ជើងខ្លាំងលេងអុកឈ្នះទាំងអស់ តែតារាចម្រៀង របស់ហង្សមាសធ្លាក់ត្រឹមវគ្គជម្រុះដំបូង

ការប្រកួតអុកចត្រង្គ ដើម្បីស្វែងរកជើងខ្លាំងចំនួន៨នាក់ ឡើងទៅប្រកួតដំណាក់កាលផ្តាច់ព្រ័ត្រ នៅអង្គរសង្រ្កាន្ត ក្នុងខេត្តសៀមរាប នាថ្ងៃបុណ្យចូលឆ្នាំខ្មែរនោះ បានបើកការប្រកួតជម្រុះវគ្គ១២៨នាក់ដំបូង នៅទីស្នាក់ការ NOCC កាលពីព្រឹកមិញនេះ ខណៈជើងខ្លាំងទាំង៥ បានទទួលជ័យជម្នះរៀងៗខ្លួន ប៉ុន្តែតារាងចម្រៀងរបស់ហង្សមាសគឺលោក រិន សាវ៉េត បានធ្លាក់ចេញពីការប្រកួតនេះមុនគេ។
1
2
នៅក្នុងការប្រកួតជម្រុះជាបឋម ដែលមានអ្នកចូលរួមសរុប១២៨នាក់នោះ ម្ចាស់ជើងឯក ឬស្តេចអុក២សម័យកាល ឈាវ បូរ៉ា ម្ចាស់ជើងឯករងឆ្នាំ២០១៥ សុខ ភារ៉ា ម្ចាស់ជើងឯករងឆ្នាំ២០១៤ គ្រួច ចន្ថារិទ្ធ ម្ចាស់ជើងឯកពានរង្វាន់ហ៊ុនសែន ឆយ វីរ៉ា និងកីឡាករចំណាត់ថ្នាក់លេខ៣ឆ្នាំ២០១៥ ប៊ិន គាសេង សុទ្ធតែឆ្លងផុតវគ្គជម្រុះលើកទី១នេះ ដើម្បីបន្តឡើងទៅប្រកួតលើកទី៤ ឬវគ្គ៦៤នាក់។
3
4
នៅក្នុងការប្រកួតនេះ ឈាវ បូរ៉ា បានយកឈ្នះ ហ៊ឹម វាសនា ឯ សុខ ភារ៉ា បានយកឈ្នះចេង រិទ្ធី ខណៈ គ្រួច ចន្ថារិទ្ធ បានយកឈ្នះលើកីឡាករ សេង សោត ហើយ ឆយ វីរ៉ា បានឈ្នះ សំរិទ្ធ សៀ រីឯ ប៊ិន គាសេង ដែលជាគ្រូរបស់ ឈាវ បូរ៉ា នោះបានយកឈ្នះកីឡាករ សាយ រដ្ឋា ប៉ុន្តែតារាងចម្រៀងលោក រិន សាវ៉េត បានធ្លាក់ចេញពីការប្រកួតនេះ បន្ទាប់ពីបានចាញ់កីឡាករ ឃុត ប្រិមប្រិយ។
5
6
ជាមួយលទ្ធផលនេះស្តេចអុក២សម័យកាល ឈាវ បូរ៉ា ត្រូវឡើងទៅជួប ឡេង ស៊ីកាយ នៅវគ្គ៦៤នាក់ ខណៈ សុខ ភារ៉ា ត្រូវប៉ះកីឡាករ ហែម ម៉ុតធី ហើយ ប៊ិន គាសេង ត្រូវជួប ហៀង គឹមហៀង។ រីឯ គ្រួច ចន្ថារិទ្ធ ត្រូវប៉ះ មុជ សោភ័ណ្ឌ និង ឆយ វីរ៉ា ត្រូវជួប សុខ សំបូរ ហើយការប្រកួតវគ្គ៦៤នាក់ចុងក្រោយនេះ កំពុងធ្វើការប្រកួតនៅទីស្នាក់ការ NOCC គឺចាប់ពីរសៀលម៉ោង២មក ដើម្បីស្វែងរកអ្នកឈ្នះចំនួន៣២នាក់ ឡើងទៅប្រកួតវគ្គបន្ត ដែលនឹងត្រូវធ្វើនៅថ្ងៃពុធស្អែក៕
7
8
9
10