ឮថា យ៉ែម សំ​អូន ស្កាត់​ទៅ​ជួប ភរិយា និង កូនស្រី នៅ​អូស្ត្រាលី​

6 Videos


​យ៉ែម សំ​អូន បាន​បង្ហោះ​រូបភាព​ជាច្រើន​សន្លឹករ​បស់​ខ្លួន​នៅលើ​ទឹកដី​អូស្ត្រាលី ជាមួយ និង​ការ Cheek In នៅក្នុង​ទីក្រុង ស៊ីដនី ដោយ​អារម្មណ៍​សោកសៅ ។ មិនដឹងថា យ៉ែម សំ​អូនទៅ​ប្រទេស​អូស្ត្រាលី ក្នុង​គោល បំណង​អ្វី​នោះទេ ។ ប៉ុន្តែ​តាមរយៈ​រូបភាព ដែល​លោក យ៉ែម សំ​អូន បាន​បង្ហោះ​នោះ គឺថា​ពេលនេះ​លោក​កំពុង​នៅ​ប្រទេស​អូស្ត្រាលី​យ៉ាងពិត​ប្រាកដ ។ក្រោយពី​ឃើញ​រូបភាព​ជាច្រើន​របស់លោក យ៉ែម សំ​អូន បង្ហោះ​នៅលើ​ទំព័រ Facebook របស់ខ្លួន ធ្វើ​ឲ្យ​អ្នកគាំទ្រ​ជាច្រើន​បាន​និយាយថា លោក យ៉ែម សំ​អូន ស្កាត់​ទៅ​អូស្ត្រាលី ដើម្បី​ជួប​ជាមួយ​អតីត​ភរិយា និង កូនស្រី​សំណព្វចិត្ត ។

ឮថា យ៉ែម សំ​អូន ស្កាត់​ទៅ​ជួប ភរិយា និង កូនស្រី នៅ​អូស្ត្រាលី​

ឮថា យ៉ែម សំ​អូន ស្កាត់​ទៅ​ជួប ភរិយា និង កូនស្រី នៅ​អូស្ត្រាលី​

ចំណែក​រួប​ភាព​មួយចំនួនទៀត​ដែល​លោក យ៉ែម សំ​អូន បាន​បង្ហោះ កាលពី​យប់​ថ្ងៃទី​៣ ខែមេសា គឺ​លោក យ៉ែម សំ​អូន បាន​ទៅ​មើល​ផ្ទះ​ចាស់​របស់លោក ។​លោក យ៉ែម សំ​អូន ថែមទាំង​សរសេរថា «​អ្នក​នៅតែមាន​ស្នាមញញឹម​រហូត បើទោះបីជា​ពេលវេលា​កន្លង​ហួស​ទៅ​យ៉ាងណា ក៏​ផ្ទះ​ដ៏​កំសត់ ដែល​ធ្លាប់​ផ្តល់នូវ​សេចក្តីសុខ និង បទពិសោធន៍​នៅក្នុង​ជីវិត ថ្ងៃនេះ​ខ្ញុំ​បានមក​ជួប និង បានឃើញ​អ្នក​សារជាថ្មី អ្នក​បានផ្តល់​បទពិសោធ​ន៍ និង ឲ្យ​ខ្ញុំ​រៀន​រស់នៅ ជាមួយនឹង​បទពិសោធន៍​ដែល​មិនអាច​បំភ្លេចបាន ខ្ញុំ​ស្រលាញ់​អ្នក Good night everyone » ។

ឮថា យ៉ែម សំ​អូន ស្កាត់​ទៅ​ជួប ភរិយា និង កូនស្រី នៅ​អូស្ត្រាលី​

​មិនដឹងថា លោក យ៉ែម សំ​អូន ស្នាក់នៅ​ប្រទេស​អូស្ត្រាលី រយៈពេល​ប៉ុន្មាន​ថ្ងៃ​នោះទេ ពីព្រោះ​ទូរស័ព្ទ​របស់លោក​ពេលនេះ​ទំនាក់ទំនង​មិនបាន ឡើយ ។ ប៉ុន្តែ​សម្រាប់​ការងារ​នៅក្នុង​ស្រុក​វិញ លោក យ៉ែម សំ​អូន ពិតជា​មមាញឹក​ខ្លាំងណាស់ ទោះបីជា​រវល់​នៅក្នុង​ការ​ច្រៀង​ក្តី លោក​ឆ្លៀត​ពេលវេលា​ថត​រឿង​ជាច្រើន ឲ្យ​ស្ថានីយ៍ទូរទស្សន៍​មួយចំនួន​ផងដែរ ៕ អា​លី​ណា

ឮថា យ៉ែម សំ​អូន ស្កាត់​ទៅ​ជួប ភរិយា និង កូនស្រី នៅ​អូស្ត្រាលី​ឮថា យ៉ែម សំ​អូន ស្កាត់​ទៅ​ជួប ភរិយា និង កូនស្រី នៅ​អូស្ត្រាលី​ឮថា យ៉ែម សំ​អូន ស្កាត់​ទៅ​ជួប ភរិយា និង កូនស្រី នៅ​អូស្ត្រាលី​ឮថា យ៉ែម សំ​អូន ស្កាត់​ទៅ​ជួប ភរិយា និង កូនស្រី នៅ​អូស្ត្រាលី​ឮថា យ៉ែម សំ​អូន ស្កាត់​ទៅ​ជួប ភរិយា និង កូនស្រី នៅ​អូស្ត្រាលី​ឮថា យ៉ែម សំ​អូន ស្កាត់​ទៅ​ជួប ភរិយា និង កូនស្រី នៅ​អូស្ត្រាលី​ឮថា យ៉ែម សំ​អូន ស្កាត់​ទៅ​ជួប ភរិយា និង កូនស្រី នៅ​អូស្ត្រាលី​ឮថា យ៉ែម សំ​អូន ស្កាត់​ទៅ​ជួប ភរិយា និង កូនស្រី នៅ​អូស្ត្រាលី​