ទឹកចិត្ត​ដ៏​ល្អ​ប្រពៃ​របស់​តារាចម្រៀង​ស្រី​ល្បីឈ្មោះ​រូបនេះ​ផងដែរ ក្នុងការ​ចូលរួមចំនែក​ជួយ​ពញ្ញាក់​ស្មារតី​ដល់​ប្រជាពលរដ្ឋ ដើម្បី​សកម្មភាព​ជួយ​សង្គមជាតិ​លើ​កិច្ចការងារ​បរិស្ថាន តាមរយៈ​ការផ្ញើ​សារ​ដ៏​មាន​អត្ថន័យ​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​គ្រប់រូប​ចេះ​ស្រឡាញ់ ការពារ និង ថែរក្សា​បរិស្ថាន​ទីក្រុង និង គ្រប់​ខេត្ត​ក្រុង កុំ​ឱ្យមាន​សំរាម​តទៅទៀត ៕ សាកល​

សុគន្ធ នីសា សិល្បការិនី​គំរូ ចេញមុខ​អំពាវនាវ សូមឱ្យ​…សុគន្ធ នីសា សិល្បការិនី​គំរូ ចេញមុខ​អំពាវនាវ សូមឱ្យ​…សុគន្ធ នីសា សិល្បការិនី​គំរូ ចេញមុខ​អំពាវនាវ សូមឱ្យ​…