គ្រោះថ្នាក់ពេលបើកម៉ាស៊ីនត្រជាក់ក្រោម២៥អង្សាC

សីតុណ្ហភាពម៉ាស៊ីនត្រជាក់ក្នុងបន្ទប់ដាក់ក្រោម ២៥ អង្សា C អាចបង្កអាការៈ ជំងឺម៉ាស៊ីនត្រជាក់ ធ្វើអោយស្ពឹកខ្សែសរសៃ
ប្រសាទមុខជាមួយនឹងរោគសញ្ញាវៀចមាត់ និងជ្រាយសាច់ដុំនៅមុខ។

នៅបណ្តាប្រទេសត្រូពិក គ្រួសារជាច្រើនតែងប្រើម៉ាស៊ីនត្រជាក់ជាប្រចាំ ជាពិសេសនៅរដូវក្តៅ ម៉ាស៊ីនហាក់ដូចត្រូវធ្វើការ
អស់ថាមពលនៅសីតុណ្ហភាពដ៏ទាប។

ពួកអ្នកវិទ្យាសាស្ត្រព្រមានលើគេហទំព័រសុខភាព (Health) ថា សីតុណ្ហភាពម៉ាស៊ីនត្រជាក់ក្នុងបន្ទប់ទាបក្រោម២៥ អង្សា
C អាចបង្កជាអាការៈ ជំងឺម៉ាស៊ីនត្រជាក់ ធ្វើអោយស្ពឹកខ្សែសរសៃប្រសាទមុខ, ឥទ្ធិពលដល់លទ្ធភាព ចលនារបស់សាច់ដុំ
នៅតំបន់មុខ។

ការស្តែងចេញរបស់ រោគសញ្ញានេះ គឺស្ថានភាពពិបាក បញ្ហាចលនារបស់សាច់ដុំមុខ, សាច់ដុំមុខជ្រាយ, វៀចមុខ, ពិបាក
ធ្មេចភ្នែក, ពិបាកជ្រួញចិញ្ចើម ជាពិសេសពេលមនុស្សម្នាក់ទើបមកពីកន្លែងក្តៅ ចូលក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ខ្លាំង ងាយត្រូវ
ស្ត្រូកសីតុណ្ហភាព, សរសៃឈាមធ្មេញប្រថុចញ៉ុច, ក្រៅពីនេះអាចត្រូវធីងធោង, ស្ពឹក, ឈឺនៅតំបន់ក្រោយត្រចៀក។

ដើម្បីប្រើប្រាស់ម៉ាស៊ីនត្រជាក់សុវត្ថិភាព, ពួកអ្នកវិទ្យាសាស្ត្រទូន្មានថា គួរសម្រួលសីតុណ្ហភាពមិនទាបជាង ២៥ អង្សា C។ មិនស្លៀកសម្លៀកបំពាក់ស្តើងពេក ពេលចូលបន្ទប់ម៉ាស៊ីនត្រជាក់ ព្រោះសរសៃឈាមនិងខ្សែសរសៃប្រសាទជិតផ្ទៃមុខ ងាយត្រូវរបួស។ មិនឲ្យមុខឬត្រចៀកនៅជិតចរន្តខ្យល់ម៉ាស៊ីនត្រជាក់។ ពេលមានរោគសញ្ញាស្ពឹក ខ្សែសរសៃប្រសាទមុខ ត្រូវទៅពិនិត្យនិងព្យាបាលភ្លាម៕

ប្រភព៖ iknow

  • គ្រោះថ្នាក់ពេលបើកម៉ាស៊ីនត្រជាក់ក្រោម២៥អង្សាC已关闭评论
  • 12 views
  • Hide Sidebar
    A+
Publish on:2016/04/05  Category:សុខភាព
Tags: