សុគន្ធ នីសា អំពាវនាវឲ្យ ប្រជាពលរដ្ឋ កាត់បន្ថយការ ប្រើថង់ប្លាស្ទិក នាំគ្នាប្រើ ថង់បរិស្ថាន

ភ្នំពេញៈ តារាចម្រៀង ដែលនិយមតុបតែងខ្លួន បែបស្រគត់ស្រគំ ទើបផ្លាស់ទ្រនំទៅជ្រក ក្រោមដំបូល ផលិតកម្មហង្សមាស កញ្ញា សុគន្ធ នីសា បានធ្វើការអំពាវនាវ ទៅប្រជាពលរដ្ឋ កាត់បន្ថយ ការប្រើប្រាស់ថង់ប្លាស្ទិក ហើយងាកមកប្រើ ថង់បរិស្ថានជំនួសវិញ ដើម្បីចូលរួមចំណែក កាត់បន្ថយសម្រាម និងសម្អាតបរិស្ថានក្នុងប្រទេស។

កញ្ញា សុគន្ធ នីសា បានរំលេចសាររួម ជាមួយរូបថតមួយសន្លឹក ដែលបង្ហាញទៅ ដោយការចូលរួមចំណែក កាត់បន្ថយ ការប្រើថង់ប្លាស្ទិក ដោយងាកមកនាំគ្នាប្រើថង់ បរិស្ថានជំនួសវិញ ដោយនាងបានសរសេរថា « សូមបងប្អូន ចូលរួមប្រើថង់បរិស្ថាន ទាំងអស់គ្នា ដើម្បីកាត់បន្ថយ ប្រើថង់ប្លាស្ទិក នេះគឺជាកាចូលរួម ចំណែកធ្វើឲ្យទីក្រុង នឹងគ្រប់ខេត្តក្រុង យើងមិនមានសំរាម ដោយសារថង់ប្លាស្ទិក ហើយនឹង ជួយដល់បរិស្ថាន យើងឲ្យស្អាត នឹងមានអនាមយ័ល្អ » ។ 

តាមរយៈការបង្ហាញសារ របស់តារាចម្រៀងរូបនេះ វាគឺជាគំរូមួយដែលល្អធ្វើឲ្យ ប្រជាពលរដ្ឋ ងាកចូលរួម កាត់បន្ថយថង់ប្លាស្ទិក ហើយងាកមក ចូលរួម ប្រើថង់បរិស្ថាន ដើម្បីចូលរួម ថែរក្សាបរិស្ថាន និងសម្អាតសម្រាម ទីក្រុង និងគ្រប់ខេត្តកុំឲ្យមាន សម្រាម តទៅទៀត ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload