ធ្លាក់​ឧទ្ធម្ភាគចក្រ​ទេសចរណ៍​មួយ​គ្រឿង​នៅ​អា​មេ​រិ​ក​ស្លាប់​5​នាក់

សារព័ត៌មាន​ក្នុងស្រុក​រាយការណ៍​ថា ឧទ្ធម្ភាគចក្រ​ទេសចរណ៍​មួយ​គ្រឿង​បាន​ធ្លាក់​កាលពី​ថ្ងៃ​ទី​៤ មេ​សា ក្នុង​រដ្ឋ​តេន​នេ​ស៊ី​ភាគ​ខាងកើត​សហរដ្ឋ​អា​េ​ម​រិ​ក បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​៥​នាក់ ។

ទូរទស្សន៍ WVLT រៀបរាប់​ថា ឧទ្ធម្ភាគចក្រ​ធុន BELL 206 នេះ​បាន​ធ្លាក់​នា​វេលា​ម៉ោង​១៥​និង​៣០​នាទី​ម៉ោង​ក្នុងស្រុក​នៅ SEVIER ។ មនុស្ស​៥​នាក់​ស្លាប់​ក្នុង​គ្រោះថ្នាក់​នេះ ។

យោង​តាម​សេចក្តីថ្លែងការណ៍​មួយ​របស់​រដ្ឋបាល​អាកាសចរណ៍​សហព័ន្ធ​សហរដ្ឋ​អា​មេ​រិ​កថា ឧទ្ធម្ភាគចក្រ​នេះ​ក្រោយ​ពី​ធ្លាក់​ត្រូវ​បំផ្លាញ​ដោយ​ភ្លើង​ដែល​ឆាបឆេះ ៕