ស្តាយ​ណាស់ ​! បាត់​បង់​ត្រី​ដ៏​កម្រ​​​​មួយ​​ក្បាល

ខេត្តក្រចេះ ៖ ​មន្ត្រី​របស់​​អង្គការ​ WWF មាន​ភារកិច្ច​អភិរក្ស​សត្វ​ផ្សោត​​ទឹកសាប​ប្រចាំខេត្តក្រចេះ​បាន​ឱ្យ​​ដឹ​ង​​ថា ​ខ្មោច​​ត្រី​ផ្សោត​​ឈ្មោល​មាន​ទម្ងន់​​ជិត​២០០​គីឡូក្រាម​ ដែល​ងាប់​គឺ​មន្ត្រី​ជំនាញ​​បាន​ស្រង់​ចេញ​ទន្លេ​ និង​កំពុង​​តែ​វិច​​ខ្ចប់​​​ដើម្បី​​យកទៅ​ធ្វើ​កោ​សល្យវិច័យ ​រក​មូល​ហេតុ​នៃ​កា​រ​ងាប់​របស់​ពពួក​​ថនិកសត្វ​ដ៏​​កម្រ​មួយ​នេះ ឱ្យ​​ពិតប្រាកដ ​។

មាន​​ការ​ភ្ញាក់​​ផ្អើ​​​ល​ពី​ពួក​​អ្នក​ភូមិ​ថ្ម​គ្រែ នៅ​ពេល​ដែល​ពួក​គាត់​បាន​ប្រទះ​ឃើញ​ខ្មោច​ត្រី​ផ្សោត​ធំ​មួយ​ក្បាល​ងាប់​ស្អុយរលួយ​អណ្តែត​​ទឹក មក​ទើ​រ​លើ​​ច្រាំង​ទន្លេ​មួយ​កន្លែង ស្ថិត​​ក្នុង​ឃុំ​ថ្ម​គ្រែ ស្រុក​ចិត្រ​បុរី នៅ​ព្រឹក​ថ្ងៃ​ទី​៥ មេ​សា​ ២០១៦ នេះ ។

ក្រុម​​មន្ត្រី​អភិ​ក្ស​សត្វ​ផ្សោត​​បាន​ឱ្យ​​ដឹង​ថា ក្រោយ​ពី​មានការ​​​ផ្អើល​​របស់​​ពលរដ្ឋ​​ហើយ ត្រូវ​ក្រុម​ន្ត្រី​ជំនាញ​បាន​ស្រង់​ខ្មោច​​ត្រី​ផ្សោត​មួយ​នេះ ដើម្បី​យក​មក​វិច​ខ្ចប់​​រក្សា​ទុក ​។

ក្រោយ​ពី​ការ​​ចុះ​ពិនិត្យ ​ក្រុម​មន្ត្រី​ជំនាញ​ទាំងនោះ​​បានឱ្យ​​ដឹង​ថា ខ្មោច​ត្រី​ផ្សោតមួយ​ក្បាល​នេះ ជា​ផ្សោត​ឈ្មោល មាន​ទម្ងន់​​ជិត​២០០
​​គីឡូក្រាម និង​ប្រវែង​ជិត​៣​មែ​ត្រ និង​មាន​អាយុ​​ច្រើន អាច​ផុត​ពី​អាយុ​នៃ​ការ​បន្ត​ពូជ​ផង​ដែរ​ ហើយ​ការ​ងាប់​អាច​កើតឡើង​រយៈ​​​ពេល​២​ថ្ងៃមុន​​នេះ ។ តែ​មូលហេតុ​នៃ​ការ​ងាប់​របស់​ត្រី​ផ្សោត​នេះ ​គឺ​មន្ត្រី​ទាំងនោះ​មិន​ទាន់​បាន​ដាក់​ការ​សន្និដ្ឋានឱ្យ​​ជាក់លាក់​នៅឡើយ​ទេ​។ ដោយ​គ្រាន់តែ​ចំណាំ​​ថា ត្រី​ផ្សោត​នេះ ជា​ត្រី​ដែល​រស់នៅ​ក្នុង​អន្លង់​ផ្សោត​​កាំ​ពី ។

ជុំវិញ​ការងា​ប់រប​ស់ត្រី​ផ្សោត​ ជា​សត្វដ៏​​កម្រ​មួយ​ក្បាល​នេះ ប្រធាន​ឆ្មាំ​ទន្លេ និង​ជា​នាយ​រង​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត លោក​ ម៉ុ​ក ពន្លក បាន​ឱ្យ​​ដឹង​ថា នេះ​ជា​ការងា​ប់រប​ស់​ត្រី​ផ្សោត​ធំ​មូ​យ​ក្បាល​​ដំបូង​នៅ​ដើមឆ្នាំ​២០១៦ ​ក្នុង​រដូវ​ទឹកសម្រក​នេះ​ ។ លោក​បាន​សន្និ​ដ្ឋាន​​ថា ការងា​ប់រប​ស់ត្រី​ផ្សោត​មួយ​ក្បាល​ ដែល​មាន​អាយុ​ច្រើន​ឆ្នាំ​នេះ គឺ​អាច​បណ្តាល​មក​ពី​ជំងឺ​ ព្រោះ​នៅ​លើ​ដងខ្លួន​​ត្រី​ផ្សោតនេះ​ មិន​​មាន​ស្លាកស្នាម​អ្វី​ផ្សេង​ ដូច​ជា​ការ​រុំ​មង ឬ​អួននោះ​ទេ ​។