Lazio បណ្តេញគ្រូបង្វឹកចេញ ក្រោយរអិលធ្លាក់ទៅលេខ ៨

ក្លិប Lazio បានបណ្តេញលោក Stefano Piolo និងបានតែងតាំងលោក Simone Inzaghi ជាអ្នកចាត់ការទូទៅថ្មី បន្ទាប់ពីក្លិបនេះលេងចាញ់គូសត្រូវក្នុងទីក្រុងតែមួយ Roma ៤-១។
Lazio បានប្រកាសថា ការតែងតាំងថ្មីនេះគឺធ្វើឡើងនៅល្ងាចថ្ងៃអាទិត្យ បន្ទាប់ពីប្រកួតចាញ់ ដែលធ្វើឲ្យក្លិបត្រូវធ្លាក់ទៅចំណាត់ថ្នាក់លេខ ៨ក្នុងតារាងក្របខណ្ឌ Serie A របស់អ៊ីតាលីវិញ និងទំនងជាមិនអាចមានឳកាសជាប់លេខ ដើម្បីលេងពានអឺរ៉ុបនារដូវកាលផងដែរ។
Stefano-Pioli
លោក Pioli បានដឹកនាំក្លិប Lazio ឡើងមកលេខជាប់លេខ ៣ កាលពីរដូវកាលមុន ប៉ុន្តែសម្រាប់យុទ្ធនាការរដូវកាលនេះ ចាប់ផ្តើមមិនល្អ ជាមួយនឹងការចាញ់ក្លិបអាល្លឺម៉ង់ Bayer Leverkusen វគ្គជម្រុះក្នុងក្របខណ្ឌ Champions League។

ដោយឡែក លោក Inzaghi វ័យ ៣៩ឆ្នាំ និងធ្លាប់ជាអតីតកីឡាកររបស់ Lazio បានដឹកនាំបង្វឹកក្លិបយុវជនរបស់ក្លិបនេះ ខណៈដែលបងប្រុសរបស់លោកគឺ Filippo Inzaghi អតីតកីឡាករ Juventus និង AC Milan ក៏ធ្លាប់ដឹកនាំ Lazio នេះកាលពីរដូវកាលមុនផងដែរ។

សម្រាប់លោក Simone Inzaghi នេះគឺជាតំណែងគ្រូបង្វឹកដំបូងគេក្នុងលីក Serie A ខណៈដែល Lazio នេះគឺជាក្លិបបាត់ទាត់ទី៨ ដែលបានផ្លាស់ប្តូរគ្រូបង្វឹកនៅក្នុងរដូវកាលនេះ៕