បុក​ពេញទំហឹង​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​នៅ​សង្កាត់​ទឹកថ្លា​

6 Videos


​ភ្នំពេញ : បុរស​ម្នាក់​បាន​ដួល​បោក​ក្បាល​ ស្លាប់​ភ្លាមៗ​នៅ ​និង​កន្លែងកើតហេតុ បន្ទាប់ពី​ជិះ​ម៉ូតូ​ឆ្លងផ្លូវ ហើយ​ត្រូវ​ម៉ូតូ​មួយគ្រឿង​ទៀត បើក​បុក​ពេញទំហឹង​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង ៨ យប់​ថ្ងៃទី ១ ខែមេសា ឆ្នាំ ២០១៦ តាម​បណ្តោយ​ផ្លូវ​ហាណូយ ស្ថិតក្នុង​សង្កាត់​ភ្នំពេញ​ថ្មី​ខណ្ឌ​សែន​សុខ ។

​ ជនរងគ្រោះ​ដែល​ដួល​បោក​ក្បាល​ស្លាប់​ភ្លាមៗ​នេះ ឈ្មោះ ផាន ហ៊ឺរ ភេទ​ប្រុស អាយុ ៣៨ ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប ទីលំនៅ​ផ្ទះជួល​នៅ​ភូមិ​ចុង​ថ្នល់​ខាងកើត សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ និង មាន​ស្រុកកំណើត​ភូមិ​ថ្ម​ពាន ឃុំ​អង្គ​តា​សូរ ស្រុក​ស្វាយជ្រុំ ខេត្តស្វាយរៀង ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០០៦ ពាក់​ស្លាក​លេខ ស្វាយរៀង 1B-4189  ។ រីឯ​ជនបង្ក​មាន​គ្នា ២ នាក់ មិន​ស្គាល់​អត្តសញ្ញាណ ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក វ៉េវ RS សេ ១០០ ពណ៍​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1CL-1322 បានគេច​ខ្លួន​បាត់ស្រមោល​ទាំង​២ ។​

បុក​ពេញទំហឹង​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​នៅ​សង្កាត់​ទឹកថ្លា​

បុក​ពេញទំហឹង​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​នៅ​សង្កាត់​ទឹកថ្លា​

​តាម​សាក្សី​នៅ​កន្លែងកើតហេតុ បានឱ្យដឹងថា​មុនពេល​កើតហេតុ គេ ឃើញ​ម៉ូតូ​រងគ្រោះ​ជិះ​តែម្នាក់ឯង​តាម​បណ្តោយ​ផ្លូវ​ហាណូយ​ក្នុងទិសដៅ​ពី​ ជើង​ទៅ​ត្បូង ។ ពេលមកដល់​កន្លែងកើតហេតុ ក៏​បត់​ឆ្វេង​ឆ្លងថ្នល់​ស្រាប់តែ​ត្រូវ​ម៉ូតូ​បង្ក​ដែល​ធ្វើដំណើរ​តាម​ បណ្តោយ​ផ្លូវ​ហាណូយ​ក្នុងទិសដៅ​ត្បូង​ជើង​ក្នុង​ល្បឿន​យ៉ាង​លឿន​មក​បុក​ ចំពាក់​កណ្តាល​ម៉ូតូ​ជនរងគ្រោះ បណ្តាលឱ្យ​ជនរងគ្រោះ ហោះ​ផ្លោង​ប្រហែល​៥​ម៉ែត្រ បែកក្បាល​ស្លាប់​ភ្លាមៗ​តែម្តង ។ សាក្សី​បាន​បន្តទៀតថា​ខាង​ជនបង្ក ទំនងជា​ស្រវឹង​ផងដែរ ព្រោះ​នៅក្នុង​កែបម៉ូតូ​មាន​បន្សល់​ស្រា​បៀរ ABC មួយ​កំពុង ។​

​ ក្រោយពេល​កើតហេតុ ជនរងគ្រោះ ត្រូវ​រថយន្ត​ដឹក​សព​យកទៅ​ធ្វើបុណ្យ​នៅ​ស្រុកកំណើត រឺ​ឯ​ម៉ូតូ​ទាំង​២ ​ត្រូវ​សម្ថ​កិច្ច​យកទៅ​រក្សារ​ទុក​នៅ​ការិយាល័យ​ចរាចរ​ផ្លូវគោក​រាជធានី ដើម្បី​ដោះស្រាយ​នៅពេល​ក្រោយ ៕

                                                             ( ប្រភព : TV5 )