ទៀតហើយ! ស្រីស្អាតនៅចិន នាំគ្នាយកលុយ មករុំ.កដៃ ដើម្បីវាស់ ពីភាពស្រលូន នៃដងខ្លួនពួកនាង

ចិន៖ កាលពីពេលថ្មីៗនេះ ស្រីស្អាតនៅក្នុងប្រទេសចិន ជាច្រើននាក់ បាននាំគ្នា លេងនូវល្បែងថ្មីមួយ ដោយយកលុយ ក្រដាស ១០០យ័ន មករុំ.កដៃ ដើម្បីវាស់ ពីភាពស្រលូន នៃដងខ្លួន របស់ពួកនាង។ ប្រសិនបើលុយក្រដាស ១០០យ័ន រុំជិត.កដៃ របស់ពួកនាង មានន័យថា ដងខ្លួនរបស់ពួកនាង គឺស្រលូនស្អាត ដូច្នេះពួកនាង អាចថតរូប បង្ហោះអួតមិត្តភក្តិបាន។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ល្បែងថ្មី ដែលទើបលេចចេញ ជារូបរាងនោះ មានឈ្មោះថា «100 Yuan Wrist» បាននិងកំពុងតែ ក្លាយជាប្រធានបទ ដ៏ក្តៅគគុកមួយ នៅលើបណ្តាញសង្គម Weibo ក៏ដូចជា Meipai របស់ប្រទេសចិន ខណៈអ្នកនិយម ប្រើប្រាស់អ៊ីនធឺណែត ជាច្រើន សប្បាយចិត្តនឹងសាកល្បង ល្បែងថ្មីមួយនេះណាស់។

យ៉ាងណាមិញ មានអ្នកនិយម ប្រើប្រាស់អ៊ីនធឺណែត មួយចំនួន បានអះអាងថា ល្បែងលុយ ១០០យ័ននេះ គឺងាយស្រួលណាស់ សម្រាប់ពួកគេ ហើយពួកគេ ថែមទាំងបាន ប្រើប្រាស់ក្រដាសប្រាក់ ដែលមានទំហំតូច និងខ្លីជាង ក្រដាស ១០០យ័ន ទៀតផង ដូចជា ក្រដាស ៥ និង ១០យ័ន ជាដើម ដើម្បីបញ្ជាក់ពី ភាពស្រលូន នៃដងខ្លួន របស់ពួកគេ។

គួរបញ្ជាក់ឲ្យដឹងផងដែរថា ល្បែងចម្លែកៗ ក៏ដូចជា វិធីសាស្រ្ត វាស់ភាពស្រលូន ជាច្រើន ធ្លាប់បានបង្ហាញខ្លួន ដោយទាញយក ចំណាប់អារម្មណ៍ អ្នកនិយម ប្រើប្រាស់អ៊ីនធឺណែត នៅក្នុងប្រទេសចិន ជាច្រើន ដែលក្នុងនោះ មានដូចជា៖

ប្រភព ៖ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត