សម្តេច ស ខេង ប្រាប់​លោក ​ជា សុផារ៉ា ឲ្យ​ពិនិត្យ​ដី​សម្ប​ទាន​សង្គមកិច្ច​​ឡើង​វិញ ដើម្បី​ចែក​​អ្នក​ក្រ​

រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ សម្តេច ស ខេង បាន​ជំរុញ​រដ្ឋមន្ត្រីក្រសួងដែន​ដី​ និងនគរូបនីយកម្មថ្មី ​លោក ជា សុផារ៉ា  ឲ្យពិនិត្យមើល​ដីធ្លី​សម្បទាន​សង្គមកិច្ចឡើងវិញ ដើម្បីបែង​ចែកជូន​ពលរដ្ឋ​ក្រីក្រ និង​យោធិន ផងដែរ​។ នៅក្នុង​ពិធី​ផ្ទេរតំណែង​រដ្ឋមន្រ្តី​ក្រសួង​ដែន​ដី​ នៅ​រសៀល​នេះ​ សម្តេច ស ខេង​ ​សង្ឃឹមថា រដ្ឋមន្ត្រី​ថ្មីលោក ជា សុផារ៉ា នឹង​អាច​ដោះស្រាយ​បញ្ហា​ទាំងនេះ បានដោយ​ជោគជ័យ​។​