ក្រោយ​ប្រកាស​រៀបការ សង្សារ Peter Ho ត្រូវគេ​ដាក់​បណ្តាសារ​

6 Videos


​តារា​សម្តែង និង ចម្រៀង​កូនកាត់​តៃវ៉ាន់ អាមេរិក វ័យ ៤០ ឆ្នាំ លោក Peter Ho បានប្រកាស​ពី​អាពាហ៍ពិពាហ៍​របស់ខ្លួន​កាលពី​ចុងខែ​មីនា​នេះ ។​ ​លោក​បាន​ប្រាប់ថា អាពាហ៍ពិពាហ៍​លោក និង មិត្តស្រី ៨ ឆ្នាំ នាង Peggy នឹង​ប្រារព្ធ​ឡើង​នៅ​ថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០១៦ នៅ​ទីក្រុង​តៃប៉ិ ហើយ​លោក​មិនទាន់បាន​រៀប​បញ្ជី​ឈ្មោះថា​នឹង​អញ្ជើញ​ភ្ញៀវ​ណាខ្លះ​នោះទេ ហើយ​រឿងនេះ​ក៏​ធ្វើ​ឲ្យ​លោក​ឈឺក្បាល​មិន​ស្ទើរ​ដែរ ។

ក្រោយ​ប្រកាស​រៀបការ សង្សារ Peter Ho ត្រូវគេ​ដាក់​បណ្តាសារ​

ក្រោយ​ប្រកាស​រៀបការ សង្សារ Peter Ho ត្រូវគេ​ដាក់​បណ្តាសារ​

ពេលដែល​គេ​សួរ​លោក​ពី​ភាពខុសគ្នា​នៃ​ជីវិត​នៅ​លីវ និង រៀបការ លោក​បាន​ប្រាប់ថា វា​ប្រហែលជា​មិន​ខុសគ្នា​ច្រើន​នោះទេ តែ​ប្រហែលជា​មានការ​ប្រែប្រួល​ច្រើន ពេលដែល​យើង​មានកូនៗ​ជាមួយគ្នា ហើយ​លោក​ក៏​សង្ឃឹមថា លោក​នឹង​អាចមាន​កូន​ឆាប់ៗ ក្រោយ​រៀបការ ។ លោក​បាន​ប្រាប់ទៀតថា លោក​ចង់បាន​កូនប្រុស​ជាង​កូនស្រី ព្រោះ​លោក​មិន​ដាច់ចិត្ត​ឃើញ​កូនស្រី​ទាក់ទង​អ្នកផ្សេង ពេល​គេ​ធំ​ឡើង​នោះទេ ។

ក្រោយ​ប្រកាស​រៀបការ សង្សារ Peter Ho ត្រូវគេ​ដាក់​បណ្តាសារ​

​បន្ទាប់់ពី​ប្រកាស​ពី​រឿងនេះ​ហើយ​មក សង្សារលោក​ស្រាប់តែ​ទទួលបាន​សារ​បណ្តាសារ​មួយ​ពី​អ្នកគាំទ្រ​ម្នាក់ ដែល​សរសេរថា គេ​សង្ឃឹមថា នាង​ដួល​ស្លាប់​ព្រោះតែ​ពាក់​ស្បែក​កែង​ចោទ​ខ្ពស់ ។ ចំពោះ​រឿងនេះ​ដែរ នាង Peggy ក៏បាន​និយាយ​ដោយ​ធម្មតា​ថា ការពាក់​ស្បែកជើង​កែង​ជា​រឿង​ធម្មតា​មួយ​ប៉ុណ្ណោះ តែ​នាង​នឹង​ប្រុងប្រយ័ត្ន​នឹង​រឿងនេះ ។ លោក Peter ក៏បាន​បញ្ចេញយោបល់​ខ្លះ​ដែរ​ថា លោក​មាន​ទំនុក​ចិត្តនឹង​ភាពឈ្លាសវៃ​របស់​អនាគត​ភរិយា​លោក ហើយ​លោក​មិន​លូកដៃ​ក្នុង​រឿង​បែបនេះ​ទេ ៕ ​ថា​វរិ​ទ្ធ (​ប្រភព ៖ អាស៊ាន​ផ​ប​ញ៉ូ​)

ក្រោយ​ប្រកាស​រៀបការ សង្សារ Peter Ho ត្រូវគេ​ដាក់​បណ្តាសារ​ក្រោយ​ប្រកាស​រៀបការ សង្សារ Peter Ho ត្រូវគេ​ដាក់​បណ្តាសារ​ក្រោយ​ប្រកាស​រៀបការ សង្សារ Peter Ho ត្រូវគេ​ដាក់​បណ្តាសារ​