Jimmi Kiss បង្ហាញ​ភាពស្និទ្ធស្នាល​ជាមួយ​អ្នកមានគុណ​

6 Videos


​មកទល់ពេលនេះ Jimmi Kiss ដែលជា​អ្នកនិពន្ធ និង ច្រៀង​បទ​ចម្រៀង​ថ្មី​មិន​ចម្លង​គេ​កាន់តែ ទទួលបាន​ប្រជាប្រិយភាព​គួរកត់សម្គាល់​ហើយ​ក្នុងឱកាស​ជិត​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ​នេះ​លោក​បាន​បង្ហោះ​រូបភាព​ក្នុង​បណ្តាញ​ទាក់ទង​សង្គម​ហ្វេ​ស​ប៊ុ​ក​បង្ហាញ​ពី​ភាពស្និទ្ធស្នាល និង គោរព​ដឹងគុណ ដល់​ឪពុកម្តាយ​ទៀតផង ។​

Jimmi Kiss បង្ហាញ​ភាពស្និទ្ធស្នាល​ជាមួយ​អ្នកមានគុណ​

Jimmi Kiss បង្ហាញ​ភាពស្និទ្ធស្នាល​ជាមួយ​អ្នកមានគុណ​

​រូបភាព​ប៉ុន្មាន​សន្លឹក​ដែល​បង្ហាញ​ពី​ភាពស្និទ្ធស្នាល និង ដឹងគុណ​ឪពុកម្តាយ​របស់លោក​បាន​ធ្វើ​ឲ្យ​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ពោល​សរសើរ​ពី​ការចេះ​ស្រឡាញ់ និង គោរព​ដល់​អ្នកមានគុណ​របស់ Jimmi Kiss ។ ​គេ​បាន​ទទួលស្គាល់ថា Jimmi Kiss ជា​អ្នកចម្រៀង​បន្ត​ត្រកូល​ម្នាក់​ដោយសារតែ​ឪពុក​លោក​ក៏​ជាតា​រា ចម្រៀង​ជើងចាស់​ម្នាក់​ឈ្មោះ វ័រ សារុន ហើយ​បទ​ដែល​លោក​យកមក​ច្រៀង​គឺ​សុទ្ធសឹង​និពន្ធ​ខ្លួនឯង ទាំងស្រុង ។

Jimmi Kiss បង្ហាញ​ភាពស្និទ្ធស្នាល​ជាមួយ​អ្នកមានគុណ​

មាន​បទ​ចម្រៀង​មួយចំនួន​ដូចជា​បទ​សង់​កូរ៉េ​ទិព្វ​,​បទ​បើសិន​គ្មាន​អូន​,​បទ​កុំ​អាណិត​បង​,​បទ​BaBy I am Sorry …​កំពុង​ពេញនិយម​ក្នុង​ស្រទាប់​យុវវ័យ​ផងដែរ ។​Jimmi Kiss ពេលនេះ​មាន​អាយុ ៣០ ឆ្នាំ ក្រៅពី​ចេះ​ច្រៀង​តែង​និពន្ធ​បទ​ចម្រៀង​គឺ​ចេះ​ទាំង​លេង​ហ្គី​តា និង ព្យ៉ា​ណូ​ផងដែរ ៕ ដេវីត​

Jimmi Kiss បង្ហាញ​ភាពស្និទ្ធស្នាល​ជាមួយ​អ្នកមានគុណ​Jimmi Kiss បង្ហាញ​ភាពស្និទ្ធស្នាល​ជាមួយ​អ្នកមានគុណ​Jimmi Kiss បង្ហាញ​ភាពស្និទ្ធស្នាល​ជាមួយ​អ្នកមានគុណ​Jimmi Kiss បង្ហាញ​ភាពស្និទ្ធស្នាល​ជាមួយ​អ្នកមានគុណ​Jimmi Kiss បង្ហាញ​ភាពស្និទ្ធស្នាល​ជាមួយ​អ្នកមានគុណ​Jimmi Kiss បង្ហាញ​ភាពស្និទ្ធស្នាល​ជាមួយ​អ្នកមានគុណ​Jimmi Kiss បង្ហាញ​ភាពស្និទ្ធស្នាល​ជាមួយ​អ្នកមានគុណ​
​ ​
​ ​