យក់ ឋិត​រដ្ឋា នៅតែ​ខ្លាំង​មិនធម្មតា​

6 Videos


​បើទោះបីជា​អ្នកនាង យក់ ឋិត​រដ្ឋា មាន​ស្វាមី មានកូន​ប្រុស​ពីរ និង មាន​រូបរាង​មិនសូវ​ស្រ​ឡូ​ន​ដូច​ពេល​នៅ​ជា​​យុវវ័យ​ក្ដី តែ​ចំពោះ​កេរ្តិ៍ឈ្មោះ​ក៏​ដូច​ទំហំ​នៃ​ការគាំទ្រ​ក៏​មិនជា​បាក់ស្រុត​ប៉ុន្មាន​ដែរ ជាក់ស្ដែង​ថ្មីៗ​នេះ អ្នកនាង​​បាន​រំភើបចិត្ត​រហូតដល់​ស្ទើរ​ស្រក់​ទឹកភ្នែក​ព្រោះតែ​ពាក្យ​ស្រឡាញ់​គាំទ្រ និង លើកទឹកចិត្ត​ពី​សំណាក់​អ្នកគាំទ្រ​​អ្នកនាង​ផ្ទាល់​នៅក្នុង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ។​

យក់ ឋិត​រដ្ឋា នៅតែ​ខ្លាំង​មិនធម្មតា​

យក់ ឋិត​រដ្ឋា នៅតែ​ខ្លាំង​មិនធម្មតា​

​នៅក្នុង​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​តារាចម្រៀង​សំនៀង​ស្អក តែ​ផ្អែម​ពីរោះ​រណ្ដំ​ចិត្ត​ប្រចាំ​ផលិតកម្ម​រស្មី​ហង្ស​មាស​រូប​​នេះ បាន​រំលេច​សារ​យ៉ាង​វែង​អន្លាយ​បង្កប់​ទៅដោយ​ពាក្យពេចន៍​បែប​រំភើបចិត្ត​ឆ្លើយតប​ទៅនឹង​អ្នកគាំទ្រ​របស់ខ្លួន ដែល​នៅតែ​ឱ្យ​តម្លៃ និង គាំទ្រ​រូបនាង​ថា «Morning All ! ទើបតែ​បាន​បើក​ឃើញ តែ​ពេល​ឃើញ​រួចហើយ​រំភើប​ចង់​ស្រក់​ទឹកភ្នែក ព្រោះ​ខ្ញុំ​មិន​នឹកស្មានថា​ពួកគាត់​នៅតែ​ផ្តល់​ក្តី​ស្រឡាញ់​នឹង​នៅតែ​គាំទ្រ ផ្តល់​កម្លាំងចិត្ត​ចំពោះ​​ខ្ញុំ​រហូតមក ! បើទោះបី​ពួកគាត់​បានដឹងហើយថា​ខ្ញុំ​ជា​តារា​មិនមែន​នៅ​លីវ ខ្ញុំ​មាន​ស្វាមី និង កូន​ជាទី​ស្រឡាញ់​​រហូតដល់​ទៅ​ពីរ​រួចហើយ​ក៏ដោយ បង​រំភើប​ខ្លាំងណាស់ និង មិនដឹង​រក​ពាក្យ​អី​និយាយ​ដើម្បី​អរគុណ​ដល់​អ្នក​ទាំង​អស់​គ្នា​ក្រៅពី​ម្រាមដៃ​បង​ទាំងពីរ​អរគុណ​ចំពោះ​អ្នក​ទាំងអស់គ្នា​ជាពិសេស Fan របស់ខ្ញុំ ❤❤ yukthetrotha family ទាំងអស់គ្នា​ដែល​បាន​ចំណាយ​ពេលវេលា និង បានផ្តល់​ជា​កម្លាំងចិត្ត​ឱ្យ​បង​រហូត​កន្លងមក ជាពិសេស​ ​គឺ​ពួកគាត់​មិនដែល​គិតថា​ខ្ញុំ​មានគ្រួសារ​ហើយ ឬក៏​យ៉ាងណាទេ សំខាន់​គឺ​ទឹកចិត្ត​ពួកគាត់​ចង់ឱ្យ​ខ្ញុំ​ធ្វើ​ដូច​​សិល្បៈ​ស្រុក​គេ បើទោះជា Idol របស់​ពួកគាត់​ម្នាក់នេះ​ជាតា​រា​ដែលមាន​គ្រួសារ​ហើយក៏​ដោយ​ចុះ​មិន​សំខាន់ តែ​អ្វី​ដែល​សំខាន់​គឺ​សមត្ថភាព និង ទេពកោសល្យ​របស់​យើង និង ចរិត​របស់​យើង​ទៅវិញ​ទេ ដែល​ធ្វើឱ្យ​ចិត្ត​ពួកគាត់​​នៅតែ​ស្រឡាញ់ និង គាំទ្រ​យើង​រហូត​តទៅ សូម​អរគុណ​ម្តងទៀត ណា ពី​បង Yuk thetrotha ! » ។​

