អនាគត​ទៅ​មិនបាច់​បោក​អាវ​ទេ​!

    ​ក្រុម​អ្នកស្រាវជ្រាវ​មួយ​នៅក្នុង​ប្រទេស​អូស្ត្រាលី​និយាយថា​ពួកគេ​បាន​រកឃើញ​វិធី​ផ្លាស់ប្ដូរ​ក្រណាត់​សម្លៀកបំពាក់ ដូច្នេះ​ស្នាម​ប្រឡាក់​នឹង​រលាយបាត់​បន្ទាប់ពី​វា​ត្រូវ​ពន្លឺព្រះអាទិត្យ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ​។​

​    ​ពួកគេ​ជ្រលក់​ក្រណាត់​ចូលក្នុង​ទឹក​ពិសេស​មួយ ដែល​លាប​ពណ៌​វា​ជាមួយនឹង​ស្ពាន់ និង​ភាគល្អិត​ពណ៌​ទឹកប្រាក់​។ នៅពេលដែល​ត្រូវ​ពន្លឺ ភាគល្អិត​ទាំងនោះ​នឹង​ចាប់ផ្តើម​មានជីវិត ហើយ​វា​ដើរតួ​ជា​អ្នកធ្វើ​ឱ្យ​សាច់​ក្រណាត់​ភ្លឺរលោង​រឹតតែ​ខ្លាំង​។​

អនាគត​ទៅ​មិនបាច់​បោក​អាវ​ទេ​!

​    ​លោក Rajesh Ramanathan អ្នកស្រាវជ្រាវ​ម្នាក់​ក្នុងចំណោម​អ្នក​ទាំង​នោះបាន​និយាយ​ទៅកាន់​វេ​ប​សាយ CNN ថា ពួកគេ​រំភើបចិត្ត​ណាស់ បន្ទាប់មក​ពួកគេ​និយាយ​សម្រាល​រឿង​ខូច​សាច់​ក្រណាត់​ដើម​។ ធាតុ​ផ្សំ​បន្តិចបន្តួច​ទាំងនេះ​មិន​ធ្វើឱ្យ​ស៊ី​ក្រណាត់​កប្បាស​នោះទេ ពីព្រោះ​ក្រណាត់​កប្បាស​គឺជា​សែលុយឡូស​។​

អនាគត​ទៅ​មិនបាច់​បោក​អាវ​ទេ​!

​    ​ប្រាក់​ត្រូវបាន​ស្គាល់​ថា​ជា​ធាតុ​ប្រឆាំងនឹង​មេរោគ​រាប់​សតវត្ស​រ៍ម​ក​ហើយ​។ សម័យបុរាណ​របស់​ជ​ន​ជាតិ​ក្រិ​ក​និង​រ៉ូ​ម៉ាំង គេ​ដាក់​កាក់​ប្រាក់​ទៅក្នុង​ទឹក​របស់​ពួកគេ​ដើម្បី​បញ្ជៀ​ស​ពី​ការកកើត​នៃ​បាក់តេរី​។ សព្វថ្ងៃ​មាន​សម្លៀកបំពាក់​វេជ្ជសាស្ត្រ​និង​បង់​រុំ​របួស​ជាច្រើន​ត្រូវបាន​ប្រើ​ជាមួយនឹង​លោហៈធាតុ​ប្រាក់​សម្រាប់​គោលបំណង​ដូចគ្នានេះដែរ​។​

​    ​ប៉ុន្មាន​ឆ្នាំមុន​មាន​ក្រុម​អ្នកស្រាវជ្រាវ​នៅ​ប្រទេស​ចិន​បាន​រកឃើញ​វិធី​ឱ្យ​សម្លៀកបំពាក់​សម្អាត​ដោយ​ស្វ័យប្រវត្តិ​ដែរ​។ ប៉ុន្ដែ​ដំណើរការ​របស់​ពួកគេ​ប្រើ​នូវ​ភាគល្អិត​ផ្សេង​និង​ត្រូវការ​រយៈពេល​១៨​ម៉ោង​ទើប​សម្លៀកបំពាក់​ចាប់ផ្ដើម​បាត់​ស្នាម​ប្រឡាក់​។​

​    ​ផ្ទុយទៅវិញ​វិធី​ថ្មី​នេះ​អាចឱ្យ​សម្លៀកបំពាក់​លាង​សម្អាត​ដោយ​ខ្លួនឯង​ជាមួយនឹង​ធាតុ​ផ្សំ​តូចតាច​នេះ​មិន​ដល់​៤០​នាទី​ទេ​។​

​    ​លោក Ramanathan បាន​និយាយថា​លោក​សង្ឃឹមថា​បទពិសោធ​ន៍​នេះ​នឹង​ប​ញ្ជូ​ល​ក្នុង​ក្រុមហ៊ុន​ផលិតផល​វាយនភ័ណ្ឌ ដើម្បី​សម្អាត​សម្លៀកបំពាក់​ពួកគេ​ជាមួយនឹង​ដំណោះស្រាយ​មួយ​នេះ អំឡុងពេល​ផលិត​សាច់​ក្រណាត់​៕