រដ្ឋមន្រ្តី​ដែនដីថ្មី លោក ជា​ សុផារ៉ា​ ប្តេជ្ញា​ធ្វើការងារ​ឲ្យបាន​លឿន និងតម្លាភាព

ពី​ពិធី​ផ្ទេរតំណែង​រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគររូបនីយកម្ម និង​សំណង់ នៅ​រសៀល​នេះ លោក ជា សុផារ៉ា បាន​ថ្លែងអំណរគុណ​រដ្ឋាភិបាល និង​រដ្ឋសភា ដែល​ផ្តល់​ទំនុកចិត្ត លើ​រូបលោក​ធ្វើជា​រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នៅ​ពាក់​កណ្តាល​​​អាណត្តិ​រដ្ឋាភិបាលអាណត្តិទី ៥ នេះ​។ លោក​បាន​ប្តេជ្ញា ចំពោះមុខ​សម្តេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​មន្ត្រី​ក្រសួង​រៀបចំ​ដែនដី និងនគរូបនីយកម្ម​ចាស់ លោក អ៊ឹម ឈុន​លឹម​ ថា លោក​នឹង​បន្ត​ពង្រឹង​ការងារ គ្រប់គ្រង​មន្ត្រី វិធាន​អនុវត្ត​ស្ថាប័ន ឲ្យ​មន្ត្រី​ពង្រឹង​ការអនុវត្ត​ការងារ ច្បាប់ និង​សេវាសាធារណៈ តាម​ប្រសាសន៍​ប្រមុខ​រដ្ឋាភិបាល ​ឲ្យ​បាន គឺ ធ្វើឲ្យបាន ធ្វើ​ឲ្យ​លឿន និង​ធ្វើ​ឲ្យ​មាន​តម្លាភាព​។​ លោក ជា សុផារ៉ា បន្តទៀតថា លោក​នឹង​ជំរុញ​ការងារកកស្ទះ​ចុះបញ្ជី​ដីធ្លី ទប់ស្កាត់​ការបំពាន​ដី​រដ្ឋ ការបំពាន​ដីធ្លី​ពលរដ្ឋ​ ទប់ស្កាត់​ការសង់​សំណង់​ខុសច្បាប់ ការពារ​បរិស្ថាន​សំណង់ និង​បន្តការងារ​បែងចែក​ដី​ធ្លី​ជូន​ពលរដ្ឋ​ក្រីក្រ យោធិន ព្រមទាំង​បន្តពង្រឹងកា​ងារ​ជាមួយ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​។

សំឡេងលោក ជា សុផារ៉ា៖