យក់ ឋិត​រដ្ឋា នៅតែ​ខ្លាំង​មិនធម្មតា​

​គួរ​បញ្ជាក់ថា ពាក្យពេចន៍​រ៉ាយរ៉ាប់​ថ្លែង​ទៅកាន់​បណ្ដា​អ្នកគាំទ្រ​ប្រកបដោយ​អារម្មណ៍​រំភើប​នេះ គឺធ្វើឡើង​ក្រោយ ពេល​ដែលមាន​មិត្ត​អ្នកគាំទ្រ​របស់​អ្នកនាង​បាន​បញ្ចេញ​សារ​លើកទឹកចិត្ត​បង្កប់​ទៅដោយ​ក្ដី​ស្រឡាញ់​ពេញ​បេះដូង ទៅកាន់​អ្នកនាង​ដូចជា​ឃ្លា​ថា «… ពី Fan របស់​បង គឺ​ចង់ឃើញ​បង​រឹងមាំ គ្រប់​កាលៈទេសៈ ចង់ឃើញ​បង អាច​យកឈ្នះ​ឧបសគ្គ​ទាំងឡាយ ចង់ឃើញ​បង​សប្បាយ បង​ញញឹម បង​រីករាយ ចង់ឃើញ​បង​ជោគជ័យ​គ្រប់​​ក្ដី​ប្រាថ្នា និង ការងារ​ទាំងអស់ ចង់ឃើញ​បង​ឆ្ពោះទៅមុខ​ឱ្យបាន​ឆ្ងាយ ហើយ​ជោគជ័យ ពួកយើង​ចងចាំ​នូវ​អ្វី​​ដែល​បង​មាន ពួកយើង​ចងចាំ​នូវ​អ្វីដែល​បង​បាន​និយាយ ពួកយើង​ចងចាំ​នូវ​អ្វីដែល​បង​បាន​ពុះពារ​តស៊ូ ពួកយើង​នឹង​នៅក្បែរ​បង​ជានិច្ច ទោះ​កាយ​មិន​ក្បែរ​បង តែ​ដួងចិត្ត កម្លាំងចិត្ត ក្ដី​ស្រលាញ់ ពួកយើង​នឹង​​មាន​ជា​រៀងរហូត​សម្រាប់​បង … ពួកយើង​មិន​ខ្វល់​ដល់​ពាក្យ​និន្ទា​របស់​អ្នកដទៃ គេ​ចង់​និយាយ​អ្វី​ក៏​និយាយ​ទៅ សំខាន់ គឺ​ពួកយើង​ស្រឡាញ់​បង គ្មាន​ថ្ងៃ​ប្រែប្រួល ក្ដី​ស្រឡាញ់ ការគាំទ្រ​មាន​សម្រាប់​បង គ្មាន​ថ្ងៃ​សាបសូន្យ​​ឡើយ​ស្រឡាញ់​បង បង​ជា​តារា​តែ​ម្នាក់​គត់​ដែល​រះ​ក្នុង​ចិត្ត​ខ្ញុំ ស្រឡាញ់​បង​ជា​បង Love You Rotha …» ជាដើម ៕ ភូមិន្ទ​

យក់ ឋិត​រដ្ឋា នៅតែ​ខ្លាំង​មិនធម្មតា​យក់ ឋិត​រដ្ឋា នៅតែ​ខ្លាំង​មិនធម្មតា​យក់ ឋិត​រដ្ឋា នៅតែ​ខ្លាំង​មិនធម្មតា​យក់ ឋិត​រដ្ឋា នៅតែ​ខ្លាំង​មិនធម្មតា​យក់ ឋិត​រដ្ឋា នៅតែ​ខ្លាំង​មិនធម្មតា​