គ្រាន់​តែ​បរិច្ចាគ​ទឹក​កាម​ទទួល​បាន​ iPhone 6s មួយ​គ្រឿង ?

កាល​ពី​ពេល​ថ្មីៗ​នេះ​សារព័ត៌មាន បាន​ធ្វើ​ការ​ចុះ​ផ្សាយ​ថា​ មន្ទីរ​រក្សា​ទុក្ខ​នូវ​ មេ​ជីវិត ឬ ទឹកកាម​មួយ​របស់​ទីក្រុង សៀងហៃ នឹង​ប្រគល់​នូវ​ទូរសព្ទ​ iPhone 6s មួយ​គ្រឿង​ទៅ​ដល់​អ្នក​ដែល​បាន​បរិច្ចាគ​នូវ​ទឹកកាម​របស់​ខ្លួន។

សារព័ត៌មាន​ដដែល​បាន​បញ្ជាក់​បន្ថែម​ថា​ មិន​មែន​គ្រប់​អ្នក​បរិច្ចាគ​សុទ្ធ​តែ​ទទួល​បាន​នូវ​ទូរសព្ទ iPhone 6s នោះ​ទេ អ្នក​ដែល​មាន​សិទ្ធិ​អាច​ទទួល​បាន​លុះ​ត្រា​ណា​តែ​ពិនិត្យ​ឃើញ​ថា​មេ​ជីវិត​​របស់​គេ​ បំពេញ​លក្ខខ័ណ្ឌ​គ្រប់​គ្រាន់​ដែល​ខាង​មន្ទីរ​ចង់​បាន។

ប៉ុន្តែ​​ឆ្លើយ​តប​​នឹង​សំនួរ​ថា​តើ​រឿង​រ៉ាវ​នេះ​វា​ជា​ការ​ពិត​ឬ​យ៉ាង​ណា ជាមួយ​នឹង​សារព័ត៌មាន , លោក ​Chen Xiangfeng ដែល​ជា​អ្នក​នាំ​ពាក្យ​របស់​មន្ទីរ​រក្សា​ទុក​ទឹកកាម​បាន​បដិសេធ​​ថា​វា​មិន​មែន​ជា​​ការ​ពិត​នោះ​ទេ​​ ដោយ​លោក​​បាន​​បាន​ហៅ​ព័ត៌មាន​នេះ​ថា “គ្រាន់​តែ​ជា​ពាក្យ​ចចាមអារ៉ាម​តែ​ប៉ុណ្ណោះ”។ លោក​បាន​បញ្ជាក់​បន្ថែម​ទៀត​​ថា​ ខាង​មន្ទីរ​ធ្លាប់​រង​ផល​ប៉ះ​ពាល់​នូវ​បញ្ហា​កង្វះ​​មេ​ជីវិត​ក៏​ពិត​មែន​ ប៉ុន្តែ​​ក៏​មិន​​ដល់​ថ្នាក់​​ចែក​ iPhone ដល់​អ្នក​បរិច្ចាគ​ដែរ។

ប៉ុន្តែ​លោក​ក៏​បាន​ប្រាប់​ឲ្យ​ដឹង​ផង​ដែរ​ថា អ្នក​ដែល​បាន​បរិច្ចាគ​ទឹកកាម​ទៅ​ឲ្យ​សារមន្ទីរ​លោក មិន​បាន​ទទួល​នូវ​ iPhone ឬ iPad ក៏​ពិត​មែន​ ប៉ុន្តែ​គេ​នឹង​បាន​ទទួល​នូវ​រង្វាន់​ដែល​មាន​តម្លៃ​ជាង​នេះ​ទៅ​ទៀត៕​​​​

ប្រែ​សម្រួល ៖ ជលស័យ

  • គ្រាន់​តែ​បរិច្ចាគ​ទឹក​កាម​ទទួល​បាន​ iPhone 6s មួយ​គ្រឿង ?已关闭评论
  • 48 views
  • Hide Sidebar
    A+
Publish on:2016/04/05  Category:ចំនេះដឹង
Tags: