Barca ​អាច​ស៊ី​ AT Madrid ស្រង់​ដើម​​វិញ​បាន​ឬ​អត់​យប់​នេះ?

ក្រោយ​ចាញ់​ Real Madrid ២-១ ក្នុង​ជំនួប​​ El Clasico កាល​ថ្ងៃ​សៅរ៍ ក្រុម​ FC Barcelona ​នឹង​​ត្រូវ​បើក​ទ្វារ​​កីឡដ្ឋាន​ Nou Camp ស្វាគមន៍​ក្រុម​ Atletico Madrid វិញ​ម្ដង ក្នុង​ការ​ប្រកួត​ UEFA Champions League វគ្គ​៨​ក្រុម​ ជើង​ទី​១ នា​វេលា​ម៉ោង​០១:៤៥​នាទី​​រំលង​អាធ្រាត្រ​យប់​នេះ។

 

Barca ​អាច​ស៊ី​ AT Madrid ស្រង់​ដើម​​វិញ​បាន​ឬ​អត់​យប់​នេះ?

 

ក្រុម​ម្ចាស់​ជើង​ឯក​ Barca ​ធ្លាប់​ធ្លាក់​ក្រោម​ថ្វី​ជើង​ AT Madrid ​វគ្គ​​៨​ក្រុម​នេះ​ម្ដង​​ហើយ​ កាល​ឆ្នាំ​២០១៤ ដូច្នេះ​យប់​នេះ ក៏​​នឹង​ក្លាយ​ជា​ជំនួប​​សង​សឹក​របស់​ក្រុម​អ្នក​មាន​បុណ្យ​ផង​ដែរ។

 

​សម្ដី​អ្នកចាត់ការ៖

 

Barca ​អាច​ស៊ី​ AT Madrid ស្រង់​ដើម​​វិញ​បាន​ឬ​អត់​យប់​នេះ?

 

Luis Enrique ​អ្នកចាត់ការ​ក្រុម​ Barca៖ “Atletico Madrid គឺជា​​ក្រុម​កំពូល​មួយ ដែល​មាន​យុទ្ធសាស្ត្រ​ល្អ។ ពួកគេ​​មាន​ប្រព័ន្ធ​ការពារ​ល្អ និង​វាយ​បក​លឿនៗ។ ការ​ប្រកួត​ទល់​នឹង​ Real Madrid ​យើង​លេង​បាន​ល្អ​៦៥​នាទី ប៉ុន្តែ​ក្រោយ​មក​យើង​មាន​កំហុស។ ​ប្រាកដ​ណាស់ យើង​មិន​មែន​ជា​ម៉ាស៊ីន​ឡើយ ហើយ​​ខ្ញុំ​ក៏​ពេញ​ចិត្ត​​ ពេល​ឃើញ​​ក្រុម​ខិត​ខំ​អស់​លទ្ធភាព។ យើង​​ស្ទើរ​តែ​ភ្លេច​ពាក្យ​ថា​ចាញ់​ទៅ​ហើយ ​ប៉ុន្តែ​​យ៉ាង​​ណា យើង​នឹង​​ត្រឡប់​​ទៅ​រក​ជ័យ​ជម្នះ​ជា​ថ្មី​វិញ”។

 

Barca ​អាច​ស៊ី​ AT Madrid ស្រង់​ដើម​​វិញ​បាន​ឬ​អត់​យប់​នេះ?

 

Diego Simeone អ្នកចាត់ការ​ក្រុម​ AT Madrid៖ “ខ្ញុំ​គិត​ថា Barca ចាញ់​ Real Madrid មិន​ជះ​ឥទ្ធិពល​​ដល់​ការ​ប្រកួត​យប់​នេះ​ឡើយ។ យើង​តែង​តែ​គិត​ថា ពួកគេ​ជា​ក្រុម​ខ្លាំង​បំផុត ជា​ពិសេស​ក្នុង​ទឹកដី​​របស់​ពួកគេ​ គឺ​ពួកគេ​ខ្លាំង​ណាស់ និង​ជា​គូ​ប្រកួត​ដ៏​តាន​តឹង​បំផុត។ យើង​ធ្លាប់​ឃើញ​​សមត្ថភាព​ MSN ​​ដែល​ធ្វើ​ឲ្យ​ Barca កាន់​តែ​ខ្លាំង​រដូវ​កាល​នេះ។ ប៉ុន្តែ​សង្ឃឹម​ថា ពួកគេ​នឹង​ជួប​ក្រុម​ខ្លាំង​បំផុត​ដូច​ជា ពួក​យើង​ដូច​គ្នា”។

 

​ជើង​កីឡាករ៖

 

Barca ​អាច​ស៊ី​ AT Madrid ស្រង់​ដើម​​វិញ​បាន​ឬ​អត់​យប់​នេះ?

