មហាជន​បង្ហាញ​ភស្តុតាង​ស្នេហា Kai និង Krystal ពិត ឬ យ៉ាងណា ?

6 Videos


​នៅមាន​មនុស្ស​ជាច្រើន​ដែល​ពុំទាន់​ជឿថា សមាជិក​ក្រុម EXO លោក Kai និង សមាជិក​ក្រុម f(x) នាង Krystal មាន​ស្នេហា​ជាមួយគ្នា ព្រោះ​ព័ត៌មាន​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ដែល​កុហក​ច្រើនជាងគេ ថ្ងៃទី ១ ខែមេសា ។​ ​យ៉ាងណាក្តី ផលិតកម្ម​ដែល​អ្នក​ទាំងពីរ​ជ្រកកោន SM Entertainment ក៏បាន​ចេញមុខ​ទទួលស្គាល់​ចំពោះ​រឿងនេះ​ផងដែរ ហើយ​ពិតណាស់ រឿង​ស្នេហា​នេះ​គឺជា​ការពិត ។

មហាជន​បង្ហាញ​ភស្តុតាង​ស្នេហា Kai និង Krystal ពិត ឬ យ៉ាងណា ?

មហាជន​បង្ហាញ​ភស្តុតាង​ស្នេហា Kai និង Krystal ពិត ឬ យ៉ាងណា ?

បន្ទាប់ពី​រឿងរ៉ាវ​ស្នេហា​នេះ ត្រូវបាន​ផលិតកម្ម​នេះ​ទទួលស្គាល់ មហាជន​មួយចំនួន​ដែល​ថត​បាន​រូបអ្នក​ទាំ​ង​ពីរ​ស្និទ្ធស្នាល​ក៏បាន​បង្ហោះ​រូប ដើម្បី​ជា​ភស្តុតាង​បន្ថែមទៀត ជាពិសេស​រូបថត​នោះ​ត្រូវបាន​គេ​បញ្ជាក់ថា គេ​ថត​បាន​អ្នក​ទាំងពីរ​នៅ​ស​ណ្ឌា​គារ​ជាមួយគ្នា ។ គេ​នៅតែ​មិនទាន់​ច្បាស់​ដែរ​ថា ហេតុអ្វី​បានជា​ម្នាក់ៗ​មិន​បង្ហោះ​រូបអ្នក​ទាំងពីរ មុន​ពេលដែល​ព័ត៌មាន​បែកធ្លាយ ហើយ​ហេតុអ្វី​ទាល់​តែមាន​ព័ត៌មាន​ចុះផ្សាយ ទើប​ពួកគេ​បង្ហោះ​រូប​ទាំងនេះ ។​​មហាជន​ជាច្រើន​ក៏​សប្បាយរីករាយ​ចំពោះ​រឿងនេះ​ផងដែរ ស្រប​ពេលដែល​ពួកគេ​គាំទ្រ​ថា គួរ​ទុកពេល​ឲ្យ​គូស្នេហ៍​គេ​នៅ​ជាមួយគ្នា​តែ​ពីរ​នាក់​ផង ៕ ​ថា​វរិ​ទ្ធ (​ប្រភព ៖ អ​ល​ខេ​ផ​ប​)

មហាជន​បង្ហាញ​ភស្តុតាង​ស្នេហា Kai និង Krystal ពិត ឬ យ៉ាងណា ?មហាជន​បង្ហាញ​ភស្តុតាង​ស្នេហា Kai និង Krystal ពិត ឬ យ៉ាងណា ?មហាជន​បង្ហាញ​ភស្តុតាង​ស្នេហា Kai និង Krystal ពិត ឬ យ៉ាងណា ?មហាជន​បង្ហាញ​ភស្តុតាង​ស្នេហា Kai និង Krystal ពិត ឬ យ៉ាងណា ?