សារ​ជូនពរ​របស់ ស្វែង សុជាតា ពិតជា​អស្ចារ្យ​មិន​ងាយ​ជួប​

6 Videos


​តារា​សម្ដែង​ពូកែ​ឥតខ្ចោះ​ខាង​តួ​កាច​ឆ្នាសឆ្នើម អ្នកនាង ស្វែង សុជាតា បាន​ផ្ដាំផ្ញើ​ជា​សំណេរ​តាម​ហ្វេ​ស​ប៊ុ​ក​​យ៉ាង​វែង​អន្លាយ​ចង់​សុំឱ្យ​អ្នក​ដែលមាន​រាសី​ដាក់​នៅក្នុង​ឆ្នាំនេះ​ទៅ​ស្រោច​ទឹក​ចេញ ព្រោះតែ​កន្លងមក​គ្រប់គ្នា​តែងដឹងថា​តារា​ស្រី​រូបនេះ​ធ្លាប់​រងគ្រោះ​ដោយ​ត្រូវគេ​ធ្វើបាប​ខាង​ផ្លូវ​ង​ងឹ​ង​នាពេល​កន្លងមក ហើយ​អ្នកនាង​ក៏មាន​ជំនឿ​ស៊ប់​ក្នុង​រឿង​បែប​អប្បិយ​ជំនឿ​នេះ​យ៉ាងខ្លាំង​ផងដែរ ក្រោយ​ពេលដែល​នាង​ទៅ​ព្យាបាល​នៅលើ​កំពូលភ្នំ​គូលែន​រួចមក ។​

សារ​ជូនពរ​របស់ ស្វែង សុជាតា ពិតជា​អស្ចារ្យ​មិន​ងាយ​ជួប​

សារ​ជូនពរ​របស់ ស្វែង សុជាតា ពិតជា​អស្ចារ្យ​មិន​ងាយ​ជួប​

​សារ​វែង​ន្លា​យ​ក្នុងឱកាស​ជូនពរ​ឆ្នាំ​ថ្មី ក៏ដូចជា​បណ្ដាំ​ផ្ញើ​ដ៏​មាន​អត្ថន័យ​នេះ មានន័យ​ខ្លឹមសារ​ពិស្ដារ​ថា «​សួ​សី្ត​ឆ្នាំវក ឆ្នាំ​ទី​ប្រាំបួន​នៃ​ឆ្នាំ​សត្វ​ទាំង​ដប់​ពីរ នាង​ខ្ញុំ​ក្នុងនាម​ជា​កូន​ខ្មែរ​សុទ្ធ​គ្មាន​ជាប់​ខ្សែ​ស្រ​ទ្បា​យ​ជាតិ​ផ្សេង​ទ្បើ​យ ប៉ុន្តែ​ក្នុង​​ឱកាស​ឆ្នាំ​ថ្មី​នេះ ខ្ញុំ​សូម​បួងសួង​គ្រប់​វត្ថុ​ស័ក្តិសិទ្ធិ​ដែលមាន​នឹង​គ្រប់គ្រង​ចក្រ​វា​ទ្ប​នេះ មេត្តាជួយ​ឱ្យ​ពរ​ជ​យ័​សិរី​សួស្តី​ទាំង​ប្រាំ​ប្រការ​ចូល​មាន​ដល់​គ្រប់​ក្រុមគ្រួសា​លោកអ្នក គ្រប់​ជាតិ​សាសន៍ គ្រប់​សត្វ រុក្ខជាតិ ឱ្យ​ជួបតែ​ជីវិត​​ស្រស់បំព្រង​គ្រប់ពេលវេលា​ទាំងអស់ !!! និង សូម​ជម្រាបជូន​បងប្អូន​ដែល​ពាក់ព័ន្ធ​នឹង​ហោរាសាស្ត្រ​ទាយ​នោះ សូមមេត្តា​ឱ្យ​ពុក​ម៉ែ​បង្កើត ឬក៏​អាណាព្យាបាល​ដែល​អ្នកនោះ​មានគុណ​ចិញ្ចឹម​បីបាច់​ថែរក្សា​អ្នក​ដូចជា​កូន​​បង្កើត​ស្រោច​ទឹក​ឱ្យ​ពរ​ឱ្យ​ជ័យ​អ្នក​សិន​ចាំ​ទៅរក​ព្រះសង្ឃ​គង់នៅ​វត្ត​ស្រោច​ឱ្យ​ទើប​ប្រសើរ​បំផុត ។

សារ​ជូនពរ​របស់ ស្វែង សុជាតា ពិតជា​អស្ចារ្យ​មិន​ងាយ​ជួប​

ក្នុង​មួយ​ឆ្នាំមាន ១២ ខែ​,១ ខែ មាន ៣០ ឬ ៣១ ថ្ងៃ ,​ក្នុង ១ ថ្ងៃ មាន ២៤ ម៉ោង ចែកជា​យប់​នឹង​ថ្ងៃ​គឺ ១២ ម៉ោង ,​ហើយ​ក្នុង ១ ម៉ោង មាន ៦០ នាទី​ទៀត ហើយ​ក្នុង​ចំនួន​នាទី​មាន​វិនាទី​ទៀត ដូច្នេះ​វាសនា​មនុស្ស ជីវិត​គឺកំណត់​រួចហើយ មិនអាច​តវ៉ា​បាន មានតែ​សាង​នូវ​ចិត្តបុណ្យ​ប៉ុ​ណ្នោះ​ទើប​ឆ្លង​ផុត​នូវ​អន្លង់​អ​កុស​ល្យ​នេះ​។​ ​ដោយ​កី្ត​គោរព និង ស្រឡាញ់​ជូន​អ្នក​ទាំងអស់គ្នា ស្វែង សុជាតា​» ។​

សារ​ជូនពរ​របស់ ស្វែង សុជាតា ពិតជា​អស្ចារ្យ​មិន​ងាយ​ជួប​

​គួរ​បញ្ជាក់ថា ក្រោយពី​ស្ងប់​ស្ងាត់បាត់​វត្តមាន​ក្នុង​វិស័យ​សិល្បៈ​មួយរយៈ​ធំ​ដោយសារ​ជំងឺ​រុក​រួន​ធ្ងន់ធ្ងរ​រួចមក ពេលនេះ អ្នកនាង ស្វែង សុជាតា ហាក់​មាន​ទីផ្សារ​សិល្បៈ​ក្នុងស្រុក​លេចធ្លោ​គួរឱ្យកត់សម្គាល់​ឡើងវិញ​ហើយ ស្រប​ពេលដែល​អ្នកនាង​អះអាងថា​ស្ថានភាព​ជំងឺ​ក៏​ធូរស្រាល​ច្រើន​ស្ទើរតែ​មួយរយ​ភាគរយ​ទៅហើយ​ដែរ ៕ ភូមិន្ទ​

សារ​ជូនពរ​របស់ ស្វែង សុជាតា ពិតជា​អស្ចារ្យ​មិន​ងាយ​ជួប​សារ​ជូនពរ​របស់ ស្វែង សុជាតា ពិតជា​អស្ចារ្យ​មិន​ងាយ​ជួប​សារ​ជូនពរ​របស់ ស្វែង សុជាតា ពិតជា​អស្ចារ្យ​មិន​ងាយ​ជួប​