ខ្សែការពារវ័យក្មេង Luke Shaw ចូលហ្វឹកហាត់វិញក្រោយរបួស ៧ខែ

កីឡាករ Luke Shaw បានត្រលប់មកធ្វើការហ្វឹកហាត់ជាមួយបិសាចក្រហម Manchester United វិញហើយកាលពីថ្ងៃចន្ទម្សិលមិញ ដែលជាការចូលហ្វឹកហាត់ជាលើកដំបូង បានសម្រាកព្យាបាល បាក់ជើងពីរដង កាលពីខែកញ្ញាមក។
Luke-Shaw
ខ្សែការពារកណ្តាល សញ្ជាតិអង់គ្លេស វ័យ ២០ ឆ្នាំរូបនេះ នឹងចូលរួមវគ្គចុងក្រោយ បន្ទាប់របួសពីយ៉ាងយូរ ដែលកីឡាករនេះទទួលរងនៅក្នុងប្រកួតក្របខណ្ឌ Champins League ជាមួយក្រុម PSV Eindhoven។

ការបង្ហាញរបស់ Shaw នៅទីលានហ្វឹកហាត់ត្រូវបញ្ជាក់ដោយមិត្តរួមក្រុម Juan Mata ដែលបានបង្ហោះរូបថត ពួកគេចូលក្នុងបណ្តាញសង្គម Instagram ជាមួយនិងការសរសេរថា «មិត្តរបស់ខ្ញុំ @lukeshaw23 ទើបចូលមកលេងក្នុងទីលានហ្វឹកហាត់! កាន់តែខិតជិតមកហើយ»។

កាលពីបីថ្ងៃមុន លោក Louis van Gaal ក៏បានអះអាងដែលថា Shaw នឹងត្រលប់មកហ្វឹកហាត់វិញនៅសប្តាហ៍នេះ ថ្វីបើលោកថែមទាំង បានស្នើរថា មិនទំនងឲ្យ Shaw ចូលលេងវិញនៅរដូវកាលនេះទេ ដែលរួមទាំងការប្រកួត FA Cup វគ្គផ្តាច់ព្រ័ត្រនាថ្ងៃទី ២១ ខែឧសភាផងដែរ៕