លោកស្រី​ស៊ូ​ជី បោះបង់​ចោល​មិន​កាន់​ក្រសួង​2​វិញ

គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ NLD ប្រកាស​កាលពី​ថ្ងៃ​ទី​៤ មេ​សា ថា លោកស្រី​អ៊ួ​ង សាន់​ស៊ូ​ជី ចង់​ស្ថិត​នៅ​ពីលើ​គេ​ដោយ​លោកស្រី​ប្រៀប​ដូច​ជា​ប្រមុខ​រដ្ឋាភិបាល​ថ្មី​ភូមា ហើយ​លោកស្រី​ពេល​នេះ​បោះបង់​មិន​កាន់​ក្រសួង​២ តែ​លោកស្រី​នឹង​នៅ​តែ​ជា​អ្នកនាំពាក្យ​របស់​ប្រធានាធិបតី ។

អតីត​មេដឹកនាំ​ប្រឆាំង​រូប​នេះ​កាលពី​ស​ប្តា​ហ៍​មុន​ជា​ប្រមុខ​នៃ​ក្រសួង​ជា​ច្រើន ពិសេស​ក្រសួងការបរទេស អប់រំ ថាមពល និង​ទំនាក់ទំនង​ជាមួយ​វិមាន​ប្រធានាធិបតី ។ ក៏​ប៉ុន្តែ​អ្នកនាំពាក្យ​របស់​គណបក្ស NLD បញ្ជាក់​ថា លោកស្រី​ពេល​នេះ​បោះបង់​ចោល​ក្រសួង​អប់រំ និង​ថាមពល​ដោយ​ពុំ​មានការ​ពន្យល់​ពី​ហេតុផល​នៃ​ការ​ប្តូរ​ចិត្ត​នេះ​ឡើយ ។ លោកស្រី​ថែម​ទាំង​រក្សា​ទុក​ផង​ដែរ តំណែង​ទីប្រឹក្សា​ពិសេស​របស់​រដ្ឋ ។ មាន​អាណត្តិ​៥​ឆ្នាំ​តំណែង​ថ្មី​នេះ​នឹង​អាច​ឱ្យ​លោកស្រី​ចេញ​-​ចូល​សភា ខណៈ​លោកស្រី​ត្រូវ​បោះបង់​ចោល​កៅអី​ក្នុង​សភា ដើម្បី​ចូល​ក្នុង​រដ្ឋាភិបាល ។

ដោយ​សង្ឃឹម​ចាប់តាំងពី​ច្រើន​ឆ្នាំ​មក​ហើយ នាំ​មក​នូវ​លទ្ធិប្រជាធិបតេយ្យ​លោកស្រី​ស៊ូ​ជី ដែល​ពលរដ្ឋ​ភូមា​ភាគច្រើន​ហៅ​ថា អ្នក​ម្តាយ​ស៊ូ​នោះ​មាន​ប្រជាប្រិយភាព​ខ្លាំង​បំផុត​ក្នុង​ប្រទេស ។ ក៏​ប៉ុន្តែ​ក្នុង​វ័យ​៧០​ឆ្នាំ លោកស្រី​ត្រូវ​បង្ហាញ​ពី​សមត្ថភាព​ក្នុង​ការ​កែទម្រង់​ពេល​លោកស្រី​ជា​ប្រមុខ​រដ្ឋាភិបាល​ដំបូង​គេ​ចេញ​មក​ពី​ការ​បោះ​ឆ្នោត​ដោយ​សេរី បន្ទាប់​ពី​របប​យោធា​ជា​ច្រើន​ទស​វត្ស ។ ការ​ព្រួយបារម្ភ​នានា​ត្រូវ​បាន​បង្ហាញ​ចំពោះ​សមត្ថភាព​របស់​លោកស្រី​ប្រឈម​មុខ​នឹង​បញ្ហា​ទាំងឡាយ ៕