ស​ម្តេច​តេ​ជោ​ ហ៊ុ​ន សែ​ន ស​ម្រេ​ច​លុប​ចោ​​ល គ​ម្រោង​ផ្លូវ​ល្បឿន​លឿ​ន ទៅ​កា​ន់​ព្រ​លា​ន​យ​ន្ត​ហោះ អន្ត​រ​ជា​តិ​ភ្នំ​ពេ​ញ​

ភ្នំពេញ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយ​ក​រដ្ឋ​មន្រ្តី​នៃ​ក​ម្ពុ​ជា បាន​សម្រេច​លុ​ប​ចោ​លគ​ម្រោង​សា​ង​ស​ង់ ផ្លូ​វ​ល្បឿន​លឿ​ន (Express Way) ពី​ភ្នំ​ពេញ​ទៅ​កា​ន់​ព្រ​លា​ន​យ​ន្ត​ហោះ​អន្ត​រ​ជា​តិ​ភ្នំ​ពេ​ញ ដោយ​សា​រ​តែ​ប្រ​ជា​ព​ល​រដ្ឋ​មួយ​ចំ​នួ​ន បាន​ត​វ៉ា​នឹ​ង​ទា​ម​ទា​រ​ឱ្យ​ធ្វើ​វេ​ទិ​កា​សា​ធា​រ​ណៈ​ ប​ង្ហា​ញ​ពី​ផ​ល​ប៉ះ​ពា​ល់​។ សម្តេចតេជោ ហ៊ុន សែន ក៏បានបង្គាប់ឱ្យលុបចោលផ្លូវរថភ្លើងពីស្ថានីយ៍រថភ្លើងចាស់ទៅកាន់គីឡូម៉ែត្រលេខ៦ផងដែរ ហើ​យ​ឱ្យ​សា​ង​ស​ង់​ផ្លូ​វ នៅលើផ្លូវរថភ្លើងនេះ ពង្រីកជាផ្លូវជាតិឱ្យកាន់តែធំ ការពារការកកស្ទះចរាចរណ៍ ដោយសារតែពេលនេះ មិន​មាន​រថ​ភ្លើង​បើ​ក​តា​ម​ផ្លូវ​នេះ​ទៀ​ត​ទេ​។​ សម្តេចតេជោ ថ្លែងដូច្នេះនៅក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវ​អ​គា​ររដ្ឋ​បា​ល​សា​លា​រា​ជ​ធា​នី​ភ្នំ​ពេញ​នា​ព្រឹក​ថ្ងៃ​ទី០៥ ខែ​មេសា ឆ្នាំ២០១៦នេះ។ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវកុំឱ្យប្រជាពលរដ្ឋដែលនៅជាប់គម្រោងផ្លូវល្បឿនលឿននេះ មានការព្រួយបារម្ភតទៅទៀត៕ ដោយ៖ ចន្ធី