E-Sports ​កម្ពុជា​បាន​​ចូល​រួម​មហា​គ្រួសារ​កីឡា​កម្ពុជា​រៀប​ចំ​ដោយ​សម្តេច​ យប់​មិញ​

សហព័ន្ធ​កីឡា​​អេឡិចត្រូនិក​កម្ពុជា​​ (E-Sports)​ ​មាន​កិត្តិយស​ដែល​បាន​ចូល​រួម​​​ក្នុង​ពិធី​ទទួល​ទាន​អាហារ​គ្រួសារ​កីឡា​កម្ពុជា​ដែល​រៀប​ចំ​ដោយ​សម្តេច​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​នៅ​កោះ​ពេជ្រ​កាល​ពី​យប់​មិញ។

E-Sports ​កម្ពុជា​បាន​​ចូល​រួម​មហា​គ្រួសារ​កីឡា​កម្ពុជា​រៀប​ចំ​ដោយ​សម្តេច​ យប់​មិញ​

ឯកឧត្តម​ ជា ច័ន្ទបរិបូណ៍ (ស្តាំ​ទី​២)

ក្នុង​ពិធី​មហា​គ្រួសារ​កីឡា​កម្ពុជា​លើក​ទី​១​នេះ​មាន​អត្តពលិក​សរុប​ចំនួន​៣៤០០​នាក់​មក​ពី​សហព័ន្ធ​កីឡា​ និង​អង្គភាព​កីឡា​ទូទាំង​ប្រទេស​កម្ពុជា​ដូច​ជា​ សហព័ន្ធ​​អត្តពលិកម្ម​ ហែល​ទឹក ​តេក្វាន់ដូ ​បាល់ទាត់ កូន​ឃ្លី​លើ​តុ បាល់​ឱប​ កីឡា​​ហោះហើរ​ បាល់បោះ​ បាល់ទះ​ ​កាយ​សម្ពន្ធ​ តេក្វាន់ដូ​ ITF កីឡា​ជិះ​ស្គី​ បាញ់​កាំភ្លើង​ ទ្រីយ៉ាថ្លុង​ ​​ប្រដាល់​ ប៉េតង់​ បេស្ប៉ល់​ អុក​ ​យូដូ​ ជិះ​សេះ​ ហុកគី​ ល្បុក្កតោ​ ​វ៉ូស៊ូ​ ទាញ​ព្រ័ត្រ​ វ៉ូវីណាម​ តុងហ្គីលម៉ូដូ​ បញ្ចសីលា​ មន្ត្រី​​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ ​​​សីប៉ាក់តាក្រ​ កីឡា​រាំ​ កាំប៉ូ​ ហាប់គីដូ​ យានយន្ត​ ការ៉ាតេដូ​ ​កីឡា​អេឡិចត្រូនិក​កម្ពុជា​ គុន​ខ្មែរ​អន្តរជាតិ​ កីឡា​ឡើង​ភ្នំ​ ប៉ារ៉ា​ឡាំពិក​ ស្បេស្យាល់ ​ក្រុម​កីឡា​ក្រសួង​មហា​ផ្ទៃ​ កីឡា​ខេមរភូមិន្ទ​ អ្នក​កីឡា​វ័យ​ចាស់​ ​អគ្គនាយក​កីឡា​ មជ្ឈមណ្ឌល​ CNE ​ក្រុម​កីឡា​មិត្ត​សំឡាញ់​ ព្រម​ទាំង​អ្នក​សារព័ត៌មាន​កីឡា​ប្រចាំ​កម្ពុជា។

បើ​និយាយ​​ពី​សហព័ន្ធ​កីឡា​​អេឡិចត្រូនិក​កម្ពុជា​វិញដឹក​នាំ​ដោយ​ឯកឧត្តម​ ជា ច័ន្ទបរិបូណ​ រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន​ និង​ជា​អនុប្រធាន​ទី​១​នៃ​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា​ លោក លន់ សាមឌី អគ្គលេខាធិការ​សហព័ន្ធ​ និង​លោក​ ជាន ចាន់រ៉ា អគ្គលេខាធិការ​រង​សហព័ន្ធ​ ​ព្រម​ទាំង​លោក​ វ៉ាន់ សំបូរ​ជា​សមាជិក​ និង​កីឡាករ​ចំនួន​២០​នាក់។

E-Sports ​កម្ពុជា​បាន​​ចូល​រួម​មហា​គ្រួសារ​កីឡា​កម្ពុជា​រៀប​ចំ​ដោយ​សម្តេច​ យប់​មិញ​

ក្រុម​កីឡាករ​អឡេិចត្រូនិក​កម្ពុជា និង​ថ្នាក់​ដឹក​នាំ

ក្នុង​ពិធី​ទទួល​ទាន​​អាហារ​មហា​គ្រួសារ​កីឡា​ខ្មែរ​នៅ​ កោះពេជ្រ​នា​ល្ងាច​នេះ សម្ដេច​តេជោ ហ៊ុន សែន ​បាន​ផ្ដល់​ប្រាក់​លើក​ទឹក​ចិត្ត​ដល់​កីឡាករ​ដែល​ចូល​រួម​ទាំង​អស់​ចំនួន​ ៣៤០០​នាក់ ដោយ​ម្នាក់​ៗ​នឹង​ទទួល​បាន​១០​ម៉ឺន​រៀល។

អ្វី​ដែល​កាន់​តែ​ពិសេស​ទៀត​នោះ​ ​កាល​ពី​ព្រឹក​មិញ​នេះ​​សម្តេច​តេជោ ហ៊ុន សែន​បាន​ប្រកាស​យក​​ថ្ងៃ​៤​ មេសា​​សម្រាប់​រៀប​ចំ​ពិធី​​ជួប​ជុំ​មហា​គ្រួសារ​​កីឡា​កម្ពុជា​ជា​រៀង​រាល់​ឆ្នាំ​ថែម​ទៀត៕

អត្ថបទ៖ ជាន ចាន់រ៉ា​