ក្លាហាន ឬ​ខ្លា​ហែក !

ក្រុមហ៊ុន​ឯកជន​ទាំងឡាយ​ដែលរ​កស៊ីជាមួយ​រដ្ឋ បម្រើ​ផ្នែក​សេវាកម្ម​នានា ទាល់តែ​មានការ​ប្រកួតប្រជែង​...​ដែល​គេ​ហៅ​ថា «​ដេញថ្លៃ​» ទើប​មាន​យុត្តិធម៌​ដល់​សង្គម​...​ទើបត្រូវ​ទៅ​តាម​ច្បាប់​ហិរញ្ញវត្ថុ​របស់ជាតិ ។ ខ្លះ​ដេញថ្លៃ​ដែរ​...​ប៉ុន្តែ​ឃុបឃិត​គ្នា​«​ផឹក​ទឹកតែ​»​នោះ គឺជា​អំពើ​ទុច្ចរិត​...​ឃុបឃិត​គ្នា​ធ្វើ​ចោរ​...​។​ល​។

កន្លង​មក​ការ​ដេញថ្លៃ​មាន ភា​ស៊ីផ្សារ​...ចំណតរថយន្ត​...​ចំណត​កំពង់ដ​...​សំណង់​នានា​...​ការ​ស្ថាបនា​ផ្លូវ​គ្រប់​ប្រភេទ...​។​ល​។

កន្លង​មក​ដែរ ប្រសិនបើ​មានការ​ដាក់​ឱ្យ​ដេញថ្លៃ​ជា​សាធារណៈ​...​មេ​ស្ថាប័ន​ដែល​ទទួល​បន្ទុក​បាន​ស៊ី...​បាន​ច្រាស់​ជ្រាំ​ដែរ​...​ប៉ុន្តែ​មិន​ដល់ក​ពេក​ទេ​...​ហើយ​ក៏​មិន​អត់​ដែរ​...​គ្រាន់តែ​បាន​ប្រហែល​១០%ប៉ុណ្ណោះ​...

ប៉ុន្តែ​ប្រ​សិន​មិន​ដាក់​ឱ្យ​ដេញថ្លៃ​ទេ​...​ប្រ​សិន​ត្រូវរ៉ូវ​គ្នា​ដោយ​ប្រគល់​សេវាកម្ម​នោះ​ឱ្យ ដោយ​យក​លេស ស​.​ជ​.​ណ ស្អី​គេ​នោះ​...​មេ​នៃ​ស្ថាប័ន​នោះ​អាច​បាន​ពី​២០​ទៅ​៣០%...​អាស្រ័យ​ចរចា​គ្នា​...​ដែល​មាន​តែ​ជញ្ជាំង​...​ប៊ុ​យ​រ៉ូ​ប៉ុណ្ណោះ​ស្តាប់​ឮ​...

សម័យនេះ​ហើយ​...​រឿង​មិន​ដាក់​ឱ្យ​ដេញថ្លៃ​នៅ​តែ​កើត​មាន​ដដែល​...​ហើយ​រឿងអាស្រូវ​ធ្លាយ​ចេញ​មក​គឺ​ធុំក្លិន​ច្រាសខ្យល់ ។

ជាក់ស្តែង​រឿង​យក​ថ្លៃ​ឈ្នួល​ប៉ាណូ​...​ស្លាក​យីហោ​...​ផ្សព្វផ្សាយ​ពា​ណិ​ជ្ម​កម្ម​ក្នុង​រាជធានី​ភ្នំពេញ​ជាដើម​...​ទាំង​នៅ​តាម​ផ្ទះ​...​តាម​ហាង​...​តាម​ទី​សាធារណៈ ឬ​តាម​អាកាស រដ្ឋ​បាន​ផ្តល់​សិទ្ធិ​ឱ្យ​ឯកជន​ប្រមូលប្រាក់​រយៈពេល​១០​ឆ្នាំ គិត​ពី​ឆ្នាំ​២០១៤​តទៅ ដោយ​គ្មាន​ដេញថ្លៃ​សោះ ។

រឿង​ដើរ​ប្រមូល​ដោយ​អត់​ដើមទុន​នេះ​...​ឬ​ដែល​គេ​ហៅ​ថា មុខរបរ​កើប​លុយ​...​របៀប​«​ធ្វើ​នំ​អត់​ម្សៅ​»​ដេក​ដើរ​ប្រមូល​លុយ​ដាក់​បាវ​ស្រាប់​ៗ​នេះ អ្នក​ណា​ក៏​ចង់បាន​ការងារ​នេះ​ដែរ​...

ក្រុម​អ្នក​សង្កេតការណ៍​សេដ្ឋកិច្ច​បាន​ប៉ាន់​ប្រមាណ​ថា នៅ​រាជធានី​ភ្នំពេញ​ដែល​រីក​កាន់តែ​ធំ​ម្លឹ​ង​ៗ...​ទីណា​ក៏​មាន​ប៉ាណូ​...​ស្លាក​យីហោ​ទាំង​ផ្ទាំង​ៗ...​តាម​តម្លៃ​ដែល​ក្រុមហ៊ុន​ឯកជន​កំណត់​យក សព្វ​ថ្ងៃនេះ​មាន​តម្លៃ​ប្រមាណ​លើស​ពី​២​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ៗ ។

ចំណែក​ការ​បង់​ចូល​រដ្ឋ​វិញ ក្នុង​មួយ​ឆ្នាំ​...​បើ​តាម​ប្រភព​សម្ងាត់​ឱ្យ​ដឹង មាន​ត្រឹមតែ​២៥​មឹ​ុ​ន​ដុល្លារ​ប៉ុណ្ណោះ​ឯង !

ក្រុមហ៊ុន​ក្នុងស្រុក​មួយ​នោះ​បាន​ប្រាប់ថា ប្រ​សិន​ដាក់​ឱ្យ​ដេញថ្លៃ​អាច​នឹង​ដេញរហូត​ដល់​មួយ​លាន​ដុល្លារ​អត់​ខ្វះ​ទេ​ចំណូលរដ្ឋ​...​មិនមែន​២៥​ម៉ឺ​ន​ដុល្លារ​ទេ​...​មិនមែនដូច​ឱ្យ​ទទេ​នោះ​ទេ​...​មិនមែន​ដូច​ប្រមូលចែក​គ្នា​ទេ​...ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ហ៊ាន​យក​រឿង​ខាងលើ​នេះ​មក​ដាក់​ឱ្យ​ដេញថ្លៃ​ដែរ​ទេ ?​...​ហ៊ាន​ទេ ?

បើ​ហ៊ាន​ទើប​ក្លាហាន​...​បើ​មិន​ហ៊ាន​ទេ​...​គឺ​ខ្លា​ហែក​...​ចែក​សាច់​គ្នា​...​ហេ ! ហេ !