 

ម្ចាស់​ផ្ទះ​ Barca នឹង​អវត្តមាន​កីឡាករ​មួយ​ចំនួន​ដូច​ជា Aleix Vidal (របួស​សាច់ដុំ), Adriano (សរសៃពួរ), ​Sandro Ramirez (សរសៃពួរ) ​និង Jeremy Mathieu (របួស​ជង្គង់)។ ដូច្នេះ​​១១​​នាក់​ដំបូង​របស់​​អ្នក​មាន​បុណ្យ អាច​ជា៖ Ter Stegen; Alves, Piqué, Mascherano, Alba; Busquets; Rakitić, Iniesta; Messi, Suárez, Neymar។

 

Barca ​អាច​ស៊ី​ AT Madrid ស្រង់​ដើម​​វិញ​បាន​ឬ​អត់​យប់​នេះ?

 

រីឯ​ក្រុម​ភ្ញៀវ​ AT Madrid ​​នឹង​អវត្តមាន​កីឡាករ​​ Tiago (បាក់​ជើង), Jose Gimenez (សរសៃពួរ)​ ខណៈ​ដែល​ Oliver Torres (កំភួន​ជើង), Yannick Ferreira Carrasco និង​ Saul Niguez​ របួស​ក​ជើង, Jesus Gamez​ (កំភួន​ជើង) ក៏​កំពុង​ស្ថិត​ក្នុង​មន្ទិល​សង្ស័យ​នៅ​ឡើយ។ ដូច្នេះ​១១​​នាក់​ដំបូង​របស់​ AT Madrid អាច​ជា៖ Oblak; Juanfran, Lucas, Godín, Filipe Luís; Gabi, Saúl, Augusto, Koke; Griezmann, Torres។

 

​ប្រវត្តិ​ជួប​គ្នា និង​ស្ថិតិ​មួយ​ចំនួន៖

 

Barca ​អាច​ស៊ី​ AT Madrid ស្រង់​ដើម​​វិញ​បាន​ឬ​អត់​យប់​នេះ?

 

– ក្រុម​ទាំង​២​នេះ​ប៉ះ​គ្នា​នៅ​ UEFA Champions League ​លើក​ដំបូង​ នៅ​វគ្គ​៨​ក្រុម​នេះ​ដែរ​កាល​ឆ្នាំ​២០១៤ ខណៈ​ដែល​ពេល​នោះ​នៅ​ទឹក​ដី​ Barca បញ្ចប់​លទ្ធផល​ស្មើ​ ១-១ តែ​ទៅ​ទឹកដី​ AT Madrid វិញ Barca ចាញ់​ ២-១ (Barca ធ្លាក់)។

 

– តាំង​ពី​ AT Madrid ឈ្នះ​ ២-១ នៅ​ UEFA Champions League នោះ​មក ជួប​គ្នា​៦​ប្រកួត​ចុង​ក្រោយ​ Barca ឈ្នះ​ទាំង​៦ ខណៈ​ដែល​រដូវ​កាល​នេះ​នៅ​ La Liga ក្រុម​អ្នក​មាន​បុណ្យ​យក​ឈ្នះ​ ២-១ ទាំង​២​ជើង​ទៀត។

 

– Lionel Messi ​របស់​ Barca ​នឹង​ស្វែង​រក​គ្រាប់​ទី​៥០០​ ក្នុង​អាជីព​របស់​ខ្លួន ក្នុង​ប្រកួត​យប់​នេះ៕

 

ព្យាករ​គូ​នេះ​គឺ៖ Barcelona ២-០ Atletico Madrid , ចុះ​ប្រិយ​មិត្ត​យល់​យ៉ាង​ណា​ដែរ?

 

​​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ UEFA