ជូន​ប្រពន្ធ​មិត្តភក្តិ​ទៅរក​ប្តី ចាប់រំលោភ​នាង​តាមផ្លូវ

6 Videos


​បុរស​ម្នាក់​ត្រូវ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ប៉ោយប៉ែតធ្វើការ​ឃាត់ខ្លួន​តាម​ពាក្យបណ្តឹង​ពាក់ព័ន្ធ​ពីបទ​ចាប់រំលោភ​ប្រពន្ធ​របស់​មិត្តភក្តិ​នៅតាម​ដងផ្លូវកាលពី​ថ្ងៃទី​៤ ខែមេសា ឆ្នាំ​២០១៦ ក្រោយពី​រូបគេ​បាន​ចាប់រំលោភ​ប្រពន្ធ​មិត្តភក្តិ​នៅវេលា​ម៉ោង​០៩ និង ៣០ នាទី យប់​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០១៦ ស្ថិតនៅ​ក្នុងភូមិ​ទំនប់​ក​៥ សង្កាត់ប៉ោយប៉ែត ខណៈ​ជនសង្ស័យ​ដឹក​នារី​រងគ្រោះ​ទៅរក​ប្តី។​

ជូន​ប្រពន្ធ​មិត្តភក្តិ​ទៅរក​ប្តី ចាប់រំលោភ​នាង​តាមផ្លូវ

ជូន​ប្រពន្ធ​មិត្តភក្តិ​ទៅរក​ប្តី ចាប់រំលោភ​នាង​តាមផ្លូវ

​ជនសង្ស័យ​ឈ្មោះ អឿ សុភា អាយុ ៣១ ឆ្នាំ ស្នាក់នៅ​ភូមិ​ចាន់គិរី សង្កាត់​ប៉ោយ​​ប៉ែត ក្រុង​ប៉ោយប៉ែត ចំណែក​នារី​រងគ្រោះ​ឈ្មោះ ស​. រ​. អាយុ ១៧ ឆ្នាំ ជា​មេផ្ទះ ។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថាការឃាត់ខ្លួន​នេះគឺ​បន្ទាប់ពី​ជនសង្ស័យ​ធ្វើ​សកម្មភាព​ចាប់​នារីម្នាក់​រំលោភ​បានសម្រេច​នៅតាម​ផ្លូវ​នៅ ពេល​ដឹក​នារី​រងគ្រោះ​តាម​ម៉ូតូ​ទៅរក​ប្តី ។ នៅ​ថ្ងៃកើតហេតុ​នោះជនសង្ស័យ​និង​ប្តី​នារី​រងគ្រោះ​បាន​ផឹកស៊ី​ជុំគ្នា​នៅផ្ទះ លុះ​ស្រវឹង​បុរស​ជាប្តី​បាន​ខ្ចី​ម៉ូតូ​ជនសង្ស័យ​ចេញទៅ​ក្រៅ ។ ដោយ​ម៉ូតូ​បែក​កង់ ប្តី​ក៏​បណ្តើរ​ម៉ូតូ​ត្រឡប់មកវិញ​សុំ​ប្រាក់​ប្រពន្ធ​ទៅ​ដូរ​ពោះវៀន​ម៉ូតូ​ឱ្យ​មិត្តភក្តិលុះ​ប្រពន្ធ​មិនឱ្យ​ទើប​បុរស​ជា​ប្តី​ខឹងក៏​ទាញ​កង់​ជិះ​ចេញទៅ​បាត់ ។​

​ដោយ​បាត់​ប្តី​យូរពេក​មិនឃើញ​ត្រឡប់មកវិញ​ក៏​ពឹង​ជនសង្ស័យ​ឱ្យ​ជូន​ទៅរក​ប្តី​នៅផ្ទះ​ម្តាយ​របស់​នាង។ ដឹក​ដល់​កណ្តាលផ្លូវ​ត្រូវ​ជ​ន ​សង្ស័យ​ឆ្លៀតឱកាស​ចាប់រំលោភ​បានសម្រេច​រួច​ដឹក​មក​ផ្ទះ​វិញ ។​

​នារី​រងគ្រោះ​ពេល​ឃើញ​ប្តី​ក៏បាន​រៀបរាប់​ប្រាប់​តាម​ដំណើររឿង ហើយក៏​រាយការណ៍​ប្រាប់​មេភូមិ​ឱ្យជួយ​អន្តរាគមន៍​ឈានដល់​ការឃាត់ខ្លួន​ជនល្មើស​តែម្តង ៕ សុថា​ត់​