មាន សូនីតា ទម្លាយថា ចង់បានកូនហើយ ឲ្យទៅរៀន នៅសាលារចនា

ភ្នំពេញៈ តារាសម្តែងដែលមាន រហ័សនាមថាជារាជនីក្រមា កញ្ញា មាន សូនីតា បានទម្លាយជាសាធារណៈ ដោយនាងបានបង្ហាញ ពីទឹកចិត្តស្រលាញ់ សាលារចនាខ្លាំង រហូតដល់នាងមានក្តីស្រមៃ ចង់មានកូនហើយបញ្ជូនមកឲ្យទៅរៀន នៅសាលាខាងលើនេះទៀតផង ។ 

តារាសម្តែងដែលនិយម បង្ហាញសកម្មភាពមនុស្សធម៌ កញ្ញា មាន សូនីតា បានបង្ហាញពីអារម្មណ៍ ស្រលាញ់ទៅដល់សាលារចនា ដោយនាងបានសរសេរបង្ហោះ នៅលើបណ្តាញ ទំនាក់ទំនងសង្គមថា « ស្រលាញ់សាលារចនាណាស់ ទាំងសិល្បៈទាំងបរិយាកាស ។ មិនដឹងម៉េចដែរ ឲ្យតែបានមកទីនេះ គឺសប្បាយចិត្តម៉ង ថ្ងៃនេះពិសេសណាស់ អបអរសាទរគំរប់ខួប៩៩ឆ្នាំ នៃសាលារចនា! អរគុណដល់និសិ្សតនៅហ្នឹងទាំងអស់ ដែលបានទទួលយ៉ាងគួរឲ្យស្រលាញ់ ពេលមានកូន ដឹងតែឲ្យមករៀនហ្នឹងម៉ង » ។

បើទោះបីជាសារនេះ មើលវាគ្រាន់តែជាសម្តី ដែលនិយាយលេងក៏ពិតមែន តែបើមើលពីទឹកមុខរបស់នាង នៅពេលទៅដល់សាលារចនា គឺមានភាពសប្បាយរីករាយ មានក្តីសុខខ្លាំង ហើយថាមិនត្រូវ ប្រសិនបើនាងមានកូនពូនជាចៅមែននោះ ប្រាកដជានាងឲ្យកូនទៅរៀន នៅសាលាតាមក្តីស្រមៃ ជាក់ជាមិនខានទេ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload